ទម្លាប់​អាក្រក់​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​

  • 2018-06-12 04:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ពី​ចំណុច​ដែល​ប៉ះ​ពាល់​ដល់​សុខភាព​ដោយ​សារ​តែ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​នោះទេ។​ អ្នក​គិត​ថា​ទម្លាប់​ទាំង​នោះ​ជា​ទម្លាប់​ល្អ​ នឹង​ធ្វើ​ឱ្យ​អ្នក​មាន​សុខភាព​ល្អ​ដូច​ជា​ការ​ញ៉ាំ​បន្លែ​ច្រើន​ ចិត​សំបក​ផ្លែ​ឈើ។ល។​ទាំង​នេះ​ជា​កំហុស​ដែល​អ្នក​ធ្វើ​ជា​ប្រចាំ​ ហើយ​គួរ​តែ​ជៀស​វៀង៖

១.​ ប្រើ​គ្រីម​ការ​ពារ​កំដៅ​ថ្ងៃ​ច្រើន​ពេក​

នៅ​ក្រោម​អាកាសធាតុ​ក្តៅ​ ការ​ប្រើ​គ្រីម​ការ​ពារ​កំដៅ​ថ្ងៃ​គឺ​ចាំបាច់​បំផុត​។​ ប៉ុន្តែ​ការ​ប្រើ​នោះ​ក៏​គួរ​តែ​សម​ស្រប​និង​ស្បែក​ និង​កំដៅ​ថ្ងៃ​ដែរ​។​ ការ​ប្រើ​ច្រើន​ពេក​អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​រោល​រមាស់​ទៅ​វិញ​ទេ​។

២.​ ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់

កុំ​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ តែ​គួរ​តែ​ញាំ​វា​ជា​ប្រចាំ។​ ជាតិ​ខ្លាញ់​នោះ​គឺ​សំដៅ​លើ​សារធាតុ​ខ្លាញ់​ដែល​សំខាន់​សម្រាប់​រាង​កាយ​ដូច​ជា​ប្រេង​បន្លែ​ និង​ប្រេង​អូលីវ​ជា​ដើម​ព្រោះ​វា​ជួយ​ដល់​ការ​ដុត​បំផ្លាញ​កាល់​ឡូរី​បាន​ច្រើន​ជាង​ប្រូតេអ៊ីន​ទៅ​ទៀត។​ តែ​អ្នក​ត្រូវ​ញ៉ាំ​វា​ក្នុង​បរិមាណ​សម​ល្មម។​

៣.​ កុំ​ញ៉ាំ​បន្លែ​ច្រើន​ពេក​

ការ​ញ៉ាំ​បន្លែ​បៃតង​ជួយ​សម្រក​ទម្ងន់​ និង​ការ​ពារ​ការ​ស្ទះ​សរសៃ​ឈាម។​ ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​ដោយ​មិន​ញ៉ាំ​សាច់​ វា​ក៏​មិន​ល្អ​សម្រាប់​សុខភាព​ដែរ។​ រាង​កាយ​មនុស្ស​យើង​ត្រូវ​ការ​ជាតិ​ខ្លាញ់​(Cholesterol)​ពី​សាច់​ដែល​ជួយ​ការ​ពារ​ជំងឺ​មហារីក​។​

៤.​ ចិត​សម្រក​ផ្លែ​ឈើ

ជីវជាតិ​របស់​ផ្លែ​ឈើ​មិន​មែន​មាន​តែ​នៅ​ក្នុង​សាច់​ផ្លែ​ឈើ​នោះ​ទេ​។ យោង​ទៅ​តាម​ការ​សិក្សា​ ជីវជាតិ​ដែល​ជួយ​ទ្រទ្រង់​សុខភាព​បេះ​ដូង​គឺ​មាន​នៅ​ក្នុង​សំបក​ផ្លែ​ប៉ោម​។​ ប៉ុន្តែ​ត្រូវ​លាង​ទឹក​ឱ្យ​បាន​ស្អាត ហើយ​រាល់​ផ្លែឈើ​ដែល​អ្នក​ញ៉ាំ​ទាំង​សំបក​គឺ​គ្មាន​ជាតិ​គីមី។

៥.​ ដាក់​ម៉ោង​រោទ៍​ហើយ​ក្រោក​ភ្លាម​

នៅ​ពេល​ដែល​អ្នក​ស្ទុះ​ក្រោក​ភ្លាមៗ​ រាង​កាយ​អ្នក​និង​សំពាធ​ឈាម​របស់​អ្នក​អាច​នឹង​ឡើង​ខ្ពស់​ដែល​ធ្វើ​ឱ្យ​ដាច់​សរសៃ​ឈាម​ ឬ​ឈឺ​ក្បាល​។

៦.​ ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក

អ្នក​នឹង​ឡើង​ទម្ងន់​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន​ពេក​ ព្រោះ​ថា​វា​មាន​ជាតិ​ស្ករ​ និង​កាល់​ឡូរី​ច្រើន​បំផុត។​

៧.​ ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​

ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​លឿន​ទៀត។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​មិន​ត្រូវ​ញ៉ាំ​ថ្នាំ​នេះ​ គ្រប់​ពេល​ឈឺ​ចាប់​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​ញៀន​ និង​ប៉ះ​ពាល់​ដល់​ក្រលៀន​និង​ថ្លើម​។​

៨.​ ទម្លាប់​រុំ​សក់​ពេល​កក់​ហើយ

ពេល​ដែល​កក់​សក់​ហើយ​ ភាគ​ច្រើន​គ្រប់​គ្នា​តែង​តែ​រុំ​សក់​ជាមួយ​កន្សែង​។​ ធ្វើ​បែប​នេះ​ជួយ​ឱ្យ​សក់​ឆាប់​ស្ងួត​​ តែ​អ្នក​មិន​គួរ​រុំ​វា​យូរ​ទាល់​តែ​ស្ងួត​ ឬ​ផ្លុំ​ឱ្យ​ឆាប់​ស្ងួត​នោះ​ទេ។​ យក​ល្អ​អ្នក​គួរ​យក​កន្សែង​ទន់​ជូត​សក់​ហើយ​ទុក​វា​ឱ្យ​ស្ងួត​តាម​ដំណើរ។

៩.​ ងូត​ទឹក​យូរ​

ការ​ងូត​ទឹក​យូរ​ពេក​ពេក​អាច​ធ្វើ​ឱ្យ​ស្បែក​អ្នក​ស្ងួត​ដោយ​មិន​ដឹង​ខ្លួន​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ងូត​ទឹក​ក្តៅ។​ អ្នក​មិន​គួរ​ងូត​លើស​ពី​១០​នាទី​ទេ។៕

ប្រភព៖ bestie ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម