ស្នេហាអ្នកជិតរលាយហើយ បើសិនមានសញ្ញាទាំង ៧នេះ
- 2018-04-02 02:09:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាអ្នកជិតរលាយហើយ បើសិនមានសញ្ញាទាំង ៧នេះ
ក្រោយចំណាយពេលជាមួយគ្នាយូរទៅ អ្វីៗចាប់ផ្ដើមប្រែប្រួលមិនដូចមុន ម្នាក់ៗចាប់ផ្ដើមមានវិបត្តិផ្លូវចិត្តរៀងខ្លួន រស់នៅមួយថ្ងៃ ដើម្បីមួយថ្ងៃ មិនដឹងថាស្នេហាមួយនេះមានសង្ឃឹមអាចបន្តទៅមុនបានទៀតឬអត់។ ប្រសិនអ្នកកំពុងវិលវល់ចំពោះរឿងមួយនេះ សូមសង្កេតសញ្ញាទាំង៧ខាងក្រោម ព្រោះវាអាចឲ្យអ្នកប្រាកដថាស្នេហាអ្នកជិតដើរដល់ផ្លូវបំបែកហើយ៖
១. ហេតុផលនៃការបែកគ្នា នៅពេញខួរក្បាលអ្នក
ឈ្លោះគ្នាច្រើនពេក ហត់នឿយនិងគ្នាខ្លាំងពេក ក្នុងខួរក្បាលរបស់អ្នកនឹកមិនឃើញរឿងអ្វីផ្សេង ក្រៅពីការបែកគ្នាឡើយ។ មិនមែនអ្នកមានញាណពិសេស អាចដឹងអំពីរឿងអនាគត ថានឹងកើតឡើងជាមុននោះទេ ប៉ុន្តែបើមានហេតុភេទជាសញ្ញាច្រើនយ៉ាងហ្នឹង រឿងអីដែលថាទាយមិនត្រូវនោះ។
២. អ្នកលែងចំណាយពេលនៅជាមួយគ្នាច្រើនដូចពីមុន
តើដៃគូរបស់អ្នកកំពុងចំណាយពេលលើបណ្ដាញសង្គមច្រើនជាងអ្នកមែនទេ។ តាមការសិក្សាមួយបានបង្ហាញថា ការបែកបាក់ លែងលះ ផិតក្បត់ មានទំនាក់ទំនងជាមួយការប្រើប្រាស់បណ្ដាញសង្គមយ៉ាងខ្លាំង។ អ្នកត្រូវតែព្រួយបារម្ភ នៅពេលគាត់ព្យាយាមដកខ្លួន មិនសូវចង់នៅក្បែរអ្នកច្រើនដូចមុន។
៣. ការសន្ទនាគ្នាគួរឲ្យធុញ
ប្រសិនកិច្ចសន្ទនារបស់អ្នកទាំងពីរទាក់ទងតែអំពីសកម្មភាពរស់នៅប្រចាំថ្ងៃ គ្មានលាយបញ្ចូលមនោសញ្ចេតនាស្នេហាប្រុសស្រី ក្ដីស្រមៃនៅថ្ងៃអនាគត សំណើច ឬការជំរុញទឹកចិត្តគ្នាទៀតទេ មានន័យថាអ្នកទាំងពីរគ្រាន់តែបំពេញតួនាទីប៉ុណ្ណោះ លែងមានអារម្មណ៍ស្រឡាញ់សម្រាប់គ្នាហើយ។
៤. អ្នកមានសម្ពាធផ្លូវចិត្ត
ប្រសិនភាគច្រើននៃពេលវេលាដែលរស់នៅក្បែរគ្នា អ្នកតែងតែធុញថប់ ភ័យខ្លាច មួម៉ៅ ព្រួយបារម្ភ ខឹង ឈឺចាប់ ក្រៀមក្រំ មានន័យថាទំនាក់ទំនងមួយនេះកំពុងបំផ្លាញសុខភាពផ្លូវចិត្តអ្នកយ៉ាងខ្លាំង។ អ្នកគួរបង្ហាញអារម្មណ៍ពិតប្រាប់គាត់ ហើយប្រសិនគាត់នៅតែមិនអើពើទៀត អ្នកក៏ត្រូវបណ្ដោយតាមព្រហ្មលិខិតចុះ។ រស់នៅបៀមទុក្ខសោករាល់ថ្ងៃបែបនេះ មិនដឹងថាត្រូវបន្តទៀតដើម្បីអ្វី។
៥. ម្នាក់ក្នុងចំណោមអ្នកទាំងពីរប្រែប្រួលខ្លាំង
គាត់ប្រហែលកំពុងតែទាក់ទងជាមួយអ្នកថ្មី ប្រសិនអ្នកសង្កេតឃើញភាពប្រែប្រួលដូចជា៖ ចេញពីធ្វើការយប់ជាងមុន រឿងលើគ្រែធ្លាក់ចុះខ្លាំង ចាយលុយច្រើនលើរឿងចម្លែកៗ ឧស្សាហ៍ចុះខេត្ត ធ្វើខ្លួនស្អាតៗ ជាដើម។
៦. អ្នកលែងជឿជាក់គាត់ដូចមុន
នៅពេលអ្នកសួរគាត់ថា តើគាត់ទៅណា ជាមួយអ្នកណា ចម្លើយរបស់គាត់ធ្វើឲ្យអ្នកស្រពិចស្រពិល មិនច្បាស់ថាគាត់កំពុងប្រាប់ការពិតឬអត់។ មិនដឹងថាខ្លួនឯងប្រែប្រួលជាមនុស្សពូកែសង្ស័យ ឬក៏គាត់ប្រែប្រួលជាមនុស្សពូកែកុហក។ ទោះជាយ៉ាងណា អ្នកត្រូវប្រមូលភស្តុតាងជាមុនសិន មុននឹងសួរនាំគាត់ជាលក្ខណៈផ្លូវការ។
៧. អ្នកស្រមៃអំពីរឿងអនាគតជាមួយគាត់លែងឃើញ
អារម្មណ៍ភ័យខ្លាច ព្រួយបារម្ភ ថាអ្នកទាំងពីរមិនអាចដើរជាមួយគ្នាតទៅទៀត តែងតែនៅវិលវល់ក្នុងខួរក្បាលរបស់អ្នក។ អ្នកថែមទាំងស្រមៃមិនចេញទៀតថា រយៈពេល១ឆ្នាំ ២ឆ្នាំ ឬ១០ឆ្នាំក្រោយ តើអនាគតអ្នកទាំងពីរនឹងទៅជាយ៉ាងណា ប្រសិនទំនាក់ទំនងមួយនេះនៅតែដុនដាបបែបនេះ ៕
ចុចអាន៖
ពេលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងលះបង់រឿងទាំងនេះដើម្បីគេ
ប្ដីគិតមិនដូចប្រពន្ធគិត! ប្រពន្ធល្អដែលប្ដីស្រឡាញ់ស្ទើរលេបត្រូវប្រកបដោយ ៨យ៉ាងនេះ