ដល់​ពេល​ហើយ​ដែល​​គួរ​បោះ​ទម្លាប់​ឥត​ប្រយោជន៍​ចោល​​ ហើយ​ផ្ដោត​លើ​គម្រោង​ជីវិត​វិញ

  • 2017-08-28 04:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ដោយ​ជួប​តែ​បញ្ហា​ក្នុង​ច្រើន​ពេក​ យើង​បែរ​ជា​គិត​​ថា​ជីវិត​គ្មាន​ន័យ​ ប៉ុន្តែ​ តើ​អ្នក​ដឹង​ទេ​ថា​ជីវិត​គឺ​​ជា​កាដូ​ដ៏​មាន​ន័យ​បំផុត​បើ​យើង​ចេះ​រៀប​ចំ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​ឥតប្រយោជន៍​ចោល​ ហើយ​​បង្កើត​គម្រោង​ជីវិត​​សម្រាប់​ខ្លួន​ឯង​៖

១. បោះ​​បង់​មិត្តភាព​ក្លែង​ក្លាយ​ចោល

វា​ជា​ការ​ពិបាក​មួយ​ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ជីវិត​យើង​មិន​ត្រូវ​រុំ​ព័ទ្ធ​ដោយ​មិត្ត​ក្លែងក្លាយ​បែប​នេះ​ទេ។ ហេតុ​អ្វី​ត្រូវ​នៅ​ចំណាយ​ពេល​ឥត​ប្រយោជន៍​នោះ?

២. ឈប់​រអ៊ូ

ព្រោះ​វា​គ្មាន​បាន​អ្វី​មក​វិញ​ទេ។ បើ​យើង​រអ៊ូ​តែ​ពី​បញ្ហា​ ជីវិត​យើង​ក៏​ជួប​តែ​បញ្ហា​ដែរ។ ពេល​អ្នក​ឈប់​ភាព​រអ៊ូរ​ហើយ​ផ្ដោត​លើ​ការ​​ការងារ​ជាក់​ស្ដែង​វិញ​ ជីវិត​ក៏​ជួប​តែ​រឿង​រីករាយ​។

៣. ចេះ​សម្លឹង​មើល​ជ្រុង​ផ្សេង​ទៀត​នៃ​ជីវិត​

ត្បិត​ថា​ការងារ​ស្មុគស្មាញ​ធ្វើ​ឲ្យ​ស្ត្រេស​ ប៉ុន្តែ​អ្នក​ក៏​​ត្រូវ​​ចេះ​សម្លឹង​​មើល​អ្វី​ដែល​អ្នក​មាន​​​ដែរ​ដូច​ជា​គ្រួសារ​ ឬ​មិត្ត​ល្អ​ជា​ដើមដែល​តែង​នៅ​ពី​ក្រោយ​អ្នក​ជា​និច្ច​។

៤. ស្វែង​រក​ទេពកោសល្យ​ក្នុង​ខ្លួន​ឲ្យ​ឃើញ

តើ​អ្នក​ចូលចិត្ត​គូរ​រូប? ចូលចិត្ត​ថត​រូប​ ឬ​ចូលចិត្ត​ច្រៀង​មែន​ទេ? មិន​ថា​ជា​អ្វី​ក៏​ដោយ​ អ្នក​គួរ​តែ​ស្វែង​រក​ទេពកោសល្យ​ក្នុង​ខ្លួន​ទាំង​នេះ​ឲ្យ​ឃើញ​។ អ្នក​នឹង​ភ្ញាក់ផ្អើល​​ចំពោះខ្លួន​ឯង​មិន​ខាន។

៥. សរសេរ​គោល​បំណង​ខ្លួន​ឯង​ចុះ

មិន​ថា​ជា​គម្រោង​តូច​ ឬ​​ធំ​ទេ​ត្រូវ​តែ​សរសេរ​ចុះ​ព្រោះ​វា​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​​អ្នក​ក្នុង​ការសម្រេច​ទិស​ដៅ​។ អ្នក​នឹង​​ច្បាស់​ក្នុង​ចិត្ត​​ថា​អ្នក​កំពុង​ដើរ​ទៅ​ណា។​

៦. ផ្លាស់​ប្ដូរ​ដោយ​ចាប់​ផ្ដើម​ពី​រឿង​តូច​ៗ​ទៅ​មុន

អ្នក​មិន​អាច​ឈាន​ម្ដង​​ឲ្យ​សម្រេច​អ្វី​ៗ​គ្រប់​យ៉ាង​​ទេ​ ប៉ុន្តែ​ត្រូវ​ចាប់​ផ្ដើម​ពី​តូច​ទៅ។ សូម្បី​តែ​ងើប​ពី​ព្រលឹម និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​​ជា​ប្រចាំ​ក៏​ចាត់​ទុក​ថា​ជា​ជំហាន​វិជ្ជមាន​មួយ​ដែរ​។ ​ត្រូវ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​ប្រចាំ​ដើម្បី​ឈាន​ទៅ​ឲ្យ​ដល់​គោលដៅ​ធំ​របស់​យើង៕

ចុច​អាន៖ រស់​នៅ​ឲ្យ​ថ្លៃថ្នូរ​ក្នុង​សង្គម អ្នក​គួរ​ដឹង​ឥរិយាបថ​សំខាន់​ៗ​ទាំង​នេះ

ចុចអាន៖ ៤ ចំនុចដែលស្ត្រីជោគជ័យត្រូវធ្វើក្រោយបំពេញការងាររួច

ប្រភព៖ mydomaine ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម