ពិបាកចិត្តមែនទេ? ញ៉ាំសូកូឡាទៅអ្នកនឹងបាត់ Sad
- 2017-10-04 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកចិត្តមែនទេ? ញ៉ាំសូកូឡាទៅអ្នកនឹងបាត់ Sad
គ្រប់គ្នាដឹងថា អាហារដែលមានជាតិផ្អែមជាពិសេសសូកូឡានេះផ្ទាល់ គឺអាចបណ្តាលឱ្យឡើងទម្ងន់ ប៉ុន្តែមិនប្រាកដថាវាគ្មានគុណសម្បត្តិអ្វីសោះចំពោះសុខភាពឡើយ។ ប្រសិនបើអ្នកកំពុងតែកើតទុក្ខ គួរនឹកឃើញដល់ការបរិភោគសូកូឡាខ្មៅមុនគេ ដោយសារគុណសម្បត្តិទាំង ៤ ខាងក្រោមនេះ៖
១. សម្រួលចរន្តឈាម៖ នៅពេលអ្នកពិបាកចិត្ត គិតច្រើន ធ្វើឱ្យចរន្តឈាមក្នុងខួរក្បាលមិនមានដំណើរការល្អ។ ញ៉ាំសូកូឡាខ្មៅធ្វើឱ្យឈាមដើរបានស្រួល និងកាត់បន្ថយអត្រានៃជំងឺគាំងបេះដូង។
២. ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា៖ សូកូឡាខ្មៅជួយបង្កើនអ័រម៉ុន Endorphin ដែលមាននាទីទប់ទល់ជាមួយ ភាពតានតឹង។
៣. ជួយប្រមូលផ្តុំស្មារតី៖ សូកូឡាខ្មៅក៏មានផ្ទុកជាតិកាហ្វេអ៊ីនផងដែរ វាជួយឱ្យអ្នកកាន់តែមានស្មារតីរស់រវើក និងស្វាហាប់ក្នុងការងារ។
៤. មានផ្ទុកអ័រម៉ុន Serotonin៖ Serotonin ជួយគ្រប់គ្រងការឡើងចុះនៃអារម្មណ៍របស់អ្នក។ មិនធ្វើឱ្យឆាប់សប្បាយចិត្ត ឬឆាប់បាក់ទឹកចិត្តពេកឡើយ៕
ចុចអាន៖ផ្លែឈើរី ជានិមិត្តសញ្ញាផ្លូវភេទល្អបំផុត ប៉ុន្តែសម្រាប់សុខភាពរាងកាយក៏ល្អអស្ចារ្យដែរ!