រឿង ៦ យ៉ាងដែលមនុស្សស្រីមិនបានដឹងពីបញ្ហាដើមទ្រូងខ្លួនឯង
- 2017-09-01 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាងដែលមនុស្សស្រីមិនបានដឹងពីបញ្ហាដើមទ្រូងខ្លួនឯង
បញ្ហាដើមទ្រូង គួរណាស់តែមនុស្សស្រីជាសាមីខ្លួនដឹងច្បាស់បំផុត។ តែមិនដូចនោះទេ ស្រីៗភាគច្រើនមិនបានដឹងរឿង ៦ យ៉ាងខាងក្រោមនេះ ដែលវាពាក់ព័ន្ធនឹងដើមទ្រូងឡើយ៖
១.ការស្រក់ទម្ងន់មិនបានធ្វើឲ្យទំហំដើមទ្រូង ស្រកស្រុតទៅតាមគីឡូដែលបាត់បង់ឡើយ។ តែដើមទ្រូងស្ត្រីមានសភាពរីកធំនៅពេលជិតមក និងអំឡុងពេលមករដូវ រហូតដល់ពេលអស់រដូវពីរបីថ្ងៃ ដើមទ្រូងនឹងវិលមករកសភាពដើមវិញ។
២.មនុស្សស្រីជាច្រើនពេលពិនិត្យមើលសុដន់ខ្លួនឯងមិនបានស្វែងរកភាពមិនប្រក្រតីណាមួយទេ តែមើលពីរូបរាងរបស់វាទៅវិញ។
៣.ការប៉ះ ឬស្ទាបអង្អែលក្បាលសុដន់ ធ្វើឲ្យរំញោចប្រដាប់បន្តពូជបាន មិនថាខាងឆ្វេងឬខាងស្ដាំឡើយ សុទ្ធតែអាចទាំងអស់។
៤.ថែតែមុខ ភ្លេចគិតពីដើមទ្រូង ទើបបណ្ដាលឲ្យស្បែកនៅបរិវេណនោះស្ងួត និងគ្មានភាពទាក់ទាញពេលពាក់អាវវាលម្ដងៗ។
៥.ពួកវាមិនអាចដូចជាកូនភ្លោះបានទេ។ បើនិយាយឲ្យចំសុដន់ស្ត្រីមានភាពមិនស្មើគ្នាទេ ដោយខាងឆ្វេងតូចជាងខាងស្ដាំជានិច្ច ដូច្នេះហើយទើបខាងស្ដាំមានភាពទាក់ទាញ និងទ្រលុកទ្រលន់គួរជាទីស្នេហា។
៦.មនុស្សស្រីភាគច្រើនមិនដឹងថាការហាត់ប្រាណអាចជួយឲ្យដើមទ្រូងមូលក្លុំឡើយ តែបែរជាជ្រើសរើសការវះកាត់ដើម្បីធ្វើវាឲ្យធំ និងមូលល្អទៅវិញ៕
ចុចអាន៖ពាក់អាវទ្រនាប់ពេលគេង អាចប៉ះពាល់សុខភាពដែរទេ?