រឿង​​គ្រោះថ្នាក់​ ៦​ យ៉ាង​ អ្នក​មិន​គួរ​ធ្វើ​ក្រោយ​ពេល​ញ៉ាំ​បាយ​រួច​ភ្លាមៗ

  • 2018-05-28 03:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​​មាន​ធ្លាប់​បានសង្កេត​​មើល​​សកម្មភាព​ខ្លួនឯង​ពេល​ក្រោយ​បាយឬទេ? ព្រោះ​សកម្មភាព​មួយ​ចំនួន​​អាច​បំផ្លាញ​ និង​មាន​ផល​អវិជ្ជមាន​ចំពោះ​​សុខភាព​។ ដូច្នេះ​ហើយ​បាន​ជា​​​​អ្នក​​ត្រូវ​​ដឹង នូវ​អ្វីគួរ​ជៀសវាង​ធ្វើ​ ​បន្ទាប់​ពី​ញ៉ាំ​បាយ​រួច។

១. ញ៉ាំ​ផ្លែឈើ

ជា​ការ​ពិត​ណាស់​ នៅ​ក្នុង​ផ្លែឈើ​សម្បូរ​ទៅ​ដោយ ជាតិ​ហ្វាយបឺ និង​វីតាមីន​ច្រើន​ប្រភេទ ដែល​​អាច​ជំនួយ​ដល់​រាងកាយ ប៉ុន្តែ​​ផ្លែឈើ​ក៏​ដូច​ជា​​អាហារ​ដទៃ​ទៀត​ដែរ វា​ត្រូវ​ការ​អង់ស៊ីម​ដើម្បី​​​កិន​រំលាយ ប្រសិន​បើ​អ្នក​​​ញ៉ាំ​​បាយ​ឆ្អែត​ ហើយ​​ញ៉ាំ​ផ្លែឈើ​បន្ថែម​ទៀត ​ក្រពះ​មិន​អាច​កិន​រំលាយ​បាន​ល្អ​នោះ​​ទេ រាង​កាយ​ថែម​ទាំង​មិន​បាន​ទទួ​ល​ផល​ប្រយោជន៍​អ្វី​ពី​វា​ទៀត​ ដូច្នេះ​ហើយ​អ្នក​គួរ​ញ៉ាំ​ផ្លែឈើ​ នៅ​ពេល​មិន​ទាន់​​​ឆ្អែត​ខ្លាំង ឬ​ទុក​ឲ្យ​ស្រក​ពោះ​បន្តិច​សិន។

២. ស្លៀក​ខោអាវ​តឹង​ណែន

​ពេល​អ្នក​ញ៉ាំ​បាយ​​ឆ្អែត​ ក្រពះ​ត្រូវ​ធ្វើ​ការ​កិន​រំលាយ​អាហារ ប្រសិន​បើ​អ្នក​ត្រូវ​ចេញ​ទៅ​​ខាង​ក្រៅ ឬ​អង្គុយ​ធ្វើការ ដោយ​ស្លៀក​សម្លៀកបំពាក់​រឹប​​តឹង​ខ្លាំង​ពេក នោះវា​នឹង​ផ្តល់​សម្ពាធ​ដល់​ពោះ ​មិន​អាច​រំលាយ​អាហារ​បាន​ល្អ និង​ធ្វើ​ឲ្យ​អារម្មណ៍​មួម៉ៅ​មិន​ស្រណុក​ក្នុង​ខ្លូន។

៣. គេង​ភ្លាមៗ

​អ្នក​ខ្លះ​​បន្ទាប់​ពី​បាយ​ថ្ងៃ​ ឬ​បាយ​ល្ងាច​ហើយ គឺ​បើក​ភ្នែក​មិន​ចង់​រួច ចង់​តែ​គេង​ភ្លាមៗ ប៉ុន្តែ​ត្រូវ​ដឹង​ថា អាហារ​ដែល​អ្នក​បាន​ញ៉ាំ​ទៅ ត្រូវ​ការ​​ពេល​កិន​ឲ្យ​បាន​ស្រួល​បួល ដើម្បី​ឲ្យ​រាង​កាយ​ស្រូប​យក​ជីជាតិ​ទាំង​នោះ។ បើ​អ្នក​ញ៉ាំ​ហើយ​មិន​ទាន់​ចង់​គេង​ភ្លាម អ្នក​នឹង​ប្រឈម​នឹង​ជំងឺក្រពះ​​ពោះវៀន ឬចង្វាក់​បេះដូង​ជាដើម។

៤. ជក់បារី

ក្រោយ​បាយ​រួច ​​​​​​​​អ្នក​ញៀន​បារី​ភាគ​ច្រើន​អត់​ទ្រាំ​មិន​ជក់​បាន​ឡើយ​​។ ដឹង​ទេ​ថា​វា​អាច​ប៉ះ​ពាល់​ដល់​សួត​​ខ្លាំង​ទ្វេដង ជាង​ការ​ជក់​ធម្មតា​ទៅ​ទៀត។ បើ​តាម​​ការ​សិក្សា​ស្រាវជ្រាវ បាន​បង្ហាញ​ថា អ្នក​ទម្លាប់​ជក់​បារី​ក្រោយ​​ពេល​បាយ មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​​ស្រូប​យក​សារធាតុ​បង្ក​មហារីក​ជាច្រើន​ទៅ​ក្នុង​រាងកាយ។

៥. ផឹក​តែ

តែ​​មាន​ភាព​ពេញ​និយម​​ខ្លាំង​នៅ​អាស៊ី ជា​ពិសេស​​នៅ​ចិន​ និង​ជប៉ុន ដោយ​សារ​តែ​រសជាតិ ហើយ​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ យ៉ាង​ណា​មិញ ក្រៅ​ពី​គុណ​សម្បត្តិ​របស់​តែ វា​ក៏មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ដែរ បើ​អ្នក​ផឹក​វា​​​មួយ​កែវ​​ក្រោយ​ពេល​បាយ ​វា​ជា​ការ​រារាំង​​រាងកាយ​ពី​ស្រូប​យក​ជាតិដែក​ ​ដែល​បង្ក​ឲ្យ​អ្នក​មាន​ភាព​ស្លេកស្លាំង។

៦. ងូត​ទឹក

​ការ​​​ងូត​ទឹក​អាច​ជួ​យ​ឲ្យ​ស្បែក​ស្អាត ខ្លួន​ប្រាណ​មាន​អនាម័យ​ និង​អារម្មណ៍​ស្រស់​ថ្លា ប៉ុន្តែ​ការ​ងូត​ទឹក​ភ្លាមៗ​បន្ទាប់​​ពី​ញ៉ាំ​ឆ្អែត មិន​ល្អ​សោះ​ឡើយ។ វា​បង្អាក់​ការ​កិន​រំលាយ​អាហារ និង​អាច​​ធ្វើ​ឲ្យ​ប្រពន្ធ​រំលាយ​​អាហារ​មាន​ភាព​​ចុះ​ខ្សោយ​​។ បើ​ចង់​ងូត​ទឹក អ្នក​គួរ​​ចាំ​ ១ ម៉ោង​សិន ដោយ​​មិន​ប្រញាប់​ពេក​នោះ​ទេ។​​​

ចុចអាន​បន្ត៖

ភេសជ្ជៈ​៧​យ៉ាង​​ដែល​​​អាច​បង្ក​បញ្ហា បើ​​ផឹក​ក្រោយ​​បាយ​ល្ងាច

ប្រភព៖ findhealthtips ប្រែ​សម្រួល៖ ដេត ឈុនអ៉ី