កុំឱ្យដាច់ភាគ! មកអានរឿង«និស្សិតពេទ្យឆ្នាំទី៤»ភាគបញ្ចប់ទាំងអស់គ្នា
- 2017-09-15 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឱ្យដាច់ភាគ! មកអានរឿង«និស្សិតពេទ្យឆ្នាំទី៤»ភាគបញ្ចប់ទាំងអស់គ្នា
ប្រិយមិត្តអ្នកចូលចិត្តអានរឿងខ្មោច ប្រហែលជាបានអានរឿង«និស្សិតពេទ្យឆ្នាំទី៤»ភាគទី១រួចហើយ ដែលតុងនិងមិត្តភ័ក្ដិរបស់គេបានទៅរកគ្រូបញ្ជាន់រូប។ ភ្លាមនោះក៏មានខ្យល់បក់ត្រសៀកៗ ព្រឺឆ្អឹងខ្នងយ៉ាងចម្លែក...
ចង់ដឹងដល់ហើយថា ហេតុអ្វីបានជាខ្មោចស្រីនោះតាមលងតុងម្ល៉េះ? កុំឱ្យដាច់ភាគ យើងទៅអានទាំងអស់គ្នា!
ពេលខ្យល់ស្ងប់ភ្លាមលោកគ្រូស្រាប់តែលោតឡើងទៅលើ ហើយពែនភ្នែនទម្លាក់ខ្លួនមកវិញធ្វើឱ្យបាក់កៅអីប្រាវ! ពួកយើងភ្ញាក់ក្រញាងលោតឱបគ្នាឡើងខ្វិត។ លោកគ្រូអង្គុយធ្មឹងមិនកម្រើក ស្រាប់តែបើភ្នែកខ្វាច់សម្លឹងមកពួកយើង៖
«តុង!»
អ្ហា! សំឡេងមនុស្សស្រីចេញពីមាត់គ្រូមាឌធំខ្ពស់នោះ ឡើងគ្រលួចហើយស្គាល់ឈ្មោះខ្ញុំទៀត ធ្វើឱ្យរោមទាំងប៉ុន្មាននៅលើខ្លួនខ្ញុំបះឡើងលើទាំងអស់។
«សុំទោស!»
យី! ខ្មោចចេះដឹងខុសទៀត! ខ្ញុំភាន់ភាំងអស់ មិនដឹងថាគួរនិយាយអីសម តែស្ដាប់សំឡេងនាងដូចជាមានចិត្តស្មោះក្នុងការសុំអភ័យទោសនេះណាស់។
ខ្ញុំសួរ៖
«ស្គាល់ខ្ញុំដែរ? ហើយហេតុអីបានសុំទោសខ្ញុំ?»
ខ្មោចស្រីក៏តប៖
«ឮសង្សារនាយ ហៅនាយក្នុងបន្ទប់សម្រាកបែបនេះ ក៏ហៅតាមទៅ!» បានន័យថាថ្ងៃនោះនាងនៅក្នុងបន្ទប់នោះរហូត។
«ខ្ញុំសុំទោសនាយព្រោះពីរថ្ងៃកន្លងមកនេះ ខ្ញុំប្រហែលជាធ្វើឱ្យនាយភ័យណាស់ហើយ!» អូហូ៎! ចេះដឹងខ្លួនដែរតើ លងឡើងរត់សឹងនឹងបាក់ក។
«ខ្ញុំគ្មានចេតនាបំភ័យនាយទេ តែបើមិនធ្វើអ៊ីចឹង នាយម៉េចនឹងអាចមករកខ្ញុំទៅ?»
«ចុះនាងត្រូវការអី?»
ខ្ញុំក៏សួរបន្ត។
«ខ្ញុំចង់ឱ្យនាយជួយរឿងមួយ!»
វាសនាស្មានត្រូវណាស់ ខ្មោចនេះពិតជាមានបំណងអ្វីមួយមែន។
«និយាយសិនមក ចាំមើលខ្ញុំអាចធ្វើអីបានខ្លះ?»
បីនាក់នោះមើលមុខខ្ញុំ ហើយខ្ញុំក៏ដូចជាចង់ស្ដាយក្រោយដែលហាមាត់ចង់ជួយខ្មោច តែមិនដឹងហេតុអីទេខ្ញុំពិតជាមានអារម្មណ៍ថានាងគួរឱ្យអាណិតណាស់។
«ខ្ញុំឈ្មោះនី សុធារ៉ា ជានិស្សិតពេទ្យឆ្នាំទីបួននៅសកលវិទ្យាល័យវេជ្ជសាស្ត្រនិងសុខាភិបាល
នៅឆ្នាំ២០០១ មន្ទីរពេទ្យឯកជនមួយចំនួនស្នើសុំសាលាឱ្យសិស្សបានចុះអនុវត្តការសិក្សា។ ខ្ញុំត្រូវបានគេដាក់ឈ្មោះឱ្យទៅមន្ទីរពេទ្យមាតា ចុះយាមបានមួយឆ្នាំក៏បានស្រលាញ់គ្នាជាមួយបុរសម្នាក់ដែលធ្វើការនៅទីនោះ។
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