​បើ​មិន​​ចង់​​គ្រោះថ្នាក់​​​ខ្លាំង​ កុំ​ទុក​ទូរសព្ទ​​នៅ​កន្លែង​​ទាំង ១០​ នេះ

  • 2018-06-19 03:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​សព្វថ្ងៃ​នេះ​​​​មនុស្ស​ម្នាក់​ៗ​មាន​ការ​​​ប្រើប្រាស់​​ទូរសព្ទ​ច្រើន​មែន​ទែន មិន​ថា​នៅ​​​​ក្នុង​បន្ទប់​គេង បន្ទប់ទឹក ឬ​ក៏​នៅ​ទី​សាធារណ គឺ​​តែង​​តែ​​​កាន់​យក​ទៅ​​តាម​សឹង​គ្រប់​ពេល។ អ្នក​ដឹង​ទេ​ថា កន្លែង​​ដែល​អ្នក​ទុក​ទូរសព្ទ​ពិត​ជារឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​បំផុត ដើម្បី​កុំ​ឲ្យ​​ប៉ះពាល់​​ដល់​​សុខភាព ​និង​យឺត​ពេល​ទម្រាំ​បាន​ដឹង។​ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា​​​ នឹង​ប្រាប់​អ្នក​​ទាំង​អស់​គ្នា​ ​ពី​កន្លែង​គ្រោះ​ថ្នាក់​ទាំង​អស់​នោះ ដែល​​អ្នក​គួរ​ជៀសវាង​​​​។

១. ​ហោប៉ៅ​ខាង​ក្រោយ

​មាន​ហេតុ​ផល​សំខាន់​ៗ​ ៣​ ដែល​អ្នក​មិន​គួរ​ដាក់​នៅ​ត្រង់​កន្លែង​នេះ ទី១​ គឺ​អ្នក​អាច​នឹង​​​ជ្រុះ​បាត់​ឬ​អង្គុយ​លើ​ដោយ​មិន​ខ្លួន ទី២​ វា​​អាច​​បណ្ដាល​ឲ្យ​ខ្នង​ ឬ​ជើង​អ្នក​មាន​ការ​ឈឺ​ចាប់ ហើយ​ចុង​​ក្រោយ​នោះ​ គឺ​បើ​​ទូរសព្ទ​អ្នក​មិន​ជាប់​សោ វា​នឹង​អាច​រេ​ខល​ទៅ​គេ​ផ្តេសផ្តាស។

​២. អាវ​ទ្រនាប់

ស្រីៗ​មួយ​ចំនួន ចាត់​ទុក​ថា​កន្លែង​នេះ​​ជា​កន្លែង​ដែល​ស្រួល​ដាក់​និង​លឿនបំផុត ប៉ុន្តែ​​អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ជាតិ​វិទ្យុសកម្ម​ និង​រំញ័រ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​​ គឺ​មហារីក​ដោះ​តែ​ម្តង។

៣. ដាក់​នៅ​ជិត​មុខ

​រាល់​​​​ពេល​ដែល​ទទួល​ទូរសព្ទ ត្រូវ​ប្រាកដ​ថា​​​​​ដាក់​​ឲ្យ​មាន​គម្លាត​ពី​ ០.៥ ទៅ ១.៥ ពី​ស្បែក​មុខ​​​មិន​​ត្រូវ​ដាក់​ឲ្យ​ប៉ះ​​ផ្ទាល់​ជាមួយ​ស្បែក​មុខ​នោះ​ទេ ព្រោះ​វា​​នឹង​បញ្ចេញ​​ជាតិ​ម៉ាញេទិច​​ និង​ជាតិ​វិទ្យុសកម្ម ហើយ​នឹង​បាក់​តេរី​​ផ្សេងៗ​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក។ ហេតុ​ដូចនេះ កុំ​ភ្លេច​ជូត​​​អេក្រង់​ទូរសព្ទ​ឲ្យ​បាន​ញឹកញាប់​ ពិសេស​​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ Make Up។

៤​. ដាក់​នៅ​កន្លែង​អ្នក​ត្រជាក់​ខ្លាំង

ចង់​សំដៅ​លើ​​​ប្រទេស​ណា​​​ត្រជាក់​ខ្លាំង​ ឬ​មាន​​ធ្លាក់​ព្រិល ទូរសព្ទ​មិន​​អាច​ទ្រាំ​ទ្រ​នូវ​សីតុណ្ហភាព​បាន ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បំផុត​​សម្រាប់​អ្នក​ប្រើប្រាស់។ ប៉ុន្តែ​សម្រាប់​​នៅ​ស្រុក​ខ្មែរ​វិញ អាច​និយាយ​បាន​ថា​ពេល​​អ្នក​​ដាក់​ទូរសព្ទ​នៅ​​ក្នុង​ឡាន​​​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​ នោះ​វា​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ដូច​គ្នា។ ដូច្នេះ​អ្នក​គួរ​​​​មាន​ស្រោម​ទូរសព្ទ​ទុក​សម្រាប់​ការពារ។

