រៀនសង្កេតចិត្តមនុស្ស តាមរយៈទម្រង់បបូរមាត់
- 2018-06-21 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនសង្កេតចិត្តមនុស្ស តាមរយៈទម្រង់បបូរមាត់
អ្នកវិទ្យាសាស្ត្រនិងអ្នកចិត្តសាស្ត្រ បានចាត់ទុកថាបបូរមាត់គឺជាផ្នែកមួយដែលអាច ឲ្យយើងកត់សម្គាល់ដឹងពីចិត្តមនុស្ស។ ដូច្នេះហើយថ្ងៃនេះ កញ្ញា នឹងបង្ហាញអ្នកទាំងអស់គ្នាពី លក្ខណៈសម្បត្តិមនុស្ស តាមទម្រង់បបូរមាត់ខុសៗគ្នា។
១. បបូរមាត់ធំ
មនុស្សដែលមានបបូរមាត់បែបនេះ បើនិយាយពីកាលនៅក្មេងវិញ គឺចូលចិត្តឲ្យចំណីសត្វ ហើយចង់យកសត្វគ្រប់ប្រភេទមកចិញ្ចឹមនៅផ្ទះ។ ពួកគេមានដុងតាំងពីកំណើត ក្នុងការជួយការពារអ្នកដទៃ ជាពិសេសពេលជួបទុក្ខលំបាក តែងខ្វាយខ្វល់ពីអ្នកក្រៅជាងខ្លួនឯងទៅទៀត។ មនុស្សបែបនេះ ក៏ជាឪពុកម្តាយដ៏ល្អរបស់កូនៗផងដែរ។
២. បបូរមាត់ខាងលើធំជាងខាងក្រោម
មនុស្សដែលមានបបូរមាត់បែបនេះ ជាមនុស្សរាងស្ងប់ស្ងាត់បន្តិច ហើយចូលចិត្តចូលតួ (Drama)។ ពូកគេពោរពេញទៅដោយមនោសញ្ចេតនា មានមន្តស្នេហ៍ ក្តីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះខ្លួនឯង ហើយក៏ចង់បានការយកចិត្តទុកដាក់ពីអ្នកដទៃដែរ។ មនុស្សបែបនេះ ចូលចិត្តនិយាយលេងសើចកំប្លែង បើបាននៅជិតអ្នកណា ម្នាក់នោះច្បាស់ជាសប្បាយមិនខាន។
៣. បបូរមាត់ខាងក្រោមធំជាងខាងលើ
មនុស្សដែលមានបបូរមាត់បែបនេះកើតមកមិនចូលចិត្តធ្វើការ នៅក្រោមបញ្ជាអ្នកណាមួយទេ។ ពួកគេចូលចិត្តភាពសប្បាយរីករាយ ជីវិតហ៊ឺហា ដើរលេងកន្លែងថ្មីប្លែកៗ។ ជាមនុស្សចង់ដឹងចង់ឭ នូវអ្វីដែលថ្មី ពីសង្គមខាងក្រៅ ហើយអាចដឹកនាំអ្នកដទៃទៀត ឲ្យទៅសាកល្បងជាមួយដែរ។
៤. បបូរធម្មតា (ខាងលើប៉ុនខាងក្រោម)
ចំណុចខ្លាំងរបស់មនុស្សដែលមានបបូរមាត់ធម្មតា គឺមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហា ដែលកំពុងប្រឈម ធ្វើឲ្យមានតុល្យភាព និងប្រសើរឡើងវិញ។ ពួកគេស្តាប់នូវពាក្យរិះគន់ និងគំនិតអ្នកដទៃដោយការគោរព។ មនុស្សបែបនេះមិនចេះខឹងងាយៗ ទឹកមុខញញឹមស្រស់ស្រាយ ហើយចថែមទាំងដាក់ខ្លួនទៀតផង។
៥. បបូរមាត់តូចស្តើង
