ភេសជ្ជៈធម្មជាតិដែលមានកាឡូរីទាបនិងជិត ០ ផឹកវានឹងធ្វើឱ្យស្បែក និងដងខ្លួនស្រស់ស្អាតពិសេសថែមមិនខ្លាចឡើងទម្ងន់

  • 2025-05-29 06:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភេសជ្ជៈធម្មជាតិដែលមានកាឡូរីទាបនិងជិត ០ ផឹកវានឹងធ្វើឱ្យស្បែក និងដងខ្លួនស្រស់ស្អាតពិសេសថែមមិនខ្លាចឡើងទម្ងន់

ចំនួនកាឡូរីដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទម្ងន់។ ការទទួលទានកាឡូរីច្រើន ប៉ុន្តែបើមិនប្រើប្រាស់ថាមពលទាំងអស់នេះចេញមកខ្លះក៏នឹងធ្វើឱ្យរាងកាយងាយនឹងឡើងទម្ងន់ និងប្រមូលផ្តុំជាតិខ្លាញ់លើស។

ប្រសិនបើអ្នកកំពុងស្វែងរកភេសជ្ជៈគ្មានកាឡូរីទាបនិងជិតស្មើ០ និងសម្រាប់ជំនួយការសម្រកទម្ងន់ អ្នកអាចពិនិត្យមើលជម្រើសភេសជ្ជ:ខាងក្រោមបាន៖

១. ភេសជ្ជៈធម្មជាតិដែលមានកាឡូរីជិតសូន្យ

• ទឹក៖ ទឹកគឺជាភេសជ្ជៈដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ រាងកាយរបស់យើងត្រូវការទឹកដើម្បីដំណើរការ ហើយការផឹកទឹកស្អាតគឺចាំបាច់។ មិនមានការជំនួសទឹកបរិសុទ្ធទេ។ ជាពិសេសនៅថ្ងៃក្តៅ ឬអំឡុងពេលហាត់ប្រាណខ្លាំង រាងកាយបាត់បង់ទឹកច្រើនយ៉ាងឆាប់រហ័ស។ នៅពេលនេះ យើងត្រូវបំពេញទឹកដើម្បីប៉ះប៉ូវការបាត់បង់ជាតិទឹក ក៏ដូចជាជួយឱ្យត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ ការផឹកទឹកច្រើនមិនមែនតែងតែល្អនោះទេ។ អ្នកអាចកែតម្រូវបរិមាណទឹកដោយផ្អែកលើអាយុ ស្ថានភាពរាងកាយ និងស្ថានភាពសុខភាពមូលដ្ឋានរបស់អ្នក។

យោងតាម VnExpress ប្រធាននាយកដ្ឋានពិនិត្យពិគ្រោះអាហារូបត្ថម្ភ វិទ្យាស្ថានជាតិអាហារូបត្ថម្ភ បាននិយាយថា មនុស្សពេញវ័យដែលមានសុខភាពល្អត្រូវការទឹកប្រហែល 40ml / 1 គីឡូក្រាមនៃទំងន់រាងកាយ។ ដូច្នេះមនុស្សដែលមានទម្ងន់ប្រហែល ៥០ គីឡូក្រាម អាចផឹកទឹកបាន ២ លីត្រក្នុងមួយថ្ងៃ។ មនុស្សចាស់បានកាត់បន្ថយមុខងារមេតាបូលីសនៃបេះដូង ថ្លើម និងទឹកនៅក្នុងរាងកាយ ដូច្នេះពួកគេអាចផឹកទឹកតិចៗបានត្រឹមតែ 30-35ml/1kg នៃទំងន់រាងកាយប៉ុណ្ណោះ។

អ្នកដែលមានជំងឺគួរទៅពិគ្រោះជាមួយគ្រូពេទ្យអំពីចំនួនទឹកដែលពួកគេគួរផឹក។ ម្យ៉ាងទៀត កុំផឹកទឹកច្រើនក្នុងពេលតែមួយ។ អ្នកអាចបែងចែកបរិមាណទឹកដែលអ្នកត្រូវការផឹកជាច្រើនដងក្នុងមួយថ្ងៃ ដោយរាល់ពេលត្រូវការតែក្នុងបរិមាណល្មមប៉ុណ្ណោះ។ ការទទួលទានទឹកច្រើនក្នុងពេលមួយអាចបង្កឱ្យមានការរំខានដល់អេឡិចត្រូលីត ដែលមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ។

• តែរុក្ខជាតិ និងកាហ្វេខ្មៅ៖ តែរុក្ខជាតិ និងកាហ្វេខ្មៅក៏ជាភេសជ្ជៈដែលមានកាឡូរីទាបបំផុតផងដែរ។ តែរុក្ខជាតិភាគច្រើនមានកាឡូរីស្ទើរតែសូន្យ។ ទន្ទឹមនឹងនេះដែរ កាហ្វេខ្មៅមួយពែង 8 អោន ផ្តល់តែប្រហែល 2 កាឡូរីប៉ុណ្ណោះ។

