៤ ចំនុចដែលស្ត្រីជោគជ័យត្រូវធ្វើក្រោយបំពេញការងាររួច
- 2017-08-26 05:59:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំនុចដែលស្ត្រីជោគជ័យត្រូវធ្វើក្រោយបំពេញការងាររួច
មនុស្សគ្រប់គ្នាដែលចង់បានភាពជោគជ័យ សុទ្ធតែព្យាយាមដាក់ចិត្តដាក់ ខំប្រឹងប្រែងនៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេឥតស្រាកស្រាន្ត។ ទន្ទឹមនឹងការខំប្រឹងប្រែងនេះ សម្ពាធការងារក៏អាចជាបន្ទុកក្នុងពេលជាមួយគ្នាផងដែរ ដូច្នេះអ្នកគួរតែចេះពីវិធីគ្រប់គ្រងនិងសម្រាកផ្លូវចិត្តខ្លះ។ ខាងក្រោមនេះ ជា ៤ ចំនុចដែលស្ត្រីជោគជ័យត្រូវតែធ្វើក្រោយពេលបំពេញការងាររួច៖
១. ចេញពីធ្វើការតាមម៉ោងកំណត់៖ ទទួលស្គាល់ថាពេលខ្លះការងារអាចនឹងមានច្រើន រហូតធ្វើឱ្យអ្នកត្រូវអូសបន្លាយពេលធ្វើបន្ត។ ប៉ុន្តែគួរកំណត់ពេលសម្រាប់ខ្លួនឯង ហើយរៀបចំថាការងារណាត្រូវធ្វើនៅថ្ងៃស្អែកបន្តទៀត មិនមែនសម្រុកយកម៉ាអស់ដៃទេ។
២. សម្រាកខួរក្បាល៖ បន្ទាប់ពីការនឿយហត់ដោយសារប្រើកម្លាំងខួរក្បាល អ្នកគួរប្រើពេល ១០ទៅ ២០ នាទីដើម្បីធ្វើសមាធិ ព្រោះខួរក្បាលរបស់អ្នកក៏ត្រូវការពេលសម្រាកខ្លះដែរ។ ម្យ៉ាងទៀត វាក៏ជាផ្នែកមួយដែលជួយបង្កើនថាមពលនៃការគិតបានខ្លាំងជាងមុនទៀតផង។
៣. រៀបកាលវិភាគមុនចូលគេង៖ ការធ្វើបែបនេះគឺជួយកាត់បន្ថយភាពតានតឹង ព្រោះអ្នកមិនចាំបាច់បារម្ភខ្លាចការងាររប៉ាត់រប៉ាយនៅថ្ងៃស្អែកឡើយ។
៤. ព្យាយាមគេងឱ្យគ្រប់គ្រាន់៖ ការធ្វើសមាធិមួយមុខមិនអាចគ្រប់គ្រាន់សម្រាប់ការសម្រាករបស់ខួរក្បាលទេ អ្នកត្រូវការគេងបន្ថែមទៀតទើបធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងសុខភាពរឹងមាំ៕
ចុចអាន៖រឿង១០យ៉ាងដែលមនុស្សស្រីគួរឈប់កុហកខ្លួនឯងចាប់ពីថ្ងៃនេះ