មនុស្សមានមាត់ស្តើង ជាមនុស្សរឹងប៉ឹង ឯករាជ្យ ធ្វើអ្វីមួយពឹងលើខ្លួនឯង ហើយអាចដោះស្រាយបញ្ហាបានគ្រប់រឿង។ បើអ្នកមានបបូរមាត់ស្តើង អ្នកមិនសូវចូលចិត្តដើរហើររញ៉េរញ៉ៃទេ ប៉ុន្តែអ្នកចូលចិត្តភាពស្ងប់ស្ងាត់ ឬការជួបជុំគ្នានៅផ្ទះ។ អ្នកជាក៏ជាមនុស្សដែលឲ្យតម្លៃ ទៅលើទង្វើអ្នកដទៃ។
៦. បបូរមាត់ខាងលើមានគន្លាក់ស្រួច
មនុស្សមានទម្រង់មាត់បែបនេះ ភាគច្រើនជាមនុស្សមានទេពកោសល្យ ផ្នែកសិល្បៈនិងឧបករណ៍ភ្លេង។ ពួកគេតែងចង់ចាំមុខនិងឈ្មោះអ្នកដទៃបានយ៉ាងល្អ ហើយចូលចិត្តរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែមិនសូវរាប់អានប៉ះចំមនុស្សខុសទេ ព្រោះពួកគេចូលចិត្តប្រឡូកក្នុងសង្គមច្រើន។ ចំណែកឯរឿងការងារវិញ តែងទទួលបានលទ្ធផលល្អ។
៧. បបូរមាត់ខាងលើមានគន្លាក់បេះដូង
ទម្រង់មាត់បែបនេះជាមនុស្ស មានមន្តស្នេហ៍ ឆាប់ប្រតិកម្មប៉ុន្តែចិត្តល្អ។ អ្នកជាមនុស្សដែលឆាប់អន់ចិត្តភ្លាមៗ ប៉ុន្តែតែងចេះជួយយកអសារ យកចិត្តទុកដាក់ជាមួយអ្នកដទៃ។ បើមានមនុស្សបែបនេះកាន់តែច្រើន ពិភពនឹងកាន់តែស្រស់បំព្រង។
៨. បបូរមាត់ខាងលើគ្មានចង្អូរ
ជាមនុស្សដែលមានទំនួលខុសត្រូវនិងស្មោះត្រង់បំផុត ហើយមានការតាំងចិត្តមុះមុតថា អ្វីក៏អាចធ្វើបាន ដូច្នេះហើយបានជាមនុស្សដែលគេស្រលាញ់ ឬមិត្តភ័ក្តិតែងពឹងពាក់បានគ្រប់ពេល។
៩. មាត់ក្រពុំតូច
អ្នកដែលមានមាត់ក្រពុំតូច គឺមានភាពទាក់ទាញ និងមានស្នាមញញឹមគួរឲ្យស្រលាញ់។ សម្រាប់អ្នកមិនធ្លាប់ស្គាល់ពីមុនមកប្រហែលអាចគិតថា ពួកគេអាត្មានិយម គិតតែពីខ្លួនឯង ប៉ុន្តែការពិតមិនមែនអីចឹងទេ។ គេជាមនុស្សមានចិត្តមេត្តា និងហ៊ានលះបង់ចំពោះមិត្តភ័ក្តិ។
១០. បបូរខាងលើស្តើងខ្លាំង
មនុស្សដែលមានទម្រង់បបូរមាត់បែបនេះ គឺមានភាពជាអ្នកដឹកនាំខ្ពស់ មានជំនាញខាងបញ្ចុះបញ្ចូលគេ ហើយក៏ជាមនុស្សដែលតែងទទួលបាន ភាពជោគជ័យក្នុងជីវិត។ យ៉ាងណាមិញ ពូកគេពិបាកបន្តិច ជាមួយនឹងភាពផ្អែមល្ហែមក្នុងរឿងស្នេហា ដោយសារតែមានជំហរលើខ្លួនឯងរឹងមាំពេក ដូច្នេះមិនចាំបាច់ត្រូវមានអ្នកនៅក្បែរខ្លួនគ្រប់ពេលវេលាក៏បាន។
ចុចអានបន្ត៖