ស្រីៗនាំគ្នាទៅស្រោបធ្មេញឲ្យសស្អាត តែដូចនាំទុក្ខដាក់ខ្លួន
- 2018-05-09 03:41:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗនាំគ្នាទៅស្រោបធ្មេញឲ្យសស្អាត តែដូចនាំទុក្ខដាក់ខ្លួន
“រាល់ថ្ងៃ ពួកខ្ញុំទទួលយ៉ាងតិចបំផុត ជនរងគ្រោះ២នាក់ពាក់ព័ន្ធនឹងករណីស្រោបធ្មេញសេរ៉ាមិច" ការចែករំលែករបស់វេជ្ជបណ្ឌិតមាត់ធ្មេញក្នុងប្រទេសវៀតណាមម្នាក់ បានធ្វើឲ្យស្រីៗភ័យព្រួយចំពោះគម្រោងទៅស្រោបធ្មេញរបស់ខ្លួន។
ជាមួយនឹងអត្ថប្រយោជន៍ដូចជា រហ័ស តម្លៃសមល្មម និងអាចបិទបាំងរាល់បញ្ហារបស់ធ្មេញនោះ សេវាស្រោបធ្មេញកំពុងពេញនិយមជាខ្លាំងក្នុងស្រទាប់យុវវ័យ។ យ៉ាងណាក្ដី ការស្រោបធ្មេញនេះប្រៀបដូចជាកាំបិតមុខ២ ព្រោះក្រៅពីបានស្អាត វានាំយកមកមហន្តរាយមិនតិចដែរសម្រាប់អ្នកវា។
ខាងក្រោមនេះគឺជាផលអវិជ្ជមានមួយចំនួនដែលអាចកើតមានឡើងពេលអ្នកស្រោបធ្មេញមិនបានត្រឹមត្រូវ។
១. ហើបជើងធ្មេញ
បើសេរ៉ាមិចមិនត្រូវបានស្រោបដល់គល់ធ្មេញទេ មួយរយៈក្រោយមក ជើងធ្មេញនឹងត្រូវហើប ដែលជាឱកាសដ៏ប្រពៃបំផុតសម្រាប់មេរោគស្នាក់អាស្រ័យ និងបង្កឲ្យកើតរោគស្អុយមាត់ ហើយមេរោគវាយលុកធ្មេញពិតប្រាកដជារឿងដែលជៀសបំផុត។
២. ហើមអញ្ចាញ
រោគសញ្ញាតែងឃើញលឿន និងងាយមើលឃើញជាងសញ្ញាដទៃ។ អញ្ចាញនឹងហើមឡើងក្រហម គួបផ្សំជាមួយអារម្មណ៍ឈឺចាប់ ពិបាកទ្រាំ។ បើសិនជាធ្ងន់ជាងនេះទៀតនោះគឺនឹងមានខ្ទុះពណ៌ស។ មូលហេតុបណ្ដាលមកជំនាញរបស់ពេទ្យមិនដល់ មិនប្រើឧបករណ៍គ្មានគុណភាព។
៣. ឆ្លងមេរោគខួរឆ្អឹង
នេះត្រូវបានចាត់ទុកថា លទ្ធផលគួរឲ្យខ្លាចបំផុតសម្រាប់ការស្រោបធ្មេញខុស ព្រោះមិនត្រឹមតែនាំមកនូវអារម្មណ៍ឈឺចាប់នោះទេ ជនរងគ្រោះក៏អាចប្រឈមមុខនឹងការខូចធ្មេញទាំងស្រុងផងដែរ។ នៅពេលខួរឆ្អឹងត្រូវឆ្លងរោគហើយ បើសិនជាមិនបានព្យាបាលទាន់ពេលទេ រាល់ពេលញ៉ាំក្ដៅ ឬត្រជាក់នឹងឈឺចាប់ខ្លាំង ហើយអាចនឹងមិនអាចព្យាបាលបានរហូត។
៤. សេរ៉ាមិចត្រូវបែក ខ្មៅ
សញ្ញាទាំងនេះក៏ងាយប្រទះឃើញនៅពេលជំនាញមិនដល់ និងប្រើរបស់គ្មានគុណភាព។ ក្រោយមួយរយៈពេល អ្នកនឹងត្រូវចំណាយថវិកាឡើងវិញ បើមិនដូចនោះទេ សេរ៉ាមិចដែលស្រោបនោះនឹងបែក ហើយអាប់ពណ៌មើលទៅគ្មានសោភណភាព។ ដូចខាងលើដែរ បើសេរ៉ាមិចបែកចំកន្លែងដែលមិនអាចងាយមើលឃើញនោះ មេរោគនឹងឈ្លានពានចូលធ្មេញពិត៕
ចុចអាន៖