បន្ថែមពីលើទឹកចម្រោះ អ្នកអាចជ្រើសរើសផឹកតែរុក្ខជាតិ ឬកាហ្វេខ្មៅ ដើម្បីផ្លាស់ប្តូររសជាតិរបស់អ្នក ជៀសវាងការធុញទ្រាន់ និងជួយបំពេញបន្ថែមរាងកាយរបស់អ្នកជាមួយនឹងសារធាតុចាំបាច់ជាច្រើន។ ភេសជ្ជៈទាំងនេះអាចផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលលើកកម្ពស់សុខភាពបន្ថែម។ តែរុក្ខជាតិខ្លះក៏មានឥទ្ធិពល sedative ជួយកែលម្អបញ្ហាមួយចំនួនដែលទាក់ទងនឹងការគេង។

ចំណាំ៖ កុំផឹកតែរុក្ខជាតិ ឬកាហ្វេខ្មៅច្រើនពេកក្នុងមួយថ្ងៃ ជាដាច់ខាត កុំប្រើវាជំនួសទឹកចម្រោះ។ លើសពីនេះ ពេលផឹកកុំបន្ថែមស្ករ ឬទឹកដោះគោ ដើម្បីចៀសវាងការបង្កើនកាឡូរី និងជាតិខ្លាញ់ក្នុងភេសជ្ជៈ។ កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចបណ្តាលឱ្យគេងមិនលក់។ ដូច្នេះត្រូវកំណត់ការប្រើប្រាស់ភេសជ្ជៈប្រភេទនេះនៅពេលល្ងាច។

២. ភេសជ្ជៈធម្មជាតិមានកាឡូរីទាបតែមិនមែនក្រោម០៖

• ក្រូចឆ្មា៖ ទឹកក្រូចឆ្មា ជាភេសជ្ជៈមានកាឡូរីទាប ដែលអ្នកអាចរីករាយជារៀងរាល់ថ្ងៃ។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែជាច្រើនដែលជួយកែលម្អសុខភាព។ មនុស្សជាច្រើនជ្រើសរើសផឹកទឹកក្រូចឆ្មានៅពេលព្រឹក ដើម្បីដាស់រាងកាយ ជំរុញការលុបបំបាត់ផលិតផលកាកសំណល់ និងជួយបង្កើនការរំលាយអាហារ។ គួរកត់សម្គាល់ថា អ្នកគួរតែផឹកទឹកក្រូចឆ្មាដែលព្រួសដើម្បីកុំឱ្យប៉ះពាល់ដល់ក្រពះ ។ ក្រៅពីនេះ កុំប្រើស្ករ ឬទឹកឃ្មុំច្រើនពេកដើម្បីលាយទឹកក្រូចឆ្មា នោះនឹងបង្កើនបរិមាណជាតិស្ករចូលក្នុងខ្លួន។

អ្នកអាចត្រាំក្រូចឆ្មារពីរបីចំណិតជាមួយនឹងផ្លែឈើផ្សេងទៀតដូចជាផ្លែប៉ោម ត្រសក់... ដើម្បីបង្កើតភេសជ្ជៈជាមួយនឹងរសជាតិស្រាល ស្រស់ស្រាយ និងផ្តល់សុខភាព។

• ទឹកដូង៖ ទឹកដូងមានរសជាតិផ្អែម និងត្រជាក់តាមបែបធម្មជាតិ ដែលធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ស្រស់ស្រាយសមរម្យសម្រាប់រដូវក្តៅ។ ការប្រើប្រាស់ទឹកដូងឱ្យបានត្រឹមត្រូវ នឹងជួយបង្កើនការដុតបំផ្លាញជាតិខ្លាញ់ និងកាត់បន្ថយការឃ្លាន។ អ្នកអាចបន្ថែមទឹកក្រូចឆ្មារ និងស្លឹកជីអង្កាមស្រស់ពីរបីដើម ដើម្បីបង្កើនរសជាតិឆ្ងាញ់នៃទឹកដូង។

• ត្រសក់ និងទឹក parsley៖ ត្រសក់មានជាតិទឹកខ្ពស់ ជាតិសរសៃខ្ពស់ និងកាឡូរីទាប។ ផ្លែឈើនេះជួយទ្រទ្រង់ដំណើរការជាតិទឹករបស់រាងកាយ បង្កើតអារម្មណ៍ឆ្អែតបានយូរ។

ទន្ទឹមនឹងនេះដែរ parsley ផ្តល់នូវវីតាមីន សារធាតុរ៉ែជាច្រើន និងមានលក្ខណៈសម្បត្តិ diuretic ស្រាល។ ការរួមបញ្ចូលគ្នានៃត្រសក់និង parsley នឹងជួយបន្ថែមសារធាតុចិញ្ចឹមសម្រាប់រាងកាយជាមួយនឹងកាឡូរីទាបមានប្រយោជន៍សម្រាប់ការសម្រកទម្ងន់។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម