មនុស្សស្រីដែលមើលឃើញតម្លៃខ្លួនឯងជាងស្នេហា តែងមានចំណុចទាំងនេះជាប់ខ្លួន
- 2018-04-20 08:15:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដែលមើលឃើញតម្លៃខ្លួនឯងជាងស្នេហា តែងមានចំណុចទាំងនេះជាប់ខ្លួន
ស្នេហាអាចផ្លាស់ប្ដូរមនុស្សបាន ហើយពេលខ្លះបានធ្វើឲ្យមនុស្សស្រីមួយចំនួនភ្លេចពីតម្លៃខ្លួនឯងទៀតផង។ ដោយឡែកទោះបីជាស្នេហាមានឥទ្ធិពលខ្លាំងក៏ដោយ បើមនុស្សស្រីដែលចាត់ទុកតម្លៃខ្លួនឯងជារឿងសំខាន់នោះ នាងតែងមានចំណុចទាំងនេះជានិច្ច ៖
១. នាងមិនផ្លាស់ប្ដូរខ្លួនឯងដើម្បីតែមនុស្សប្រុសម្នាក់ឡើយ
ទោះនាងចាប់ផ្ដើមស្រឡាញ់អ្នកណាម្នាក់ក៏ដោយក៏នាងតែធ្វើជាខ្លួនឯងដោយមិនកែប្រែធម្មជាតិរបស់នាងដើម្បីតែផ្គាប់ចិត្តរបស់គេនោះទេ។ នាងតែងជឿថាបើមនុស្សប្រុសម្នាក់នោះស្រឡាញ់នាងពិត គេនឹងទទួលយកអ្វីដែលនាងមានដោយមិនបង្ខំនាងឲ្យផ្លាស់ប្ដូរតាមអ្វីដែលគេចង់បាននោះទេ។
**២. នាងគិតថាសង្សារជាដំណាក់កាលមើលចិត្តគ្នា មិនមែនដំណាក់កាល់ផ្ញើជីវិតឲ្យគ្នានោះទេ**
គំនិតរបស់នាងអាចនឹងរឹងមាំជាងមនុស្សស្រីដទៃព្រោះនាងមិនរំពឹងថាមនុស្សប្រុសដែលគេជ្រើសរើសជាសង្សារនោះអាចជាអនាគតស្វាមីនាងនោះទេ។ វាអាចរលាយបាត់នៅថ្ងៃណាមួយដែលពួកយើងមិនចុះសម្រុងគ្នា ហើយដើរបញ្ច្រាសផ្លូវគ្នា ដូច្នេះហើយនាងត្រៀមខ្លួនសម្រាប់ការបែកបាក់ដោយមិនឲ្យការចែកផ្លូវគ្នានោះមកបំផ្លាញជីវិតដែលនៅសល់ឡើយ។
៣. នាងស្រឡាញ់ខ្លួនឯងជាងឲ្យគេស្រឡាញ់នាង
នាងតែងស្រឡាញ់ខ្លួនឯងជាជាងរំពឹងឲ្យគេមកស្រឡាញ់នាងជំនួសព្រោះនាងជឿថាគ្មានអ្នកណាអាចស្រឡាញ់នាងដូចនាងខ្លួនឯងឡើយ។ បើនាងមិនស្រឡាញ់ខ្លួនឯងទេថ្ងៃណាមួយគេនឹងអាចបំផ្លាញនាងបានព្រោះនាងច្បាស់ថាគ្មានអ្នកណាអាចបំពេញសេចក្ដីសុខឲ្យនាងបានរហូតឡើយ។
៤. នាងជឿលើភ្នែកនាងជាជាងភ្នែករបស់គេ
មនុស្សដែលឲ្យតម្លៃខ្លួនឯងខ្ពស់មិនងាយជឿលើអ្វីដែលគេនិយាយនោះទេព្រោះនាងជឿលើភ្នែករបស់នាងជាង។ បើនាងឃើញ នាងឮ ហើយនោះទោះអ្នកណាប្រាប់នាងក៏នាងមិនជឿដែរ។ នាងជាមនុស្សស្រីដែលឲ្យតម្លៃលើភាពស្មោះត្រង់ និងចិត្តដាច់បំផុតនៅពេលនាងតាមទាន់ច្បាស់នឹងភ្នែក។
៥. នាងមានហេតុផលដើម្បីស្រឡាញ់មនុស្សម្នាក់
នាងជឿថាមនុស្សស្រឡាញ់គ្នាសុទ្ធតែមានហេតុផល គ្រាន់តែអ្នកខ្លះមិនចង់និយាយចេញឬមិនអាចរកឃើញតែម្ដង។ សម្រាប់នាងគឺនាងមានហេតុផល នាងមានប្រភេទមនុស្សដែលនាងចង់បានមិនមែនស្រឡាញ់ទាំងងប់ងុលនោះទេ។
៦. នាងនិយាយគ្នាជាងការឈ្លោះ
មានបញ្ហានាងតែងលើកយកមកនិយាយដោយព្យាយាមសម្រុះសម្រួលគ្នា ហើយនាងស្អប់បំផុតគឺពេលឈ្លោះគ្នាម្នាក់ៗចង់ចាញ់ចង់ឈ្នះ ហើយសុខចិត្តដើរចេញដោយមិនខ្វល់អីទាំងអស់។ នាងចូលចិត្តភាពច្បាស់លាស់ មិនមែនខ្លាចអន់ឬខ្សោយជាងអ្នកណានោះទេ៕
ចុចអាន៖ចង់បាននារីមានមហិច្ឆតាធំធ្វើជាភរិយា បុរសគួរមាន ៨ ចំណុចនេះក្នុងខ្លួនសិន