ចង់​បាន​​នារី​​មាន​មហិច្ឆតា​ធំ​ធ្វើ​ជា​ភរិយា បុរស​គួរ​មាន ៨​ ចំណុច​នេះ​ក្នុង​ខ្លួនសិន​​

  • 2018-04-19 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​មាន​មហិច្ឆតា​ធំ តែង​តែ​មាន​គោល​ដៅ​ច្បាស់​លាស់​នៅ​ក្នុង​​ជីវិត។ ពួក​គេ​​​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង មិន​ថា​លំបាក​យ៉ាង​ណា​ក៏​ដោយ មិន​​​ព្រម​ចុះ​ចាញ់​​​ដាច់​ខាត​ ដើម្បី​សម្រេច​នូវ​បំណង​ខ្លួន​ចង់​បាន។ ទោះ​បី​ជា​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ក្តី នារី​បែប​នេះ​ក៏​មិន​ងាយ​នឹង​លង់​ស្រលាញ់​បុរស​ណា​ផ្ដេសផ្ដាស​ឡើយ។ យ៉ាង​ណា​មិញ ទោះ​បី​មាន​បេះដូង​រឹង​ដូច​ដែក​ប៉ុណ្ណាក៏​ដោយ នាង​​​ក៏​អាច​នឹង​បាក់​ចិត្ត​មិន​ខាន​ បើ​នបាន​ជួប បុរស​មាន​លក្ខណៈ​សម្បត្តិ ៨ ចំណុច​ដូចខាង​ក្រោម​នេះ​ ៖

១. ចេះ​ជួយ​គាំ​ទ្រ​លើក​ទឹក​ចិត្ត

​​ត្រូវ​ហើយ​​ប្តី​ប្រពន្ធណា​ក៏​ត្រូវ​ការ​​ ការ​លើក​ទឹក​ចិត្ត​គ្នា​ដែរ ប៉ុន្តែ​​បើ​ប្រពន្ធ​ជា​ស្រ្តី​មាន​មហិច្ឆតា​ខ្ពស់ វា​ជា​​រឿង​ចាំបាច់​ដាច់​ខាត ដែល​ស្វាមី​ត្រូវ​​ជួយ​គាំ​ទ្រ​គំនិត​ លើក​​ទឹក​ចិត្ត​ ជា​និច្ច​ ដើម្បី​ឲ្យ​នាង​​​ជោគជ័យ ក្នុង​កិច្ចការ​ដែល​​នាង​ចង់​បាន។

រូបតំណាង

**២. មាន​មហិច្ឆតា​មិន​ចាញ់​នាង**

បើ​នាង​រៀប​ការ​ជា​មួយ​បុរស ដែល​គ្មាន​មហិច្ឆតា​ធំ​ជាង​ ឬ​ស្មើ​នាង ទំនាក់​ទំនង​ស្នេហា​ច្បាស់​ជា​មាន​ភាព​ ល្អក់កករ ព្រោះ​នាង​មិន​ចង់​រស់​នៅ​ជា​មួយ​មនុស្ស​បែប​នេះ​ទេ។ មនុស្ស​ស្រី​មាន​មហិច្ឆតាធំ ​គិត​ថា​​វា​នឹង​គ្មាន​ការ​រីក​​ចម្រើន​អភិវឌ្ឍ​ទៅ​មុខ បើ​បាន​ប្ដី​គ្មាន​មហិច្ឆតា​។

៣. ឆ្លាត

ជា​ធម្មតា​​នារី​មាន​មហិច្ឆតា​ខ្ពស់ គឺ​ជា​មនុស្ស​ឆ្លាត ចេះ​គិតគូរ​វែង​ឆ្ងាយ ហើយ​នាង​ក៏​លង់​ស្រលាញ់​តែ​បុរស​ណា​ដែល​មាន​ប្រាជ្ញា ប្រហាក់​ប្រហែល​នាង​ ឬ​​យ៉ាង​ហោច​ណាស់​ជា​មនុស្ស​ចូល​ចិត្ត​ការ​សិក្សា​​រៀន​សូត្រ។

៤. អាច​ឲ្យ​នាង​នៅ​តែ​មាន​ភាព​ឯករាជ្យ

នាង​ត្រូវ​ការ​ពេល​វេលា​​ច្រើន​ សម្រាប់​កិច្ច​ការ​ផ្ទាល់​ខ្លួន​ ម្ល៉ោះ​ហើយ​នាង​​ចង់​មាន​ស្វាមី ដែល​ចេះ​យោគយល់ និង​ទុក​ពេល​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

៥. មាន​ការ​គិត​ និង​ចំណង់​ចំណូល​​​ចិត្ត​ស្រដៀង​គ្នា

ថ្វី​ត្បិត​តែ​នាង​ផ្តោត​​សំខាន់​ទៅ​លើ​​គម្រោង​នានា ​នៅ​​ក្នុង​ជីវិត​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​ស្រ្តី​ប្រភេទ​នេះ​នៅ​តែ​ត្រូវ​ការ​បុរស​ដែល​​​មាន​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា​ ទើប​រស់​នៅ​ជា​មួយ​គ្នា​​មាន​សុភមង្គល។

រូបតំណាង

៦. មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

​​​នាង​​ចង់​​​បាន​ស្វាមី ដែល​មាន​ជំនឿ​ចិត្ត​លើ​​ខ្លួន​ឯង ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ហើយ​ចេះ​សម្រេច​ចិត្ត​​ជ្រើស​ផ្លូវ​ដើរ​​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​ខ្លួន​ឯង​ដោយ​​ពុំ​​មាន​ភាព​ភ័យ​ខ្លាច​ និង​ស្ទាក់​ស្ទើរ។

៧. មាន​ការ​ប្រកួត​ប្រជែង

អ្នក​មាន​មហិច្ឆតា​ខ្ពស់ គិត​ថា​សម័យ​នេះ​ហើយ ប្រាកដ​ជា​មាន​មនុស្ស​ដែល​មាន​​សមត្ថភាព​ច្រើន​ណាស់ ដូច្នោះ​ស្វាមី​​នាង​ក៏​ត្រូវ​តែ​ស្ថិត​ក្នុង​ការ​ប្រកួត​​ប្រជែង​នោះ​ដែរ មិន​មែន​យឺតយ៉ាវ​ធ្វើ​អី​មិន​ចេញ​​នោះ​ទេ។​

៨. ជា​មិត្ត​ដ៏​ល្អ

ក្រៅ​ពី​មាន​តួនាទី​ជា​ស្វាមី​​ហើយ បុរស​ម្នាក់​នោះ​អាច​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​របស់​នាង ចេះ​​ចំណាយ​ពេល​​ឲ្យ​សប្បាយ​ពេល​នៅ​ជា​មួយ​គ្នា ស្មោះ​ត្រង់ ចែក​រំលែក​សុខ​ទុក្ខ និង​ប្រឹក្សា​យោបល់​ជាមួយ​គ្នា​ជានិច្ច៕

រូបតំណាង

នារី​បែប​នេះ​មិន​ងាយ​នឹង​លង់​ស្រលាញ់​នរណា​ឡើយ បើ​​បុរស​ណា​បាន​​នាង​ជា​គូ​​ជីវិត​ហើយ សូម​កុំ​ឲ្យ​នាង​ខូច​ចិត្ត​អី!

ចុចអាន៖បើ​រាល់​ថ្ងៃ​មាន​ចំណុច​នេះ​ គឺ​អ្នកកំពុង​ស្រឡាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង​ហើយ

ប្រភព៖ bolde ប្រែ​សម្រួល៖ ដេត ឈុនអ៉ី