មនុស្សស្រីឆ្លាត រមែងចេះ៥យ៉ាងនេះ ជាចាំបាច់
- 2017-08-22 06:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីឆ្លាត រមែងចេះ៥យ៉ាងនេះ ជាចាំបាច់
សម័យនេះមនុស្សស្រី មិនអាចគិតតែរឿងសម្រស់មួយមុខនោះទេ តែត្រូវមានអ្វីម្យ៉ាងដែលសំខាន់ជាងនេះទៅទៀត នោះគឺភាពឆ្លាតវៃ ទើបអាចឲ្យជីវិតអ្នកមានភាពល្អប្រសើរបានក្នុងសង្គម។ ខាងក្រោមនេះ Kanha នឹងបង្ហាញវិធីចំនួន ៥ដើម្បីប្រែខ្លួនពីមនុស្សស្រីធម្មតា ឲ្យក្លាយជានារីដ៏ឆ្លាតវៃបាន៖
១. ឆ្លាតដោយការគិត ចេះគិតក្នុងផ្លូវវិជ្ជមាន
សម្លឹងមើលពិភពលោកក្នុងផ្លូវល្អ គឺការសម្លឹងមើលបញ្ហាក្នុងផ្លូវវិជ្ជមាន ការសម្លឹងរកដំណោះស្រាយច្រើនជាងការសម្លឹងឃើញតែភាពអវិជ្ជមានសម្រាប់ខ្លួនឯង។ មនុស្សស្រីឆ្លាតពេលជួបបញ្ហា រមែងមិនបន្ទោសមេឃ បន្ទោសដី ឬបន្ទោសខ្លួនឯងនោះទេ ព្រោះជីវិតមនុស្សគ្រប់គ្នាប្រាកដណាស់ត្រូវជួបរឿងបែបនេះ ប៉ុន្តែនាងនឹងអាចរៀនសូត្រពីបញ្ហាដែលកើតឡើង នាងនឹងស្វែងរកដំណោះស្រាយ ហើយនឹងទុកវាជាបទពិសោធន៍។ យើងមិនអាចផ្លាស់ប្ដូរគ្រប់យ៉ាងបាន មិនអាចកំណត់គ្រប់យ៉ាងបាន តែយើងអាចជ្រើសរើសការគិតពីវាក្នុងផ្លូវល្អ និងសម្របខ្លួនទៅតាមនោះ។
៤. មិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
បើរវល់តែគិតថា អ្នកនោះមានជាង អ្នកនោះស្អាតជាង អ្នកនោះពូកែជាង ភាពជឿជាក់ និងមោទនភាពរបស់អ្នកលើខ្លួនឯងនឹងកាន់តែបាត់បង់។ មនុស្សម្នាក់ៗតែងតែមានចំណុចខ្សោយ និងចំណុចខ្លាំងរៀងៗខ្លួន ដូច្នេះជំនួសឲ្យការយកពេលប្រៀបធៀបខ្លួនជាមួយអ្នកដទៃ អ្នកគួរសម្លឹងរកមើលចំណុចពិសេសរបស់ខ្លួន ហើយខំពង្រឹងវាឲ្យកាន់តែប្រសើរវិញល្អជាង។
៣. ចេះកំណត់គោលដៅជីវិត
មនុស្សស្រីឆ្លាតត្រូវចេះត្រៀមខ្លួនដោះស្រាយបញ្ហាដែលនឹងកើតឡើងក្នុងពេលអនាគត។ សូមកុំប្រើជីវិតរស់មួយថ្ងៃដើម្បីមួយថ្ងៃ ប៉ុន្តែត្រូវមានគោលដៅច្បាស់លាស់ ហើយស្វែងរកវិធីដើម្បីសម្រេចវាឲ្យបាន។ ចាប់ផ្ដើមធ្វើវាពីថ្ងៃនេះ មិនថាការសន្សំចំណេះដឹង បទពិសោធន៍ ឬការសន្សំប្រាក់ ដើម្បីអ្នកអាចសម្រេចអ្វីដែលអ្នកចង់បានក្នុងពេលអនាគត។
២. ចេះរើសមនុស្សប្រុស
ការរើសបុរសបានល្អ នឹងនាំមកឲ្យយើងនូវគូជីវិតល្អ ដែលអាចកសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា។ កុំបាច់ប្រញាប់រៀបការ តែគួរចំណាយពេលឲ្យបានគ្រប់គ្រាន់ក្នុងការមើលចិត្ត សិក្សាពីគ្នាឲ្យបានល្អ។ ការមានដៃគូជីវិតល្អ ដែលមានទាំងក្ដីស្រឡាញ់ និងការយោគយល់ ក៏ជាប្រភពសុមង្គល និងកម្លាំងចិត្តមួយផ្នែកដែរសម្រាប់យើងក្នុងការធ្វើកិច្ចការផ្សេងៗ។
១. ចេះរកចំណេះដឹងដាក់ខ្លួនគ្រប់ពេល
ចំណេះដឹងមាននៅគ្រប់ទីកន្លែង មិនថាយើងដើរតាមផ្លូវ តាមផ្សារលក់ទំនិញ ឬសូម្បីតែនៅលើអ៊ិនធឺណិតក៏មានរឿងផ្សេងៗដែលយើងអាចរៀនសូត្របានរៀងរាល់ថ្ងៃ។ មនុស្សស្រីឆ្លាតត្រូវចេះសង្កេត អាន និងកត់ត្រាចាំអ្វីៗជុំវិញខ្លួន។ មានទម្លាប់អានសៀវភៅល្អ នោះក៏ដូចជាមានអ្នកចេះសន្សំចំណេះទុកក្នុងខ្លួនបន្តិចម្ដងៗ ហើយចំណេះដឹងទាំងនោះហើយដែលជាដើមទុនសំខាន់អាចឲ្យអ្នកធ្វើអ្វីដែលអ្នកចង់ធ្វើបាន។ ដូច្នេះសុំកុំខ្មាសអៀនក្នុងការរៀនសូត្រ និងបើកចិត្តឲ្យទូលាយក្នុងការទទួលយកនូវអ្វីដែលថ្មី ៕
ចុចអាន៖
អាយុកាន់តែច្រើន ស្រីៗក៏គួរតែប្រាប់ខ្លួនឯងពីរឿងទាំងនេះដែរ!
ចង់ឲ្យជីវិតកាន់តែមានក្ដីសុខ និងរីករាយ អ្នកគួរតែចាប់ផ្ដើមបង្កើតរឿងទាំងនេះ