ទំនួលខុសត្រូវ ៥យ៉ាងដែលបុរសល្អម្នាក់គួរតែមានចំពោះនារីដែលខ្លួនស្រឡាញ់
- 2018-04-04 07:47:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនួលខុសត្រូវ ៥យ៉ាងដែលបុរសល្អម្នាក់គួរតែមានចំពោះនារីដែលខ្លួនស្រឡាញ់
ការស្រឡាញ់រវាងមនុស្សពីរនាក់អាចកើតឡើងយ៉ាងងាយ ប៉ុន្តែមានគូរស្នេហ៍ច្រើនគូណាស់ដែលស្រឡាញ់គ្នាយូរទៅក៏បែកបាក់គ្នា។ យ៉ាងណាមិញ កញ្ញា ក៏ចង់បង្ហាញទៅបុរសនូវទំនួលខុសត្រូវដែលពួកគេត្រូវតែមានក្នុងស្នេហាផងដែរ ព្រោះបើចេះតែប្រើការស្រឡាញ់របៀបក្មេងៗនោះ ពួកគេពិតជាមិនអាចរកឃើញសុភមង្គលពីស្នេហាឡើយ ៖
១. គោរពនាង
ទោះបីជានាងនៅក្មេងជាងអ្នកក៏ដោយតែមិនមែនថាអ្នកត្រូវយកនាងមកលេងសើច ឬមើលងាយនាងដែរ។ ត្រូវចេះគោរពសិទ្ធិនាង ឲ្យតម្លៃនាងព្រោះនេះទើបជាអ្វីដែលក្នុងនាមអ្នកជាបុរសល្អមានត្រូវតែមាន។
**២. មានការតាំងចិត្តចំពោះស្នេហា**
នេះបង្ហាញពីភាពប្រាកដប្រជារបស់អ្នកចំពោះនាង ចំពោះស្នេហាដែលកំពុងមាន។ សួរខ្លួនឯងសិនមើល ថាតើមានការតាំងចិត្តដើរលើផ្លូវជាមួយនាងកម្រិតណាហើយ? បើកន្លងយូរទៅអ្នកទាំងពីរមិនសូវល្អជាមួយគ្នាដូចមុន នាងកាន់តែកាចជាងមុន រអ៊ូជាងមុន លែងសូវស្អាតដូចមុន តើអ្នកនឹងកាន់ដៃនាងទៅមុខទៀតទេ?
៣. ការពារនាង និងស្នេហារបស់នាង
មានធ្លាប់បំពេញភារកិច្ចជាមនុស្សប្រុសឬនៅពេលស្រឡាញ់នាង? ធ្លាប់ការពារនាង ធ្លាប់រក្សានាងឲ្យមានក្ដីសុខឬនៅ? ជាមនុស្សម្នាក់ពេលស្រឡាញ់មនុស្សស្រីម្នាក់អ្នកត្រូវប្រាកដចិត្តថាអាចការពារនាង អាចផ្ដល់ក្ដីសុខឲ្យនាងបាន កុំយកនាងមកឲ្យលំបាកជាមួយអ្នកអី បើអ្នកមិនអាចសូម្បីតែធ្វើឲ្យនាងញញឹមនោះ។
៤. ទទួលខុសត្រូវលើអំពើរបស់ខ្លួន
ធ្លាប់អង្គុយវាយតម្លៃលើខ្លួនឯងអត់? ឬក៏ចាំតែវាយតម្លៃនាងទេ? មានតែមើលឃើញពីកំហុសខ្លួនទេ ឬចាំតែឃើញពីកំហុសនាង? ពេលខ្លះអ្នកនិយាយថានាងប្រែប្រួល នាងប្លែក តែមុនពេលអ្វីៗទៅជាបែបនេះអ្នកមានបានដឹងថាខ្លួនឯងធ្វើអីខ្លះអត់? គួរតែរៀនទទួលខុសត្រូវលើអ្វីដែលអ្នកបានធ្វើ មុននឹងនិយាយថាជាកំហុសនាង។
៥. ទទួលយកនាងជានាង
មានដែលសួរខ្លួនឯងអត់ថាហេតុអីបានជាអ្នកស្រឡាញ់នាង? ដោយសារនាងស្អាត? មាន? ឬក៏ស្រឡាញ់នាងដោយចេញពីចិត្ត? បើនាងមានចំណុចមិនល្អអីមួយ ឬពីរ ឬបី តើអ្នកនៅតែស្រឡាញ់នាងទេ? ត្រូវស្រឡាញ់នាងជានាង កុំយកនាងទៅប្រៀបធៀបជាមួយនារីផ្សេង ព្រោះមនុស្សគ្រប់រូបគឺខុសគ្នា៕
ចុចអាន៖ចង់ឲ្យមិត្តប្រុសស្រលាញ់ រហូតនឹករលឹកមកតាមមើលមុខដល់ផ្ទះ គួរតែមាន ៦ ចំណុចនេះ