​៥​.​ នៅ​ក្រោម​ខ្នើយ

ភាគ​​ច្រើន​មនុស្ស​ចុច​ទូរសព្ទ​រហូត​ដល់​គេង​លក់ និង​ដាក់​នៅ​ក្រោម​ខ្នើយ​ដោយ​មិន​​បាន​ដាក់​នៅ​លើ​តុ​ ឬ​ទី​ណា​ផ្សេង​​ឆ្ងាយ​ពី​ក្បាល​ដំណេក​។ បែប​នេះ​ គឺ​មាន​ផល​ប៉ះ​ពាល់​​​​ខ្លាំង​មែនទែនចំពោះ​សុខភាព​ផ្លូវកាយ​ និង​​​ផ្លូវ​ចិត្ត​ ព្រោះ​ជាតិ​​វិទ្យុសកម្ម​​ចេញ​ពី​ទូរសព្ទ​​ អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល។ ម្យ៉ាង​វិញ​ទៀត ​កម្តៅ​ដែល​ចេញ​ពី​ទូរសព្ទ​​មិន​អាច​ចេញ​​​ទៅ​ណា​រួច​​ទេ​ ជាហេតុ​អាច​បង្ក​គ្រោះ​ថ្នាក់​ដោយ​​​ប្រការ​ណា​មួយ​ ដូច្នេះ​​ពេល​គេង​កុំ​ទុក​ទូរសព្ទ​នៅ​ក្រោម​ខ្នើយ​ឲ្យ​សោះ។

៦. នៅ​​​ក្នុង​​រទេះ​​រុញ​កូន​ក្មេង

អ្នក​ម្តាយ​មួយ​ចំនួនតែង​​​ទុក​ទូរសព្ទ​នៅ​ក្នុង​រទេះ​រុញ​​កូន​រាល់​ពេល​ប្រញាប់​​ប្រញាល់​ម្តងៗ ​ប៉ុន្តែ​​​​អ្នក​ត្រូវ​ចាំ​ថា​ ទុក​ទូរសព្ទ​នៅ​ជិត​ក្មេង​តូចៗ គឺ​មាន​គ្រោះ​​ថ្នាក់​បំផុត​ចំពោះ​​សុខភាព​របស់​ពួក​គេ។

៧.​ ​​កន្លែង​ក្តៅ​ពេក

ជា​ធម្មតា​ទូរសព្ទ​បញ្ចេញ​​កម្តៅ​នៅ​ពេលសាក​​​ថ្ម ​ប្រសិន​បើ​​អាកាសធាតុ​នៅ​ជុំ​វិញ​ក្តៅ​ខ្លាំង​ទៀត​​នោះ ​​វា​អាច​នឹង​ផ្ទុះ​បាន។

៨. ទុក​​​សាក​ថ្ម​ចោល​ពេញ​មួយ​យប់

មិន​គួរ​​​ដាក់​ទូរសព្ទ​​សាក​ថ្ម​ចោល​ពេញ​មួយ​យប់​ទេ ​ព្រោះ​វា​មិន​​អាច​ធ្វើ​ឲ្យ​ថ្ម​កាន់​បាន​យូរ ​ថែម​​ទាំង​បន្ថែម​កម្តៅ​ដល់​ទូរសព្ទ​ទៀត​ផង។

៩. ជិត​ត្រគាក

​បើ​អ្នក​ដាក់​ទូរសព្ទ​នៅ​ជិត​ត្រគាក​ វា​​អាច​​ប៉ះ​ពាល់​​​ដល់​គល់​​ភ្លៅ ដូច្នេះ​យល់​ល្អ​អ្នក​​គួរ​មាន​កាបូប​ស្ពាយ។

​​​១០. ហោប៉ៅ​ខាង​មុខ

​​ភាគ​ច្រើន​​បុរសៗ​​​​អត់​សូវ​ចូល​ចិត្ត​​សាំញ៉ាំ​​ ​ហើយ​គិត​ថា​ទុក​កន្លែង​​ហ្នឹង​​​ស្រួល​ហូត​ចុះ​​ហូត​ឡើង​​យក​មក​​និយាយ ប៉ុន្តែ​​គាត់​មិន​បាន​ដឹង​ទេ​ថា​ រលក​នៃ​អេឡិចត្រូម៉ាញ៉េទិច គឺ​អាច​ធ្វើ​ឲ្យ​មេ​ជីវិត​​ឈ្មោល​មាន​បញ្ហា៕

ចុចអានបន្ត៖

​​

ប្រភព៖ dailypositiveinfo ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម