ពេលដែលស្នេហាចាប់ផ្ដើមចាស់ទុំ អ្នកនឹងលែងហត់ចិត្តនឹងរឿងទាំងនេះទៀតហើយ
- 2018-04-24 02:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលដែលស្នេហាចាប់ផ្ដើមចាស់ទុំ អ្នកនឹងលែងហត់ចិត្តនឹងរឿងទាំងនេះទៀតហើយ
មនុស្សដែលមានចរិតចាស់ទុំមិនមែនចាំបាច់ទាល់តែអាយុច្រើននោះទេ ពេលខ្លះចិត្តគំនិតគេចាស់ជាងវ័យទៅទៀត។ នៅពេលដែលស្នេហាអ្នកចាប់ផ្ដើមចាស់ទុំចិត្តគំនិត អ្នកនឹងលែងហត់ចិត្តនឹងរឿងទាំងនេះដូចពេលមុនទៀតហើយ។ ម្យ៉ាងទៀតអ្នកនឹងសង្កេតឃើញពីភាពខុសប្លែកគ្នារវាងស្នេហាបែបយុវវ័យ និងស្នេហាបែបមនុស្សធំដោយខ្លួនឯង ៖
១. ចាញ់ឈ្នះគ្នា
ស្នេហាបែបចាស់ទុំគឺមិនចង់ចាញ់ឈ្នះគ្នាទេ គឺអ្នកទាំងពីរតែងមានដំណោះស្រាយឲ្យគ្នា និងនិយាយគ្នាទៅវិញទៅមកដោយភាពចាស់ទុំ។ ផ្ទុយទៅវិញអ្នកទាំងពីរនឹងមិនដណ្ដើមគ្នាយកខ្លាំង ឬទ្រគោះបោះបោកពេលឈ្លោះគ្នាឡើយ។
**២. គ្មានហេតុផល**
ខឹងគ្នាគ្មានហេតុផល ឈ្លោះគ្នាគ្មានហេតុផល ប្រចណ្ឌគ្នាគ្មានក្បាលគ្មានកន្ទុយនឹងត្រូវបានកាត់បន្ថយសឹងតែទាំងអស់ ព្រោះវ័យនេះគឺគ្រប់យ៉ាងសុទ្ធតែមានហេតុ និងផលទាំងអស់។ មិនមែនជាវ័យមួយដែលគ្មានរឿងអីសោះរករឿងគ្នា ឈ្លោះគ្នាលេងនោះទេ។
៣. សេរីភាព
អ្នកទាំងពីរនឹងចាប់ផ្ដើមផ្ដល់ពេលវេលាផ្ទាល់ខ្លួនឲ្យម្នាក់ៗ ហើយលែងទាមទារពេលវេលាច្រើនពីគ្នាទៀតហើយ។ អ្នកនឹងចាប់ផ្ដើមយល់ថាស្រឡាញ់គ្នាមិនមែនមានន័យថាទាល់តែជួបគ្នា ទាល់តែនិយាយគ្នារាល់ថ្ងៃនោះទេ សំខាន់បំផុតអ្នកទាំងពីដឹងច្បាស់ថាខ្លួនជាស្រឡាញ់អ្នកណា។
៤. មិនច្បាស់លាស់ រញ៉េរញ៉ៃច្រើន
មនុស្សដែលចាស់ចិត្ត ចាស់គំនិតគឺមិនសូវជាចូលចិត្តរញ៉េរញ៉ៃប៉ុន្មានទេ គឺចូលចិត្តភាពស្ងប់ស្ងាត់ សាមញ្ញៗតែច្បាស់លាស់។ អ្នកនឹងមានអារម្មណ៍ថាស្នេហាអ្នកស្ងប់ស្ងាត់ជាងគេបន្តិច តែអ្នកនឹងមានអារម្មណ៍ប្រាកដប្រជាមួយដែលមិនមែនមួយឆាវៗដូចនៅយុវវ័យឡើយ។
៥. ការពឹងពាក់គ្នា
អ្នកលែងមានអារម្មណ៍ថាទើសទាល់គ្នុងការពឹងពាក់គ្នាទៅវិញទៅមកទៀតហើយ ទាំងលុយកាក់ និងការជួយគ្នាក្នុងការធ្វើអ្វីមួយ។ អ្នកនឹងចាប់ផ្ដើមនិយាយត្រង់ទៅត្រង់មកពីអ្វីដែលខ្លួនត្រង់ការ ហើយអ្នកអាចជួយគ្នាទៅវិញទៅមកដោយមិនមានអារម្មណ៍ថាអ្នកណាម្នាក់មានប្រៀបលើអ្នកណាម្នាក់។
៦. សាវាច្រើន
មនុស្សចាស់ទុំមិនមែនមានន័យថាមិនចេះក្បត់នោះទេ ប៉ុន្តែភាគច្រើននៅពេលដែលអ្នក ឬគាត់ស្រឡាញ់អ្នកណាម្នាក់ហើយគឺអ្នកទាំងពីរលែងខ្វល់ពីអ្នកផ្សេងហើយ។ ភាពរាយមាយដែលធ្លាប់មានក៏ឆាប់ផ្ដើមរលាយ ហើយអ្វីដែលអ្នកទាំងពីរគិត និងបារម្ភនោះគឺរឿងអនាគត៕
ចុចអាន៖ចង់ក្លាយជានារីដែលមនុស្សប្រុសចង់ក្បែរ គួរមានទម្លាប់បែបនេះ