ផ្លែឈើរី ជានិមិត្តសញ្ញាផ្លូវភេទល្អបំផុត ប៉ុន្តែសម្រាប់សុខភាពរាងកាយក៏ល្អអស្ចារ្យដែរ!
- 2017-09-07 07:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើរី ជានិមិត្តសញ្ញាផ្លូវភេទល្អបំផុត ប៉ុន្តែសម្រាប់សុខភាពរាងកាយក៏ល្អអស្ចារ្យដែរ!
ផ្លែឈើប្រភេទនេះបានក្លាយជានិមិត្តសញ្ញានៃការរួមភេទជាច្រើនឆ្នាំមកហើយ ព្រោះសម្បូរជីវជាតិច្រើនប្រភេទ។ ប៉ុន្តែផ្លែឈើរីក៏អាច ជួយបានច្រើនផ្នែកទៀត ដើម្បីពង្រឹងសុខភាពរាងកាយដែរ។ អត្ថប្រយោជន៍ ៥ យ៉ាងបន្ថែមនេះល្អបំផុតចំពោះសុខភាព៖
១.ឈើរីមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល
រាងកាយរបស់មនុស្សគ្រប់រូបបានប៉ះពាល់ទៅនឹងសារធាតុពុលជារៀងរាល់ថ្ងៃ ហើយវាបណ្ដាលឲ្យមានជំងឺដ៏អាក្រក់ដូចជាជំងឺមហារីក និងបញ្ហាបេះដូង។ ប៉ុន្តែក្នុងផ្លែឈើរីសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានសារសំខាន់ ដែលអាចការពារកោសិកាពីផលប៉ះពាល់នៃការបំពុលបាន។
**២.ផ្លែឈើរីអាចការពារជំងឺមហារីក**
ជំងឺមហារីក គឺជាជំងឺដែលកាចសាហាវបំផុត ដូចនេះរាងកាយត្រូវការអ្វីដែលអាចការពារមេរោគនេះ ហើយឈើរី ពិតជាអាចជួយបានគ្រាន់តែទទួលទានឲ្យបានញឹកញាប់ នឹងបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកប្រឆាំងនឹងជំងឺមហារីក។
៣.កាត់បន្ថយការរលាកតាមសន្លាក់
ញ៉ាំផ្លែឈើរីអាចកាត់បន្ថយការរលាក ដោយបន្ថយជាតិអាស៊ីដអ៊ុយរិក។ អាស៊ីដអ៊ុយរិក គឺជាហេតុផលចម្បងដែលនាំឲ្យមានការឈឺចាប់ និងការឡើងរឹងរបស់សន្លាក់។
៤.ផ្លែឈើរីអាចបន្ថយការឈឺចាប់សាច់ដុំ
ញ៉ាំផ្លែឈើប្រភេទនេះ បន្ទាប់ពីការហាត់ប្រាណរបស់អ្នក អាចនឹងជួយសាច់ដុំឲ្យជាសះស្បើយលឿនជាងមុន និងមានការឈឺចាប់តិចតួចប៉ុណ្ណោះ។
៥.ឈើរីអាចបំបាត់ជាតិខ្លាញ់ក្បាលពោះ
ការប្រើប្រាស់ឈើរីពិតជាមានប្រយោជន៍ណាស់ ព្រោះអាចជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះដោយមិនចាំបាច់តមអាហារផ្សេងៗឡើយ៕
ចុចអាន៖វិធីញ៉ាំ៥យ៉ាង ជួយរក្សារាង ១០ឆ្នាំទៀតក៏មិនភ័យឡើងគីឡូ