បើសង្សារសុទ្ធតែរវល់ដូចគ្នា គួរធ្វើបែបណាទើបរក្សាចំណងស្នេហ៍នេះបាន?
- 2017-12-05 04:58:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើសង្សារសុទ្ធតែរវល់ដូចគ្នា គួរធ្វើបែបណាទើបរក្សាចំណងស្នេហ៍នេះបាន?
សម័យនេះ វាមិនមែនជារឿងពិបាកទៀតទេត្រឹមនិយាយពាក្យថា ស្រឡាញ់ ទៅកាន់នរណាម្នាក់។ ប៉ុន្តែមែនទែនទៅ មិនប្រាកដថាមនុស្សគ្រប់គ្នាដែលមានក្តីស្រឡាញ់ទាំងនោះសុទ្ធតែអាចរក្សាចំណងស្នេហ៍របស់ពួកគេបានល្អទេ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗសម្រាប់គូស្នេហ៍ដែលរវល់ខ្លាំងក្នុងការងាររៀងខ្លួន៖
១. ផ្តល់អាទិភាព
គ្នាននរណាអង្គុយតែរវល់រហូតទេ សំខាន់វាស្ថិតលើថាតើអ្នកនឹងផ្តល់អាទិភាពឱ្យដៃគូ ឬក៏ការងារមុនតែប៉ុណ្ណោះ។ ចង់ធ្វើជាដៃគូស្នេហា ឬដៃគូជីវិតដ៏ល្អម្នាក់គួរចេះបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។
**២. កំណត់ពេលជួបគ្នា**
ការណាត់ជួបពិតជាសំខាន់ណាស់សម្រាប់គូស្នេហ៍ដែលរវល់ខ្លាំង អ្នកទាំងពីរគួរ Chat ឬនិយាយគ្នាជាមុនសិនដើម្បីឱ្យដឹងថាថ្ងៃណាអ្នកណាទំនេរ ឬអ្នកណារវល់។ អ្វីដែលអ្នកគួរចងចាំមួយទៀត គឺហាមបោកគ្រាប់បែក ជៀសបានគួរតែជៀសទៅ បើមិនចង់មានរឿងឈ្លោះគ្នា។
៣. លះបង់ពេលវេលាដើម្បីគ្នាខ្លះ
មិនប្រាកដថាអ្នកទាំងពីរសុទ្ធតែទំនេរក្នុងថ្ងៃតែមួយទេ ដូច្នេះភាគីណាម្នាក់គួរតែលះបង់ពេលវេលាខ្លះដើម្បីគ្នា ពុំនោះទេគឺច្បាស់ជាមិនបានជួបគ្នាទៀតហើយ។
៤. កុំភ្លេចសកម្មភាពប្រចាំថ្ងៃ
អ្នកទាំងពីរច្បាស់ជារវល់នឹងការងារប្រចាំថ្ងៃរបស់ខ្លួន ប៉ុន្តែកុំភ្លេចរឿងតិចតួចមួយចំនួនឱ្យសោះ។ គួរតែឆ្លៀតពេល Chat ជាមួយគ្នាខ្លះ ទោះមិនបានឆាតជាប់ក៏ដោយ តែយ៉ាងហោចណាស់ក៏មានឃ្លាផ្អែមល្អែមខ្លះដែរដូចជា៖
Good Morning ឬ Good Night
Have a nice day my love
ការងារបងយ៉ាងម៉េចដែរថ្ងៃនេះ?
បើសិនអ្នកគិតថាពាក្យទាំងនោះដដែលៗពេក អាចប្តូរមកជាការនិយាយទូរស័ព្ទវិញជាពិសេសនៅពេលយប់ បន្ទាប់ពីចប់ការងាររួច។
៥. ជៀសវាងចរិតកូនក្មេង
ដូចដែលរៀបរាប់ពីចំនុចខាងលើថាអ្នកទាំងពីរគួរតែឆាតលេងជាមួយគ្នា ប៉ុន្តែពេលខ្លះក៏មិនមែនឆាតបែបលក្ខណៈអូសក្រឡា តាប៉ែរ គ្រប់ពេលដែរ។ មួយវិញទៀត ទម្លាប់ផ្អែមល្អែមនៃការឆាត និងនិយាយទូរស័ព្ទពិតជាមិនអាចកើតឡើងរាល់ថ្ងៃពេកទេ ដូច្នេះអ្នកគួរតែរៀនសម្របជាមួយអារម្មណ៍ឯកាខ្លះ៕
ចុចអាន៖តិចនិក ៣យ៉ាងធ្វើឲ្យគេងាកមកតាមស្រឡាញ់អ្នកស្អិតដូចស្ករតាំងម៉ែវិញ