៥​មូលហេតុ​ដែល​ទោះ​បី​ជា​អ្នក​អត់​គូ​យូរ​ក៏​មិន​គួរ​ដើរ​ញ៉ែ​គេ​តែ​ផ្ដាស

  • 2018-04-26 02:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនោសញ្ចេតនា​គឺ​ជា​រឿង​អ្វី​ម្យ៉ាង​ដែល​មិន​មែន​អាច​យក​មក​លេង​សើច​បាន បើ​មិន​ស្រលាញ់​គេ​ចេញ​ពី​ចិត្ត​ទេ ក៏​គួរ​កុំ​យក​គេ​មក​លេង​សើច​អី។

មាន​មនុស្ស​មួយ​ចំនួន​ទោះ​បី​ជា​នៅ​លីវ​យូរ​ប៉ុណ្ណា​ក៏​មិន​មែន​ជា​បញ្ហា​សម្រាប់​ពួក​គេ។ ផ្ទុយ​មក​វិញ គេ​អាច​មាន​អារម្មណ៍​ថា​មាន​សេរីភាព​ទៀត​ផង។ ដោយ​ហេតុ​នេះ​ហើយ គេ​អាច​លេង​សើច ពោល​គឺ​ញ៉ែ​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​តែ​១​ក៏​មាន។ យ៉ាងណាក្ដី ទោះ​បី​ដោយ​ហេតុផល​ណា​ក៏​ដោយ ក៏​អ្នក​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ ដោយ​សារ​មូលហេតុ​ទាំង​នេះ។

១. អ្នក​នឹង​មិន​រក​ឃើញ​ដែល​ស្រលាញ់​ខ្លួន​ពិត​ប្រាកដ

ប្រសិនបើ​អ្នក​មិន​ឲ្យ​តម្លៃ​អ្នក​ដទៃ គេ​ក៏​នឹង​ធ្វើ​ដូច​គ្នា​ដាក់​អ្នក​វិញ​ដែរ។ គ្មាន​អ្នក​ចង់​រួម​អនាគត​ជាមួយ​មនុស្ស​ម្នាក់​ដែល​យក​រឿង​ស្នេហា​មក​លេង​សើច​នោះ​ឡើយ។ ទោះ​បី​ជា​ថ្ងៃ​ក្រោយ អ្នក​ដឹង​កំហុស​ខ្លួន​ឯង ក៏​ហួស​ពេល​ទៅ​ហើយ។

២. ធ្វើ​ឲ្យ​ជីវិត​គេ​ច្របូកច្របល់

មាន​ដែរ​ធ្លាប់​គិត​ទេ​ថា ជីវិត​គេ​កំពុង​តែ​ស្ងប់ស្ងៀម ស្រាប់​តែ​យើង​មក​ធ្វើ​ឲ្យ​គេ​មាន​សុភមង្គល​តែ​បន្តិច ហើយ​បន្សល់​នូវ​ភាព​ឈឺចាប់​មិន​អាច​កាត់​ថ្លៃ​បាន​នោះ តើ​វា​នឹង​ច្របូកច្របល់​យ៉ាង​ណា​ទៅ?

៣. អ្នក​លេង​សើច​ឲ្យ​តែ​សប្បាយ តែ​គេ​គិត​មែន​ទែន

សម្រាប់​មនុស្ស​ឯកា ឲ្យ​តែ​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​បន្តិច គឺ​គេ​ងាយ​ទន់​ចិត្ត​ខ្លាំង​ណាស់។ សម្រាប់​អ្នក វា​អាច​គ្រាន់​តែ​ជា​ការ​លេង​សើច តែ​យើង​មាន​ដឹង​ទេ​ថា គេ​បាន​ដាក់​ចិត្ត​លើ​មនោសញ្ចេតនា​មួយ​នេះ​ច្រើន​ប៉ុណ្ណា?

៤. ថ្ងៃ​ណា​មួយ អ្នក​នឹង​ក្លាយ​ជន​រង​គ្រោះ​វិញ

មិន​មែន​នៅ​សុខ​ៗ គេ​និយាយ​ថា​បាបកម្ម​ពិត​ជា​មាន​មែន​នោះ​ឡើយ។ រាល់​អំពើ​អាក្រក់​ដែល​យើង​សាង​លើ​អ្នក​ដទៃ នៅ​ថ្ងៃ​ណាមួយ យើង​ក៏​នឹង​ទទួល​វា​វិញ​ម្ដង ហើយ​អាច​ធ្ងន់​ជាង​ដែល​ខ្លួន​ធ្វើ​ក៏​មាន។ ដល់​ពេល​នោះ ទោះ​បី​ជា​អ្នក​ស្ដាយ​ក្រោយ ក៏​លែង​ទាន់​ទៀត​ដែរ។

៥. ថ្ងៃ​ណាមួយ នឹង​គ្មាន​អ្នក​ណា​នៅ​ក្បែរ​អ្នក​ទៀត​ទាំង​អស់

កុំ​មាន​មោទនភាព​ដែល​ខ្លួន​មាន​ស្នេហា​ច្រើន ហើយ​មាន​អ្នក​ស្រលាញ់​ច្រើន​នោះ វា​គ្រាន់​តែ​បង្ហាញ​ថា​អ្នក​គ្មាន​ស្នេហា​ប្រាកដប្រជា​មួយ​ណា​ទាំង​អស់​នោះ​ទេ។ នោះ​គឺ​ជា​លទ្ធផល​ដែល​អ្នក​ចូលចិត្ត​លេង​សើច​ជាមួយ​គេ​មិន​រើស​មុខ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel