ទម្លាប់អាក្រក់ទាំង ៦ ដែលធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត
- 2017-10-07 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ទាំង ៦ ដែលធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត
ជំងឺផ្លូវចិត្តមិនអាចវិនិច្ឆ័យបានត្រឹមតែសំបកក្រៅទេ ហើយគ្រប់គ្នាចេះតែគិតថាឱ្យតែបញ្ឈប់ការតានតឹងនិងស្មុគស្មាញច្រើន នោះពួកគេអាចគេចផុតពីជំងឺផ្លូវចិត្តហើយ។ ធាតុពិត ជំងឺផ្លូវចិត្តនៅតែមានភាគរយអាចកើតឡើងបានដដែល ប្រសិនបើអ្នកតែងតែអនុវត្តទម្លាប់ទាំងប៉ុន្មានខាងក្រោមនេះ៖
១. ដើរដូចខ្ជិលៗ៖ ការដែលអ្នកមានឥរិយាបថបែបនេះ បញ្ជាក់ថាអ្នកកំពុងស្ថិតក្នុងភាពតានតឹងហើយ ដូច្នេះបើមិនព្យាយាមពត់ខ្លួនឯងឱ្យមានដំណើរស្វាហាប់ឡើងវិញទេ វានឹងកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញថែមទៀត។
**២. មិនហាត់ប្រាណ៖** គ្មាននរណាម្នាក់រស់នៅក្នុងភាពរីករាយរហូតទេច្បាស់ជាមានបញ្ហាត្រូវដោះស្រាយជាប្រចាំហើយ ទន្ទឹមនឹងនេះមានតែការបញ្ចេញកម្លាំងហាត់ប្រាណទេទើបអាចកាត់បន្ថយភាពតានតឹងរបស់អ្នកបាន។
៣. ទម្លាប់ពន្យារពេល៖ វាជាហេតុផលដែលធ្វើឱ្យអ្នកខ្ជិលច្រអូស ហើយទម្លាប់នៃការខ្ជិលនេះក៏អាចធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្តដែរ។
៤. ម៉ត់ចត់ពេក៖ នៅពេលដែលអ្នកព្យាយាមម៉ត់ចត់ពេក អ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីភាពរីករាយនិងការសើចសប្បាយទេ។
៥. មិនបានគេងគ្រប់គ្រាន់៖ ប្រសិនបើគេងបានគ្រប់គ្រាន់ អារម្មណ៍របស់អ្នកនឹងស្ងប់ មិនងាយឆេវឆាវហើយស្មារតីក៏ប្រមូលផ្តុំបានល្អ។
៦. មិនសូវនិយាយជាមួយអ្នកដទៃ៖ ការនិយាយជាមួយអ្នកដទៃច្រើន ធ្វើឱ្យអារម្មណ៍អ្នកស្រស់ថ្លាព្រោះមិនចាំបាច់គិត និងធុញថប់តែម្នាក់ឯងទេ។ ម្យ៉ាងទៀតវាក៏ជួយពង្រីកការគិត តាមរយៈចំណេះដឹងថ្មីៗពីអ្នកដទៃផងដែរ៕
ចុចអាន៖រោគសញ្ញា និងគ្រោះថ្នាក់បណ្ដាលមកពីអារម្មណ៍ស្ត្រេស