អ្នកដែលនាំគ្នាទៅតរោមភ្នែក បើឃើញលទ្ធផលទាំងនេះ បែបអន់ចង់
- 2018-05-11 02:12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដែលនាំគ្នាទៅតរោមភ្នែក បើឃើញលទ្ធផលទាំងនេះ បែបអន់ចង់
ការតរោមភ្នែកមិនមែនជាការអនុវត្តអ្វីដែលពិបាកខ្លាំងនោះទេ ហើយអាចធ្វើបានបន្តបន្ទាប់គ្នាក្នុងរយៈពេលជាច្រើនខែ តែបើអ្នកជ្រើសយកកន្លែងតដែលគ្មានគុណភាពនោះ លទ្ធផលដែលទទួលបានមកវិញគឺនឹកស្មានមិនដល់។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សេវាកម្មតរោមភ្នែក ហាក់ឡើងកូដខ្លាំង ត្បិតស្ទើរតែគ្រប់តូបអ៊ុតសក់ទៅហើយ ដែលមានសេវានេះ។ ជាមួយតម្លៃចាប់ពី១០ ទៅ២០ដុល្លារ អ្នកអាចទទួលបានរោមភ្នែក វែង ង ហើយអាចរក្សាបានដល់រហូតទៅ៣ខែ។ យ៉ាងណាក្ដី ទន្ទឹមនឹងភាពស្រស់ស្អាតចំពោះមុខនេះ ការតរោមភ្នែកក៏នាំមកនូវ ជម្ងឺជាច្រើនដែលយើងមិននឹកស្មានដល់។
១. ប្រតិកម្មនឹងកាវបិទរោមភ្នែក
នេះគឺជាគ្រោះថ្នាក់ដែលឧស្សាហ៍ជួបបំផុត។ មូលហេតុនោះគឺ បើតាមអ្នកជំនាញ កាវដែលយកមកតរោមភ្នែកនេះ គឺត្រូវចំណាយពេលដល់ទៅ២៤ម៉ោងទើបស្ងួតទាំងស្រុង។ អាស្រ័យហេតុនេះ បើក្នុងរយៈពេលខាងលើ អ្នកជ្រុលដៃញីភ្នែកនោះ កាវនឹងចូលភ្នែកធ្វើឲ្យប្រតិកម្ម បង្កឲ្យរមាស់ ឬហើមក៏មាន។
២. ភ្នែកឆ្លងមេរោគ
រោមភ្នែកក្លែងក្លាយពេលតរួចគឺនៅជាប់ភ្នែកតែម្ដង បន្ថែមពីនោះ ក្នុងរយៈពេលត បើសិនជាប្រើកាវគុណភាពទាប គួបផ្សំនឹងទឹកដៃជាងមិនជំនាញទៀតនោះ ភ្នែករបស់អ្នកអាចឆ្លងរោគយ៉ាងងាយ។ សញ្ញានៃការឆ្លងរោគងាយមើលឃើញជាងគេគឺ ភ្នែកក្រហម ផ្សាភ្នែក និងហូរទឹកភ្នែក បើទុកយូរទៅនឹងក្លាយទៅជាឆ្លងរោគភ្នែក។
៣. ជ្រុះរោមភ្នែកពិតទាំងអស់
ដោយសារតែត្រូវរោមភ្នែកក្លែងក្លាយជាន់ពីលើ ដូចនេះរោមភ្នែកពិតមិនបានទទួលសារធាតុបំប៉នរបស់ខ្លួនឡើយ បណ្ដាលឲ្យសរសៃរោមភ្នែកខ្សោយ ឈានទៅដល់ការជ្រុះរោមភ្នែក។ នៅពេលដល់វគ្គដែលកាវលែងស្អិត ហើយរោមភ្នែកក្លែងក្លាយជ្រុះនោះ រោមភ្នែកមែនទែនក៏ទៅជាមួយគ្នាដែរ។
៤. ក្លាយជាសំបុកសត្វល្អិត
រោមភ្នែកក្រាស់ឃ្មឹក គួបផ្សំនឹងការមិនហ៊ានលាងសម្អាតដោយសារខ្លាចកាវលែងជាប់ទៀតនោះ គឺជាឱកាសដ៏ប្រពៃបំផុតសម្រាប់ពពួកសត្វល្អិត មេរោគមកធ្វើសំបុក។ បើមើលមិនឃើញហើយព្យាបាលមិនទាន់ពេលទេ នៅពេលដែលក្រុមសត្វល្អិតនេះចូលដល់ភ្នែកហើយ អាចនាំដល់ងងឹតភ្នែកទៀតផង៕
ចុចអាន៖
ស្រីៗនាំគ្នាទៅស្រោបធ្មេញឲ្យសស្អាត តែដូចនាំទុក្ខដាក់ខ្លួន
កុំចូលចិត្តធ្វើរឿងទាំង ៤ នេះពេក ព្រោះជាហេតុនាំឲ្យខូចខួរក្បាលទាំងមិនដឹងខ្លួន