រឿងសំងាត់៦យ៉ាងរបស់បុរសដែលអ្នកអាចភ្ញាក់ផ្អើលពេលបានដឹង
- 2017-08-23 04:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំងាត់៦យ៉ាងរបស់បុរសដែលអ្នកអាចភ្ញាក់ផ្អើលពេលបានដឹង
តើអ្នកដឹងអ្វីខ្លះទាក់ទងនឹងបុរស? គេស្រឡាញ់បាល់ទាត់ ឬក៏ចូលចិត្តរបស់ទំនើបមែនទេ? មិនថាយ៉ាងណាក៏ដោយ នៅមានរឿងសម្ងាត់មួយផ្សេងទៀតដែលអ្នកអាចមិនទាន់ដឹងពីពួកគេនៅឡើយ៖
១. បុរសមិនពូកែចំណាំរឿងតូចតាចជុំវិញខ្លួនទេ
នេះគឺជាចំណុចដែលផ្ទុយស្រឡះពីស្ត្រីតែម្ដង។ ដូចនេះបើមិត្តប្រុសអ្នកមិនបានកត់សម្គាល់ម៉ូដសក់ថ្មី ឬ ក្រវិលថ្មីរបស់អ្នក កុំប្រកាន់គេអីណា៎។
២. ពេលខ្លះគេអាចឆ្ងល់រឿងប្លែកៗ
គឺប្លែករហូតដល់មនុស្សស្រីមិននឹកស្មានដល់ទេ។
៣. ជួនកាលគេត្រូវការពេលដែលមិនចាំបាច់ធ្វើអ្វីទាំងអស់
គេមិនមែនចូលចិត្តតែសម្រេចចិត្តរឿងការងារ ឬទទួលខុសត្រូវអ្វីរហូតទេ តែក៏ត្រូវការពេលដែលមិនចាំបាច់គិតអ្វី និងធ្វើអ្វីដែរ។
៤. ចេះខ្លាចដូចតែគ្នាហ្នឹង
ប៉ុន្តែដោយសារងារជាបុរសដើមទ្រូង ៥ ហត្ថ ពួកគេត្រូវតែធ្វើមុខស្មើ នឹងដោះស្រាយបញ្ហាទោះជួបរឿងអ្វីក៏ដោយ។ ដូចនេះបើអ្នកឃើញគេដូចក្លាហានគ្រប់ពេលនោះមិនមែនក្នុងចិត្តគេមិនខ្លាចទេណា៎។
៥. តែងសម្លឹងមើលស្រីស្អាតពេលដើរកាត់គេ
អាចនិយាយថានេះគឺជាធម្មជាតិរបស់គ្រប់បុរសទៅហើយគ្រាន់តែអ្នកខ្លះមើលរាងលាក់លៀម ឯអ្នកខ្លះមើលដោយបើកចំហប៉ុណ្ណោះ។
៦. បុរសក៏ត្រូវការការលួងចិត្តពេលជួបបញ្ហាដែរ
នេះគឺជាចំណុចដែលបុរសនិងស្ត្រីស្រដៀងគ្នាគ្រាន់តែថាបុរសគេមិនចូលចិត្តនិយាយចេញមកប៉ុណ្ណោះ៕
ចុចអាន៖ មានរឿង៥យ៉ាងដែលយុវវ័យគួរឲ្យតម្លៃជាងរឿងស្នេហា
ចុចអាន៖ មនុស្សស្រីឆ្លាត រមែងចេះ៥យ៉ាងនេះ ជាចាំបាច់