កុំចូលចិត្តធ្វើរឿងទាំង ៤ នេះពេក ព្រោះជាហេតុនាំឲ្យខូចខួរក្បាលទាំងមិនដឹងខ្លួន
- 2018-05-07 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចូលចិត្តធ្វើរឿងទាំង ៤ នេះពេក ព្រោះជាហេតុនាំឲ្យខូចខួរក្បាលទាំងមិនដឹងខ្លួន
បើចង់ឲ្យខួរក្បាលស្រឡះល្អ និងអាចសម្រេចអ្វីប្រកបដោយគុណភាព គួរតែថែទាំឲ្យបានល្អ។ ដូចនេះចូរប្រុងប្រយ័ត្ន និងជៀសវាងទម្លាប់មួយចំនួនដូចខាងក្រោមនេះ ទើបខួរក្បាលមានថាមពលពេញលេញ៖
១.ធ្វើការទាំងពេលឈឺ
ពេលនៅពេលដែលរាងកាយរបស់អ្នកអស់កម្លាំង ឈឺ ក្ដៅខ្លួន គ្រុនផ្ដាសាយ ... វាមិនមែនជាពេលឲ្យខួរក្បាលធ្វើការ ឬគិតច្រើននោះទេ។ ពីព្រោះនេះគឺជាពេលវេលាដែលខួរក្បាលត្រូវសម្រាកលំហែ ដូច្នេះប្រសិនបើអ្នកព្យាយាមបង្ខំខួរក្បាលឲ្យធ្វើការទាំងសភាពបែបនេះ ធ្វើឲ្យខួរក្បាលកាន់តែចុះអន់ថយ។
**២.មិនញ៉ាំអាហារពេលព្រឹក**
មានការសិក្សាជាច្រើនធ្លាប់បានបង្ហាញពីផលប៉ះពាល់អវិជ្ជមានមួយចំនួននៃការបោះបង់ចោលអាហារពេលព្រឹក រួមទាំងឥទ្ធិពលលើមុខងារខួរក្បាល។ អ្នកញ៉ាំអាហារពេលព្រឹក ទៀងទាត់មានជាតិស្ករក្នុងឈាមតិចជាងអ្នកមិនញ៉ាំអាហារពេលព្រឹក ជាមូលធ្វើឲ្យសារជាតិសំខាន់សម្រាប់ចិញ្ចឹម ខួរក្បាលមិនត្រូវបានបំពេញបន្ថែម។ ក្នុងរយៈពេលយូរបើសិនអ្នកនៅតែធ្វើដូចនេះ ខួរក្បាលនឹងចុះថយ ហើយដំណើរមិនល្អ ដែលប៉ះពាល់ដល់សមត្ថភាពក្នុងការគិត និងចងចាំ។
៣.គេងគ្រប់ក្បាល
មនុស្សជាច្រើនមានទម្លាប់គេងបែបនេះ។ ប៉ុន្តែវាជាសញ្ញាធ្វើឲ្យខួរក្បាលមិនទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ ដែលបណ្ដាលឲ្យកោសិកាខួរក្បាលចុះថយយ៉ាងឆាប់រហ័ស។
៤.គេងមិនគ្រប់គ្រាន់
ជារៀងរាល់ថ្ងៃរាងកាយរបស់យើងត្រូវការការគេងគ្រប់គ្រាន់ចាប់ពី ៧ ទៅ ៨ ម៉ោង។ ដូច្នេះបើសិនជាខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់វានាំឲ្យមានការថយចុះការចងចាំ ឈឺក្បាល មិនមានលំនឹងផ្លូវចិត្ត ឬអស់កម្លាំង។ មួយវិញទៀតវាក៏ធ្វើឲ្យ ខួរក្បាលគ្មានអុកស៊ីហ្សែនគ្រប់គ្រាន់ ហើយប្រព័ន្ធសរសៃប្រសាទពាក់កណ្ដាលមិនបានស្ដារឡើងវិញ៕
ចុចអាន៖ទម្លាប់មនុស្សស្រីទាំង ៨ ដែលនាំឲ្យខូចទាំងសុខភាព និងសម្រស់