មាន​រឿង​៥​យ៉ាង​ដែល​យុវវ័យ​​គួរ​ឲ្យ​តម្លៃ​​ជាង​​រឿង​ស្នេហា

  • 2017-08-22 10:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ស្នេហា​ និង​ឈាន​ទៅ​រៀប​ការ​គឺ​ជា​បំណង​ប្រាថ្នា​របស់​អ្នក​នៅ​ពេល​អនាគត​មែន​ទេ? ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​មិន​​គួរគិត​តែ​​ចំណុច​ប៉ុណ្ណេះ​ទេ​ព្រោះ​នៅ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ឲ្យ​តម្លៃ​ជាង៖

១. មិត្ត​ជិតដិត៖ ពួក​គេ​គឺ​ជា​ជំហរ​ដ៏​សំខាន់​សម្រាប់​អ្នក​មិន​ថា​ពេល​រីករាយ​ឬ ពេល​លំបាក​នោះ​ទេ។

២. អាជីព​ដែល​អ្នក​ស្រឡាញ់៖ ព្រោះ​មិន​ថា​ហត់​ប៉ុណ្ណា​ក៏​ដោយ​ អ្នក​នៅ​តែ​រីករាយ​នឹង​ធ្វើ​វា​ដើម្បី​អនាគត​ខ្លួន​ឯង។

៣. ទំនុក​ចិត្ត​៖ ជា​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​មិន​ងាយ​នឹង​ចុះចាញ់​ឧបសគ្គ​អ្វី​ឡើយ។​

៤. ចេះ​រក​លុយ​ចាយ​ខ្លួន​ឯង៖ និយាយ​តាម​ត្រង់​មក​ តើ​អ្នក​មាន​ចំណុច​នេះ​ហើយ​ឬ​នៅ​មក​ដល់​ពេល​នេះ?

៥. ស្រឡាញ់​ខ្លួន​ឯង៖ ថែម​ទាំង​ចេះ​រីករាយ​នឹង​អ្វី​ដែល​យើង​មាន​​មិន​ថា​តិច​ឬ​ច្រើន​ឡើយ។

​​ទាំង​នេះ​ហើយ​គឺ​ជា​ចំណុច​ដែល​អ្នក​គួរ​យក​ចិត្ត​ទុកដាក់​មុន​គេ​ គឺ​មុន​ការ​រៀប​ការ​ទៅ​ទៀត៕

ចុច​អាន៖ ​​មនុស្ស​ស្រី​​ឆ្លាត រមែង​ចេះ​៥​យ៉ាង​នេះ ជា​ចាំបាច់

ចុច​អាន៖ ហេតុ​អ្វី​​អ្នក​ឆ្លាត​មិន​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ?

ប្រភព៖ relationshipgoals ប្រែ​សម្រួល៖ Chhai Yarith