ក្រោយបែកបាក់ស្នេហា នារីរឹងប៉ឹងនឹងរំដោះខ្លួនពីរឿងខូចចិត្ត ដោយការគិត ៥ចំណុចនេះ
- 2018-05-18 09:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបែកបាក់ស្នេហា នារីរឹងប៉ឹងនឹងរំដោះខ្លួនពីរឿងខូចចិត្ត ដោយការគិត ៥ចំណុចនេះ
នៅពេលជួបរឿងខកចិត្ត ខកបំណង មនុស្សគ្រប់គ្នាគឺសុទ្ធតែកើតទុក្ខ ជាពិសេសការខូចចិត្តដោយសារការបែកបាក់ស្នេហា ឬសង្សារសុំបែក គឺជារឿងឈឺចាប់ធ្ងន់ធ្ងរមួយ។ អ្នកអាចយំ អ្នកអាចខូចចិត្តបាន ប៉ុន្តែក្នុងអំឡុងពេលនោះ សូមដាស់តឿនខ្លួនឯងនូវចំណុចទាំង ៥ខាងក្រោមនេះ ដើម្បីឲ្យខ្លួនឯងឆាប់បំភ្លេចគេ និងអាចក្រោកឈរមកវិញបាន៖
១. អ្នកធ្លាប់មាន “ជីវិត” របស់ខ្លួនរួចហើយ មុននឹងគេចូលមក។ ដូច្នេះនៅពេលគេចាកចេញទៅ អ្នកក៏ត្រូវ “ប្រើជីវិត” របស់អ្នកឲ្យរឹងមាំដូចដើមវិញឲ្យបាន។
២. គេអាចជាហេតុផលដែលធ្វើឲ្យអ្នក “ញញឹម” ប៉ុន្តែបើពេលនេះ គេគឺជាមូលហេតុដែលធ្វើឲ្យអ្នក “ស្រក់ទឹកភ្នែក” នោះមានន័យថាគេមិនមែនជារបស់សំខាន់បំផុតក្នុងជីវិតរបស់អ្នកទៀតឡើយ។
៣. កុំគិតថា គេបោះបង់អ្នកដើម្បី “មនុស្សស្រីល្អជាងអ្នក”។ ត្រូវគិតថា គេបោះបង់អ្នកដើម្បី “មនុស្សស្រីដែលមានចរិតដូចជាគេ” ព្រោះគេមិនសក្ដិសមជាមួយអ្នកឡើយ។
៤. នៅថ្ងៃណាមួយ អ្នកនឹងបានជួបមនុស្សដែលជាគូរបស់អ្នកពិតប្រាកដ ហើយអ្នកនឹង “អរគុណ” មនុស្សដែលមិនមែនគូដែលបានបោះបង់អ្នក និងផ្ដល់ឱកាសឲ្យអ្នកបានជួបមនុស្សដែលស្រលាញ់ និងល្អជាមួយអ្នកពិតប្រាកដ។
៥. រឿងខ្លះអាចមើលទៅហាក់ដូចជាបញ្ចប់ទៅលឿនជ្រុល ប៉ុន្តែជឿទៅ នោះគឺជា “ពេលវេលាល្អបំផុត” ហើយវានឹងកើតឡើងដើម្បី "ហេតុផលល្អបំផុត" ហើយមិនយូរមិនឆាប់ អ្នកនឹងបានដឹងថាតើហេតុអ្វីដូច្នេះ។
បើគេមិនស្រលាញ់យើង យើងងាកមកស្រលាញ់ខ្លួនឯងឲ្យច្រើនវិញទៅ!
ចុចអាន៖