ចំហមាត់ ពេលដឹងតម្លៃកប់ក្ដោង និងម៉ាកនៃបណ្ដាកាបូបប្រើដោយលោកជំទាវ ហុង ពីវ
- 2018-03-12 07:51:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំហមាត់ ពេលដឹងតម្លៃកប់ក្ដោង និងម៉ាកនៃបណ្ដាកាបូបប្រើដោយលោកជំទាវ ហុង ពីវ
មនុស្សម្នាក់ៗនឹងជ្រើសរើសប្រើនូវរបស់ប្រើប្រាស់ទៅតាមលទ្ធភាព សមត្ថភាព និងឋានៈ យសស័ក្ដិរៀងខ្លួន។ ដូច្នេះមិនចម្លែកទេ ដែលលោកជំទាវ លី យ៉ាណា ភរិយាលោកឧកញ៉ា ហុង ពីវ សេដ្ឋីអចលនៈទ្រព្យលំដាប់កំពូលនៅកម្ពុជា តែងប្រើប្រាស់របស់របរដែលមានម៉ាកយីហោល្បី ហើយតម្លៃក៏ទៅតាមនោះដែរ។
និយាយតែប្រភេទកាបូប មិនថាកាបូបដៃប្រភេទកាន់ យួរ និងកាបូបស្ពាយ លោកជំទាវដ៏ស្រស់ស្អាត និយមប្រើភាគច្រើនបំផុត គឺម៉ាក Hermes ដ៏ល្បីបំផុតមួយរបស់ពិភពលោក ក្នុងនោះក៏ពេញនិយមក្នុងចង្កោមតារាហូលីវូដល្បីៗផង។ តម្លៃកប់ក្ដោងនៃប្រភេទកាបូបរបស់អតីតតារាម៉ូដែល លី យ៉ាណា មានដូចខាងក្រោម៖
១.កាបូបយួរដៃម៉ាក Hermes Birkin in Croc Porosus Lisse ៖ មួយនេះ គឺមានតម្លៃកប់ក្ដោងតែម្ដង តម្លៃវាគឺ ១៤៨ ០០០ ដុល្លារអាមេរិកឯណោះ។ ដោយតែតម្លៃកប់ពពកបែបនេះ កាបូបស្បែកក្រពើមួយនេះ វាមិនត្រូវបានធ្វើដើម្បីតាំងលក់ឡើយ ពោលគឺចំនួនមានកំណត់ និងធ្វើតាមតែការកុម្ម៉ង់ពិសេសពីអតិថិជនប៉ុណ្ណោះ។ កាបូបមួយនេះ លោកជំទាវ ស្រីតូច ចំណាន ក៏ប្រើមួយដែរ។
២.កាបូបយួរដៃម៉ាក Hermès 32cm Ostrich ៖ មានតម្លៃប្រហែលជាង ៣០ ០០០ដុល្លារអាមេរិក។
៣.កាបូបដៃពណ៌ខ្មៅដ៏ថ្លៃថ្នូរ ម៉ាក Hermes Medor 23 Clutch Black Alligator មួយនេះ មានតម្លៃ ២៩ ៩៥០ ដុល្លារអាមេរិក។
៤.កាបូបដៃយួរម៉ាក Hermes Kelly 32 crocodile handbag មានតម្លៃ ១៩ ៩៥០ផោន ស្មើនឹង ២៤ ៧៦៦ដុល្លារអាមេរិក។
៥.កាបូបដៃពណ៌ផ្កាឈូកដ៏មានមន្តស្នេហ៍ម៉ាក Hermès Egee Clutch Rose Scheherazade Bag មានតម្លៃដល់ទៅជិត ១៩ ៩៩៥ដុល្លារអាមេរិកឯណោះ។
ប្រភព៖ Sabay News