ទម្លាប់​មនុស្ស​ស្រីទាំង ៨ ដែល​នាំ​ឲ្យ​ខូច​ទាំង​សុខភាព និង​សម្រស់​

  • 2018-04-30 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើន​នៃ​ពួក​គេ​គិត​ថា អ្វី​ៗ​ទាំងអស់​ដែល​ធ្វើ​នៅ​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​គឺ​ត្រឹមត្រូវ​រួម​ទាំង​ការ​បរិភោគ និង​ការ​ធ្វើការ ប៉ុន្តែ​អ្នក​មិន​រំពឹង​ថា​ទម្លាប់​ខ្លះ​មាន​ផល​អាក្រក់ ដែល​ជា​មូលហេតុ​ធ្វើឲ្យ​សុខភាព​ទ្រុឌទ្រោម ហើយ​សម្រស់​ក៏​ថយ​ចុះ​ទៀត។

១.ទំពា​អាហារ​តែ​ម្ខាង

ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា ការ​ទំពា​អាហារ​នៅ​តែ​ម្ខាង​អាច​បង្ក​ឲ្យ​សាច់ដុំ​មុខ​របស់​អ្នក​រីក​ធំ និង​មិន​ស្មើគ្នា។ ដូច្នេះ​ព្យាយាម​រក្សា​ថ្ពាល់​ទាំង​សង​ខាង​ឲ្យ​ស្មើ​ល្អ ដោយ​ទំពា​អាហារ​ថ្គាម​ទាំង​សងខាង។

រូបតំណាង

**២.ច្រត់​ចង្កា**

មនុស្ស​ជាច្រើន​អង្គុយ​ធ្វើ​ការងារ​យូរ​ពេក មាន​ភាព​ធុញទ្រាន់ ក៏​យក​ដៃ​ច្រត់​ចង្កា។ ប៉ុន្តែ​សូម​ព្យាយាម​កម្ចាត់​ទម្លាប់​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​អ្នក​ជំនាញ​និយាយ​ថា វា​នឹង​ធ្វើឲ្យ​មុខ​មាន​បញ្ហា​រមាស់ អុជ រលាក​សាច់ដុំ និង​ស្នាម​ជ្រួញ។

រូបតំណាង

៣.ចងចិញ្ចើម

ជា​រឿយ​ៗ​ឲ្យតែ​ពេល​ខឹង នៅ​លើ​ផ្ទៃ​មុខ​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ដោយសារ​ការ​ចងចិញ្ចើម​នេះ​ឯង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្យាយាម​ធ្វើឲ្យ​ខ្លួនឯង​រីករាយ ដើម្បី​រក្សា​មុខ​របស់​អ្នក​ឲ្យ​នៅ​តែ​ស្រស់​ស្អាត ព្រោះ​ថា​ពេល​ចងចិញ្ចើម ថ្ងាស នឹង​លេចឡើង​ស្នាម​ជ្រួញ។

រូបតំណាង

៤.មិន​ប្រើ​វ៉ែនតា

មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ដឹង​ថា​ស្បែក​នៅ​ជុំវិញ​ភ្នែក គឺ​ស្ដើង ដូច្នេះ​វា​ងាយ​នឹង​បង្កើត​ស្នាម​ជ្រួញ ឬ​រង្វង់​ភ្នែក​ខ្មៅ​នៅ​ពេល​មិន​បាន​ការពារ​ត្រឹមត្រូវ។ នៅ​ក្រោម​ឥទ្ធិពល​នៃ​ពន្លឺ​ព្រះអាទិត្យ​ស្បែក​ត្រូវ​បាន​ខូចខាត​ខ្លាំង ដូច្នេះ​សូម​អនុវត្ត​ទម្លាប់​ប្រើ​វ៉ែនតា​ពេល​ចេញ​ទៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ។

រូបតំណាង

៥.ការ​ប្រើ​កុំព្យូទ័រ និង​ទូរសព្ទ​ញឹកញាប់

ពួកវា​មាន​ផ្ទុក​វិទ្យុសកម្ម ដែល​អាច​ប៉ះពាល់​ដល់​ស្បែក ខួរក្បាល នៅ​ពេល​អ្នក​សម្លឹង​អេក្រង់ ហើយ​វា​ក៏​ធ្វើឲ្យ​មាន​ស្នាម​ជ្រួញ​លើ​កញ្ចឹង​ក​ទៀត​ផង។

រូបតំណាង

៦.អង្គុយ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ខ្លាំង​ពេក

ប្រតិបត្តិការ​នៃ​ម៉ាស៊ីន​ត្រជាក់​នេះ គឺ​ទាញ​សំណើម​នៅ​ក្នុង​ខ្យល់​ដើម្បី​ផលិត​ខ្យល់​ត្រជាក់ / ក្ដៅ។ ដូច្នេះ​ស្ត្រី​ដែល​អង្គុយ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ស្បែក​បាត់បង់​ជាតិ​សំណើម។ ប្រសិនបើ​អ្នក​ត្រូវ​អង្គុយ​នៅ​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក​សូម​ប្រើ​ឡេ ដើម្បី​ជួយ​ស្បែក​មាន​សំណើម​។

រូបតំណាង

៧.ងូត​ទឹក​ផ្កា​ឈូក​ក្ដៅ

ការ​ងូត​ទឹក​ផ្កាឈូក​ក្ដៅ​អាច​ជួយ​ឲ្យ​អ្នក​សម្រាក មិន​បំបាត់​ភាព​ធុញទ្រាន់ បន្ទាប់ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ​ទឹក​ក្ដៅ​ធ្វើឲ្យ​ស្បែក​ឆាប់​ស្ងួត និង​ជ្រួញ។

រូបតំណាង

៨.គេង​ផ្កាប់​មុខ

ការ​គេង​ផ្កាប់​មុខ​ធ្វើឲ្យ​ស្បែក​ខូច ព្រោះ​ការ​ដាក់​សម្ពាធ​យូរ​ពេក។ លើស​ពី​នេះ​ក្រពះ​ក៏​មាន​បញ្ហា​ដែរនៅ​ពេល​ដេក បែបនេះ ហើយ​វា​ក៏​​ធ្វើឲ្យ​សាច់ដុំ​នៅ​លើ​កញ្ចឹងក ​និង​ស្មា​ធ្វើការ​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល​ថយ​ចុះ៕

រូបតំណាង

ចុចអាន៖សកម្មភាព​រាល់​ថ្ងៃ​ដែល​អ្នក​គិត​ថា​មិន​អី តែ​អាច​​បណ្ដាល​ឲ្យ​អ្នក​ស្លាប់​បាន​យ៉ាង​ងាយ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី