ប្រុស​ៗ​មានសង្សារចរិតអាឡិកអាឡក់បន្តិចមានអីមិនល្អ!

  • 2017-08-23 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូ​ស្នេហ៍​មិន​តិច​ទេ​ដែល​មាន​បញ្ហា​បែក​បាក់​ព្រោះ​តែ​ការ​មិន​យល់​ចិត្ត​គ្នា​ អ្នក​ខ្លះ​ក៏​រអ៊ូ​រទាំ​ថា​ដៃ​គូ​របស់​ខ្លួន​គ្មាន​គំនិត​ចាស់​ទុំ​និង​ចេះ​គិត​គូ​បាន​វែង​ឆ្ងាយ​ឡើយ​។ ប៉ុន្តែ​តាម​ពិត​ ការ​ដែល​មាន​សង្សារ​ចរិត​កូន​ក្មេង​និង​លេង​សើច​ច្រើន​បន្តិច​ ក៏​អាច​ធ្វើ​ឱ្យ​ជីវិត​ស្នេហា​ពោរ​ពេញ​ទៅ​ដោយ​ភាព​ផ្អែម​ល្អែម​មួយ​ចំនួន​ដូច​ខាង​ក្រោម​បាន​ដែរ​៖

១. គេ​ជា​មនុស្ស​ហូង​ហែង​ការពារ​អ្នក​៖ អាច​ថា​នាង​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន​បន្តិច​ ប៉ុន្តែ​នោះ​ក៏​ព្រោះ​តែ​នាង​ស្រឡាញ់​អ្នក​ខ្លាំង​និង​ចង់​ការពារ​អ្នក​ឱ្យ​គេច​ពី​កណ្តាប់​ដៃ​ស្រី​ដទៃ​។

២. ចេះ​លួង​ឱ្យ​អ្នក​សប្បាយ​ចិត្ត​៖ ព្រោះ​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លេង​សើច​ច្រើន​ ដូច្នេះ​មិន​ថា​អ្នក​កើត​ទុក្ខ​យ៉ាង​ណា​ក៏​ដោយ ​គេ​នឹង​បញ្ចេញ​កាយ​វិការ​កំប្លែង​ៗ​ធ្វើ​ឱ្យ​អ្នក​សើច​ចេញ​ទាល់​តែ​បាន​។

៣. ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​៖ ភាព​កំប្លុក​កំប្លែង​របស់​គេ​គឺ​ជា​ថ្នាំ​បំបាត់​ភាព​អផ្សុក​ ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា​គ្រប់​ពេល​។

៤. ងាយ​ធ្វើ​ឱ្យ​អ្នក​រំជួល​ចិត្ត​៖ មនុស្ស​ស្រី​ចរិត​បែប​នេះ​ងាយ​នឹង​បញ្ចេញ​អារម្មណ៍​សប្បាយ​ចិត្ត​ និង​អារម្មណ៍​សោក​សៅ​របស់​គេ​ចេញ​មក​ណាស់​ ហើយ​កាយ​វិការ​ធម្មជាតិ​របស់​គេ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មិត្ត​ប្រុស​ងាយ​នឹង​រំជួល​ចិត្ត​។

៥. ជា​មនុស្ស​ស្មោះ​នឹង​ស្នេហ៍​៖ ដោយ​សារ​គេ​ព្យាយាម​ប្រើ​គ្រប់​វិធី​ទាំង​ធ្វើ​ឆ្កួត​ធ្វើ​ជា​ នេះ​ហើយ​ ដែល​បញ្ជាក់​ថា​គេ​ជា​មនុស្ស​ស្មោះ​នឹង​ស្នេហា​ខ្លាំង​៕

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា