មកដឹងពីអត្ថន័យខ្សែបន្ទាត់ ដែលមាននៅលើកដៃរបស់មនុស្សគ្រប់គ្នា
- 2018-06-27 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យខ្សែបន្ទាត់ ដែលមាននៅលើកដៃរបស់មនុស្សគ្រប់គ្នា
មនុស្សគ្រប់គ្នាតែងមានស្នាមបន្ទាត់ ២-៣ ឆ្នូត ដែលឲ្យឈ្មោះថា "ខ្សែកដៃ" ។ តើអ្នកដឹងទេថា ភាពខុសគ្នានៃចំនួនខ្សែដៃទាំងនោះ គឺមានអត្ថន័យខុសៗគ្នាទៅតាមហ្នឹងដែរ។ វាអាចបញ្ជាក់យ៉ាងច្បាស់ពីសុខភាព និងសកម្មភាពរបស់អ្នក។
ខ្សែកដៃមានតែមួយបន្ទាត់
បើអ្នកមានខ្សែបន្ទាត់តែមួយហើយមើលឃើញច្បាស់ មានន័យថាអ្នកកំពុងតែរស់នៅក្នុងជីវិតដ៏មានន័យ ពោរពេញដោយភាពសប្បាយរីករាយ និងមានសុខភាពល្អ។ តែបើអ្នកមានខ្សែបន្ទាត់តែមួយ ប៉ុន្តែមើលមិនសូវឃើញ មានន័យថាអ្នកត្រូវផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដែលអាចនាំឲ្យរាងកាយមានសុខភាពល្អ ហើយកុំកើតទុក្ខស្មុគស្មាញច្រើនពេក។ ចំពោះអ្នកមានខ្សែបន្ទាត់តែមួយហើយដាច់ៗ មានន័យថាជីវិតអ្នកត្រូវជួបការលំបាកបន្តិច ប៉ុន្តែភាពតស៊ូអត់ធ្មត់ អាចនាំអ្នកឲ្យជួបសំណាងល្អទៅថ្ងៃមុខ។
ខ្សែកដៃមានពីរបន្ទាត់
បើខ្សែកដៃអ្នកមើលឃើញច្បាស់ហើយមិនដាច់ អ្នកនឹងទទួលបានភាពជោគជ័យ ក្នុងជីវិតជាក់ជាមិនខាន ប៉ុន្តែបើវាដាច់ៗ អ្នកច្បាស់ជាប្រឈមនឹងបញ្ហាប្រាក់កាក់។
ខ្សែកដៃមានបីបន្ទាត់
ពុំសូវមាននរណាមានខ្សែដៃ៣បន្ទាត់ឡើយ ប្រសិនបើអ្នកមាន វាជារឿងមួយដ៏អស្ចារ្យ ព្រោះខ្សែ ៣ បន្ទាត់មានន័យថា អ្នកជាមនុស្សម្នាក់ដែលមានឥទ្ធិពលខ្លាំងចំពោះអ្នកដទៃ ទាំងនៅកន្លែងធ្វើការ និងនៅក្នុងជីវិតផ្ទាល់ខ្លួន។ ចំណែកឯរឿងលុយកាក់វិញ គឺមានភាពល្អប្រសើរនិងរឹងមាំបំផុតទៅថ្ងៃមុខ។
ខ្សែកដៃមានបួនបន្ទាត់
សម្រាប់អ្នកដែលមានខ្សែបន្ទាត់ដល់ទៅ ៤ មានន័យថាអ្នកនឹងក្លាយទៅជាម្តាយឪពុកក្នុងគ្រួសារដ៏ធំមួយទៅថ្ងៃអនាគត ហើយអ្នកមានអាយុវែងជាង មនុស្សដែលមានខ្សែដៃតិចជាងបួនបន្ទាត់៕
ចុចអានបន្ត៖