មួយណាជារបៀបកាន់កែវផឹកទឹករបស់អ្នក? រើស ១ ដើម្បីបញ្ជាក់ពីចរិតពិតរបស់អ្នក
- 2018-06-25 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយណាជារបៀបកាន់កែវផឹកទឹករបស់អ្នក? រើស ១ ដើម្បីបញ្ជាក់ពីចរិតពិតរបស់អ្នក
វិធីយកទឹកមួយកែវមកផឹក អាស្រ័យទៅតាមរបៀបរបប និងអត្តចរិតរបស់មនុស្សម្នាក់ៗ ប៉ុន្តែវាក៏បានបញ្ជាក់ពីអ្នកផឹកបានដែរ។ សូមធ្វើតេស្តខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីខ្លួនអ្នក ថាក្នុងចំណោម style កាន់កែវផឹកទឹកទាំង ៤ មួយណាជារបស់អ្នក?
១.រូបភាព A
ប្រសិនបើអ្នកកាន់កែវប្រភេទនេះ បង្ហាញថាអ្នកជាមនុស្សអៀនខ្មាសច្រើន។ នៅក្នុងសេចក្ដីស្រលាញ់អ្នក គឺជាមនុស្សម្នាក់ដែលបានលះបង់ច្រើន អ្នកមិនសូវមានសកម្មភាពមែន ប៉ុន្តែអ្វីដែលចង់បញ្ចេញជារឿងសមស្រប។ ដូចនេះសូម្បីតែពេលអ្នករងទុក្ខ ក៏អ្នកនៅតែមានអារម្មណ៍ល្អ។ ក្នុងជីវិត អ្នកជាមនុស្សដែលពូកែអត់ធ្មត់ខ្លាំងបំផុត។ បើសម្រេចចិត្តធ្វើអ្វីមួយហើយនោះអ្នកនឹងតស៊ូរហូតដល់ទីបញ្ចប់ បើមិនបានសម្រេចលទ្ធផល នឹងមិនបោះបង់ចោលឡើយ។
**២. រូបភាព B**
អ្នកតែងតែយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកបានធ្វើ ដើម្បីបង្ហាញពីខ្លួនអ្នកទៅកាន់មនុស្សទាំងឡាយ។ មនុស្សបែបនេះនិយាយតិចតួចណាស់ ហើយចង់ឲ្យអ្នកដទៃយកចិត្តទុកដាក់ចំពោះអ្នក ព្រោះអ្នកមានភាពឯកោ។ បើនៅក្នុងក្រុមអ្វីមួយ អ្នកសកម្មខ្លាំងជាងគេ។ អ្នកអាចនិយាយបានថា រស់នៅសម្រាប់ខ្លួនអ្នកជាងអ្នកដទៃ ហើយអ្នកនឹងរកឃើញសុភមង្គលពេលមានដៃគូម្នាក់យល់ពីអ្នកគ្រប់គ្រាន់។
៣.រូបភាព C
អ្នកជាមនុស្សដែលងាយស្រួលក្នុងការទាក់ទង ប៉ុន្តែជារឿយៗខ្វះការគិតបានវែងឆ្ងាយ។ អ្នកជាមនុស្សចិត្តទន់ងាយទទួលរងការប៉ះទង្គិចពីមនុស្សជុំវិញខ្លួន ឬរឿងរំជួលចិត្ត។
៤.រូបភាព D
មិនថាធ្វើអ្វី ឬមានទំនាក់ទំនងជាមួយនរណាឡើយ អ្នកមិនចូលចិត្តសម្ញែងអ្នកដទៃ។ អ្នកតែងតែគិតដល់មនុស្សផ្សេង ជាជាងខ្លួនឯង ហើយក៏មិនចង់ធ្វើឲ្យនរណាខឹងដែរ។ នៅក្នុងភ្នែកមនុស្សជុំវិញខ្លួន អ្នកពិតជាមានហេតុផល មានការគិតច្បាស់ ហើយតែងតែរក្សាទំនាក់ទំនងល្អជាមួយគេគ្រប់គ្នា៕
ចុចអាន៖អ្នកកើតម៉ោងមាសទាំងបីនេះ អាចមានសម្ពាយបុណ្យក្លាយជាអ្នកមាននៅថ្ងៃមុខ