រោគ​សញ្ញា និង​គ្រោះថ្នាក់​បណ្ដាល​មក​ពី​អារម្មណ៍​ស្ត្រេស​​

  • 2017-09-12 05:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​​ភាគ​ច្រើន​ជឿ​ថា ជំងឺ​បេះដូង​ច្រើន​តែ​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់។​ ប៉ុន្តែ​តាម​ការ​សិក្សា​បច្ចុប្បន្ន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​ក្រោម​​៥០​ឆ្នាំ​អាច​​ប្រឈម​ខ្ពស់​នឹង​បញ្ហា​បេះដូង​ ​ឬ​ឈាន​ដល់​ជំងឺ​គាំង​បេះដូង​ផង​។

មូល​ហេតុ​គឺ​ដោយ​សារ​​​ស្ត្រី​វ័យ​ក្មេង​ទាំង​នោះ​បាន​រង​នូវ​ភាព​តាន​តឹង​ក្នុង​ជីវិត​ច្រើន​​​។ កាល​ណា​អ្នក​កំពុង​រង​គ្រោះ​ដោយ​អារម្មណ៍​ស្ត្រេស រាង​កាយ​នឹង​បង្ហាញ​នូវ​សញ្ញា​ជា​ច្រើន ​ដូច​ខាង​ក្រោម​៖

១. ការ​សិក្សា​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​ការងារ​ពោរ​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង​ច្រើន​ គឺ​មាន​វដ្ត​រដូវ​តិច​ជាង​ស្ត្រី​ដែល​មិន​សូវ​មាន​ភាព​តាន​តឹង

២. ធ្វើ​ឲ្យ​​​គេង​មិន​លក់ ពិបាក​ដក​ដង្ហើម​ និង​អស់​កម្លាំង​ជាប់

៣. លំហូរ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​កាន់​តែ​តិច ដែល​ជា​ហេតុ​នាំ​ឲ្យ​ងាយ​កើត​ជំងឺ​គាំង​បេះដូង

៤. ការ​ញ៉ាំ​អាហារ​ក្នុង​ពេល​កំពុង​ស្ត្រេស ​​ជា​​​ហេតុ​នាំ​ឲ្យ​​​​​មាន​បញ្ហា​ពិបាក​រំលាយ​អាហារ ដូចជា ក្រហាយ​ដើម​ទ្រូង ហើម​ពោះ និង​រលាក​ពោះវៀន​​

៥. កើត​ជំងឺ​បាក់​ទឹក​ចិត្ត និង​អន់​ចិត្ត​ចំពោះ​ខ្លួន​ឯង​​

៦. មាន​អារម្មណ៍​ថា​ខ្សោយ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ​​

៧. គ្មាន​អ្វី​ជា​រឿង​ភ្ញាក់​ផ្អើល​ឡើយ ដែល​ថា​ ស្ត្រេស​ច្រើន​ធ្វើ​ឲ្យ​ខ្សោយ​ខាង​ផ្លូវ​ភេទ​នោះ​

៨. កើត​មុន​កាន់​តែ​ច្រើន ដោយ​សារ​តែ​អ័រម៉ូន​បណ្ដាល​មក​ពី​ភាព​ស្ត្រេស ​ជំរុញ​ដល់​ការ​ចេញ​ជាតិ​ប្រេង​លើ​ស្បែក​ច្រើន

៩. ធ្វើ​ឲ្យ​ជ្រុះ​សក់ ធាត់ បម្រែបម្រួល​សំពាធ​ឈាម​ឡើង​ចុះ បែក​ញើស​ច្រើន​​

ដូច្នេះ​ដើម្បី​បំបាត់​អារម្មណ៍​តានតឹង​ដ៏​គ្រោះ​ថ្នាក់​ទាំង​នេះ​បាន អ្នក​អាច​សាកល្បង​តាម​វិធីសាស្ត្រ​ខាង​ក្រោម​៖​

១.​​ហាត់​ប្រាណ ឬ​​​យូហ្កា​ជា​ទៀង​ទាត់ ​ដើម្បី​ទទួល​បាន​អារម្មណ៍​ល្អ​ឡើង​វិញ​

២.​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​ភាព​ស្រស់​ស្រាយ ​និង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​

៣.ឧស្សាហ៍​រក​មិត្ត​ជជែក​លេង​ផ្លាស់​ប្តូរ​មតិ​យោបល់ ឬ​​ចេញ​លំហែ​តាម​ទី​ឆ្ងាយ​ៗ​ដែល​មាន​ខ្យល់​អាកាស​ល្អ​ៗ​

៤.ជៀសវាង​ការ​ផឹក​​គ្រឿងស្រវឹង​ កាហ្វេអ៊ីន ​​ប្រើ​ថ្នាំ​ងងុយ​ដេក​​ហួស​កម្រិត​

៥. ស្តាប់​ភ្លេង ​មើល​កុន មើល​រឿង​តុក្កតា​ និង​ប្រើ​វិធី​ម៉ាស្សា​ដោយ​ប្រើ​ផលិត​ផល​​ធម្មជាតិ​ក៏​អាច​បំបាត់​ស្ត្រេស​បាន​ល្អ​ប្រសើរ​ផង​ដែរ៕

ប្រភព៖ healthline ប្រែសម្រួល៖ Ma'Pig

អត្ថបទពេញនិយម
អត្ថបទថ្មី