ចង់​ក្លាយ​ជា​នារី​ដែល​មនុស្ស​ប្រុស​ចង់​ក្បែរ គួរ​​មាន​ទម្លាប់​​បែប​នេះ

  • 2018-03-26 02:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​​អាច​ទាក់ចិត្ត​មនុស្ស​ឲ្យ​ចង់​ក្បែរ​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​ស្អាត​នោះ​ទេ តែ​គឺ​ជា​នារី​ដែល​មាន​ទម្លាប់​ និង​ឥរិយាបថ​ល្អ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ​ពេល​នៅ​ជាមួយ។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ប្រកាន់​យក​ដើម្បី​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ចង់​នៅ​ក្បែរ ៖

១. ទម្លាប់ស្ដាប់​គេ​និយាយ

ទម្លាប់​ស្ដាប់​នេះ​គឺ​សំខាន់​ណាស់​ព្រោះ​បើ​អ្នក​ចេះ​តែ​ដណ្ដើម​គេ​និយាយ​គេ​នឹង​បាត់​បង់​អារម្មណ៍ ព្រោះ​គេ​មិន​សប្បាយ​ចិត្ត​គេ​ចង់​បាន​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់ មិន​មែន​អ្នក​និយាយ​ដ៏​ល្អ​ម្នាក់​ទេ។ ត្រូវ​ស្ដាប់​គេ​ដោយ​យក​ចិត្ត​ទុកដាក់ និង​ផ្ដោត​សំខាន់​ទៅ​លើ​គេ នោះ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​គេ​ចូល​ចិត្ត​នឹង​ចង់​នៅ​ក្បែរ។

រូបតំណាង

**២. មាន​ការ​ឆ្លើយ​តបត្រឹម​ត្រូវ**

គួរ​យល់​នូវ​កាលៈទេសៈ ​រឿង​ខ្លះ​ត្រូវ​និយាយ​អ្នក​គួរ​តែ​និយាយ​ព្រោះ​ពេល​ខ្លះ​ពួក​គេ​ត្រូវ​ការ​យោបល់​ពី​អ្នក​ណាស់ តែ​បើ​មិន​គួរ​និយាយ​នោះ​កុំ​ទាន់​និយាយ​អី។ ត្រូវ​ចាំ​ថា​ពេល​ដែល​អ្នក​ជា​មនុស្ស​ដែល​គ្រប់​គ្នា​មាន​អារម្មណ៍​ល្អ​ហើយ ពួក​គេ​តែង​តែ​ចង់​នៅ​ជាមួយ​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ។

៣. ចេះ​ធ្វើឲ្យ​បរិយាកាស​រីករាយ

មនុស្ស​ដែល​តែង​តែ​រីករាយ ស្រស់ស្រាយ​គឺ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​មនុស្ស​ប្រុស​ចង់​ក្បែរ។ បើ​អ្នក​ចេះ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​អ្នក​សើច សប្បាយ​បាន​នោះ​ វា​ពិត​ជា​ចំណុច​ពិសេស​មួយ ព្រោះ​គ្មាន​អ្នក​ណា​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​គួរ​ឲ្យ​ធុញ ស្មុគស្មាញ និង​កើតទុក្ខ​ច្រើន​នោះ​ទេ។ ត្រូវ​ធ្វើ​ជា​ថ្នាំ​រីករាយ​មួយ​ដែល​មនុស្ស​ចង់​ញ៉ាំ​ពេល​គេ​កើតទុក្ខ។

រូបតំណាង

៤. មាន​ភាព​ទន់ភ្លន់​ និង​ផ្អែម​ល្ហែម

នេះ​គឺ​ជា​ធម្មជាតិ​ដែល​មនុស្ស​ប្រុសគ្រប់​គ្នា​ត្រូវ​ការ បើ​អ្នក​មាន​ភាព​ទន់ភ្លន់ ផ្អែមល្ហែម​ដោយ​ចេញ​ពី​ចិត្ត​នោះ​ពួក​គេនឹង​ចង់​ក្បែរ​អ្នក​។ នៅ​ពេល​ដែល​មនុស្ស​ស្រី​មាន​ភាព​ផ្អែមល្ហែម ទន់ភ្លន់​ គួរ​ឲ្យ​ស្រឡាញ់​នោះ មនុស្ស​ប្រុសនឹង​មាន​អារម្មណ៍​កក់ក្ដៅ ធូរស្រាល​បន្ទាប់​ពី​បាន​នៅ​ជាមួយ​អ្នក​ហើយ។

៥.​ លើក​ទឹក​ចិត្ត មិន​មែន​ស្ដី​បន្ទោស​

ពេល​មនុស្ស​មាន​បញ្ហា​អ្វី​ដែល​ពួក​គេចង់​បាន​មិន​មែន​ការ​ស្ដី ការ​បន្ទោស​ឡើយ ពួក​គេ​ចង់​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ។ ពួក​គេ​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ពួក​គេ​មាន​អ្នក​លើក​ទឹក​ចិត្ត ជំរុញ​ពួក​គេ​បន្ទាប់​បី​ពួក​គេ​ធ្លាក់​ខ្លួន។

៦. មិន​សួរ​ដេញដោល​ច្រើន

បើ​ចូលចិត្ត​សួរ​ច្រើន​ពេក ដឹង​ស្រាប់​ហើយ​ថា​អារម្មណ៍​ពេល​គេ​សួរ​ច្រើន ដេញដោល​ពី​នេះ​ពី​នោះ​ច្រើន​វា​បែប​ម៉េច។ រឿង​ខ្លះ​គួរ​តែ​សួរ​អ្នក​ក៏​សួរ​ទៅ តែ​មិន​មែន​សួរ​បែប​ជីកឬស​ជីកគល់​រហូត​ធ្វើ​ឲ្យ​គេ​លែង​ចង់​ឃើញ​មុខ​អ្នក​ទេ៕

រូបតំណាង

ចុចអាន៖

-ចរិត​នាំ​មង្គល និង​ចរិត​​នាំ​គេ​ស្អប់ ​គ្រប់​គ្នា​​គួរ​ស្វែង​យល់​ដើម្បី​ខ្លួន​ឯង

-ចង់ដឹង​ថា​នាង​​ស្រឡាញ់ ឬ​​ចាត់​ទុក​ត្រឹម​មិត្ត​ធម្មតា មើលសញ្ញា​១០​យ៉ាង​នេះ

អត្ថបទ៖ ផេង ផលធិតា