មនុស្សប្រុសខិលខូចប៉ុណ្ណាក៏ដោយ បើស្រលាញ់ស្មោះគេនឹងកែប្រែ ៥ យ៉ាងនេះដើម្បីយើង
- 2017-08-21 04:54:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសខិលខូចប៉ុណ្ណាក៏ដោយ បើស្រលាញ់ស្មោះគេនឹងកែប្រែ ៥ យ៉ាងនេះដើម្បីយើង
ពាក្យចាស់ពោលថា ចរិតមនុស្សពិបាកនឹងកែខ្លាំងណាស់។ ដូចនេះបើស្រីៗនៅតែចចេសរឹងរូសចង់ផ្លាស់ប្ដូរគេ នាំឲ្យស្នេហាមិនយូរអង្វែងឡើយ តែបើស្រលាញ់នរណាម្នាក់ដោយស្មោះអស់ពីបេះដូងហើយនោះ ទោះជាមិនសំណូមពរ ក៏គេព្រមកែដោយខ្លួនឯង៖
១.រឿងស្រីញីខាងក្រៅ
មនុស្សស្រីត្រូវចាំថា បើបុរសម្នាក់នោះស្រលាញ់យើងពិត ទោះជាគេមានស្រីផ្សេងទៀតរាប់មិនអស់ តែគេប្រាកដជាព្យាយាមដោះដៃចេញ លែងរវល់ដោយមិនចាំបាច់យើងប្រាប់។ តែផ្ទុយទៅវិញបើគេមិនច្បាស់លាស់ ទោះជាយើងខំរកវិធីកម្ចាត់ស្រីៗទាំងនោះ គេនឹងរកវិធីទៅទាក់ទងអ្នកផ្សេងទៀត។
២.ទម្លាប់ចាយវាយខ្ជះខ្ជាយ
មនុស្សប្រុសប្រសិនបើគេចង់រៀបការជាមួយនារីណាម្នាក់ហើយ គេនឹងលែងចាយវាយខ្ជះខ្ជាយឥតប្រយោជន៍ដូចពេលមុនទៀតហើយ។ គេនឹងចាប់ផ្ដើមចេះសន្សំសំចៃ ដើម្បីកសាងគ្រួសារតូចមួយ។ តែបើមិនប្រាកដប្រជា ទោះជាយើងប្រាប់ ឬហាមគេយ៉ាងណា ក៏មិនអាចកែបានដែរ។
៣.ឈប់ដើរលេងយប់
បុរសខ្លះពេលមិនទាន់រកឃើញមនុស្សដែលអាចដឹកដៃចូលរោងការបាន គេតែងតែដើរលេងយប់គ្មានលោះ។ តែបើគេដាក់ចិត្តស្រលាញ់នារីណាម្នាក់អស់ពីបេះដូងហើយនោះ គេនឹងឈប់ដោយខ្លួនឯងតែម្ដង ព្រោះមិនចង់ឲ្យនារីដែលស្រលាញ់ពិបាកចិត្ត។
៤.ខិតខំធ្វើការ
ទោះជាមនុស្សប្រុសនោះខិលខូចប៉ុណ្ណាក៏ដោយ តែក្រោយពេលរកឃើញអ្នកយល់ចិត្តគេនឹងខំប្រឹងផ្លាស់ប្ដូរខ្លួនឯង ពីមិនចង់ធ្វើអ្វីសោះ ទៅជាខំប្រឹងធ្វើសព្វគ្រប់បែបយ៉ាងទៅវិញ។
៥.ក្លាយជាមនុស្សចាស់ទុំ
នេះជារឿងដែលមិននឹកស្មានដល់ ដែលមនុស្សប្រុសជាច្រើនបានកែប្រែ។ ក្រោយពេលមានគោលដៅគូអនាគតច្បាស់លាស់ ពួកគេនឹងមានគំនិតចាស់ទុំជាងមុន ចេះគិតគូរបានវែងឆ្ងាយ ជាពិសេសពួកគេមិនឆេវឆាវដូចក្មេងឈាមរាវដូចពីមុនឡើយ៕
ចុចអាន៖រៀបការរួចមិនប្រាកដថាជីវិតជោគជ័យ មានរបស់ ៨ យ៉ាងនេះបន្ថែមទៀតទើបមានន័យ