រស់នៅឲ្យថ្លៃថ្នូរក្នុងសង្គម អ្នកគួរដឹងឥរិយាបថសំខាន់ៗទាំងនេះ
- 2017-08-27 03:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅឲ្យថ្លៃថ្នូរក្នុងសង្គម អ្នកគួរដឹងឥរិយាបថសំខាន់ៗទាំងនេះ
ឥរិយាបថក្នុងការរស់នៅរួមមានការដេក ដើរ ឈរ អង្គុយគឺពិតជាសំខាន់សម្រាប់យើងដើម្បីរស់នៅក្នុងសង្គមឲ្យមានភាពថ្ងៃថ្នូ។ ជាក់ស្ដែង ឥរិយាបថមួយចំនួនខាងក្រោមនេះគឺពិតជាសំខាន់សម្រាប់ស្រីៗក្នុងការអនុវត្តជាប្រចាំ៖
១. នៅក្នុងភោជនីយដ្ឋាន
ទោះបីអ្នកក្ដៅក៏ដោយក៏មិនគួរយកក្រណាត់ជូតមាត់លើតុមកបកដែរ ប៉ុន្តែគួរប្រាប់ទៅអ្នករត់តុឲ្យបើកបន្ថែមម៉ាស៊ីនត្រជាក់វិញ។ ម្យ៉ាងទៀតបើចង់ Make up ថែមថយអីនោះគឺត្រូវតែទៅបន្ទប់ទឹក។
២. ពេលមានភ្ញៀវ
ពេលពួកគេមកដល់ដំបូង ចាំបាច់អ្នកត្រូវបង្ហាញបន្ទប់ទឹកដើម្បីឲ្យគេបានលុបលាងរៀបខ្លួនឲ្យស្រស់ថ្លារួចរាល់សិន ចាំចូលរួមជាមួយអ្នកផ្សេងទៀត។
៣. ពេលអ្នកជាភ្ញៀវវិញ
បើអ្នកចង់ចាកចេញពីកម្មវិធីមុន អ្នកគួរតែទៅលាម្ចាស់ផ្ទះនិងប្រាប់ពីហេតុផលទៅបានហើយ។ គួរជៀសវាងប្រាប់ភ្ញៀវផ្សេងទៀតព្រោះពួកគេអាចយកហេតុផលនេះចាកចេញដែរ។
៤. ពេលញ៉ាំអាហាររួមតុ
វាមិនល្អមើលទេបើយើងចាក់ទឹកតែកែវយើងដោយមិនខ្វល់ពីអ្នកអង្គុយក្បែរនោះ។ ម្យ៉ាងទៀតអ្នកមិនគួរឈោងទៅចាប់អាហារដែលនៅឆ្ងាយខ្លាំងពីខ្លួនទេ។ គួរញ៉ាំអ្វីជិតៗបានហើយ។
៥. ពេលអង្គុយ
បើកៅអីទាប កុំអង្គុយគងអន្ទាក់ខ្លាអី។ គួរអង្គុយផ្អឹបជង្គង់ចូលគ្នា នឹងផ្អែកទៅម្ខាងទើបសក្ដិសម (ដូចក្នុងរូប)។
៦. ពេលជិះឡាន
ពេលចូលឡាន អ្នកមិនគួរឈានជើងចូលមុនខ្លួនទេ តែត្រូវដាក់គូទលើកៅអីសិនចាំលើកជើងចូល។ ចំណែកពេលចេញពីឡានវិញ អ្នកគួរដាក់ជើងទាំងពីរចេញពីឡាន បន្ទាប់មកងើបឈរចេញមកតែម្ដង។ ម្យ៉ាងទៀត បុរសនិងស្ត្រីក៏អាចជិះនៅផ្នែកខាងក្រោយជាមួយគ្នាដែរបើអ្នកទាំងពីរជាមិត្តនឹងគ្នា៕
ចុចអាន៖ មិនបានចាប់អារម្មណ៍សោះថារឿងទាំងនេះយើងតែងធ្វើខុសកន្លងមក
ចុចអាន៖ មិនគួរឲ្យជឿសោះ! របស់ងាយៗទាំងនេះអាចធ្វើឲ្យរូបថតយើងស្អាតមិនគួរឲ្យជឿ