Yang Zi ត្រូវ​អ្នក​គាំទ្រ​ឲ្យ​ដក​ឈ្មោះ​ពី​តំណែង​បក្សី​មាស ព្រោះ​ខាង​រៀបចំ​មិន​ល្អ

  • 2022-07-18 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមការងារ​នៃ​កម្មវិធី The Golden Eagle Awards ត្រូវ​បាន​គេរិះគន់​ថា​ធ្វើ​កម្មវិធី​គ្មាន​គុណភាព អ្នក​គាំទ្រ​មិន​ចង់​ឲ្យ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Zi ក្លាយ​ជា​ផ្ទាំង​​ស៊ីប​នៃ​មតិ​រិះគន់។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កម្មវិធី​ប្រគល់​ពាន​រង្វាន់​រឿង​ទូរទស្សន៍ Golden Eagle Awards កាន់​តែ​កៀក​ថ្ងៃ​ប្រារព្ធ​មែន​ទែន​ហើយ ដោយ​តំណែង​បក្សី​មាស​កំពុង​តែ​មាន​ការ​ប្រកួត​​របស់​តារា​សម្ដែង​ស្រី​៣​រូប​រួម​មាន Yang Zi, Tan Song Yun និង Guli Naza ដោយ Yang Zi កំពុង​នាំមុខ​គេ។

យ៉ាងណាក្ដី រ៉ូប​សម្រាប់​តំណែង​អ្នក​បើក​កម្មវិធី​នេះ គឺ​រាល់​៤​ឆ្នាំ​បាន​ប្ដូរ​ទាំង​ស្រុង​ម្ដង ដោយ​រាល់​ពីរ​ឆ្នាំ​គ្រាន់​តែ​ច្នៃ​ថែម​បន្តិច​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ តួ​រឿង Ash Of Love នឹង​អាច​ស្លៀក​រ៉ូប​ស្រដៀង​នឹង​ឆ្នាំ ២០២០ របស់ Song Qian តែ​រ៉ូប​នេះ​ធ្លាប់​ធ្វើ​ឲ្យ​ Song Qian រង​ការ​រិះគន់​ជា​ខ្លាំង ព្រោះ​ធ្វើ​ឲ្យ​មើល​ឃើញ​ធាត់។

អ្នក​គាំទ្រ​របស់​ស្រី Yang Zi មិន​ចង់​ឲ្យ​នាង​រង​ការ​រិះគន់​បែប​នេះ ទើប​ឲ្យ​នាង​ដក​ឈ្មោះ​ពី​ពេល​នេះ​តទៅ​ចេញ​ពី​តំណែង​អ្នក​រាំ​បើក​កម្មវិធី ព្រោះ​ជាមួយ​អត្រា​បច្ចុប្បន្ន នាង​នឹង​ឈ្នះ​តំណែង​នេះ។ ពួក​គេ​បាន​លើក​ឡើង​ថា មិន​បាន​តំណែង​ខាង​លើ​ក៏​បាន​ឲ្យ​តែ​កុំ​ត្រូវ​រិះគន់​គឺ​បាន​ហើយ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel