ស្ត្រីណាសុដន់កាន់តែធំនឹងទទួលការបញ្ចុះតម្លៃនៅភោជនីយដ្ឋានចិនកាន់តែច្រើន
- 2017-08-12 02:35:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីណាសុដន់កាន់តែធំនឹងទទួលការបញ្ចុះតម្លៃនៅភោជនីយដ្ឋានចិនកាន់តែច្រើន
ភោជនីយដ្ឋានក្នុងប្រទេសចិនមួយកន្លែងដែលមានឈ្មោះថា «Trendy Shrimp» បានបង្កើតកម្មវិធីបញ្ចុះតម្លៃពិសេសដោយដាក់ពិន្ទុលើទំហំសុដន់របស់ស្ត្រី។
បុគ្គលិកជាស្ត្រីដែលនៅក្នុងភោជនីយដ្ឋាននោះគឺជាអ្នកវាស់និងដាក់ពិន្ទុទៅលើទំហំរបស់ភ្ញៀវ ហើយបើភ្ញៀវណាដែលមានទំហំសុដន់ធំនឹងទទួលបានការបញ្ចុះតម្លៃកាន់តែច្រើនទៅតាមនោះដែរ។ គេបានកំណត់គោលការណ៍បញ្ចុះតម្លៃពី ៥% រហូតដល់ ៦៥% សម្រាប់អតិថិជនដែលមានទំហំសុដន់ចាប់ពីខ្នាត A ឡើងដល់ខ្នាត G ។
មតិជាច្រើនបានរិះគន់យ៉ាងចាស់ដៃទៅលើគម្រោងរបស់ភោជនីយដ្ឋានមួយនេះថា វាជារឿងដែលគ្មានសីលធម៌និងហាក់ដូចជាមិនឱ្យតម្លៃស្ត្រីបន្តិចណាសោះ តែទោះជាយ៉ាងណាអ្នកចាត់ការទូទៅរបស់Trendy Shrimp គឺលោក Lan Shendang មិនបានខ្វល់ខ្វាយពីការរិះគន់ទាំងនោះឡើយ។ លោក Lan Shendang បាននិយាយថា៖ «ចំនួនអតិថិជនបានកើនឡើង ២០% ហើយចាប់តាំងពីគម្រោងនេះដាក់ដំណើរការមក ហើយខ្ញុំពិតពេញចិត្តជាមួយលទ្ធផលនេះណាស់៕»
ចុចអាន៖បះសក់បើដឹងទ្រព្យសម្បត្តិដ៏សែនស្ដុកស្ដម្ភរបស់បវរកញ្ញាប្រចាំប្រទេសវៀតណាមម្នាក់នេះ
ចុចអាន៖ចង់ក្លាយជាមេដឹកនាំស្រីដ៏ពូកែម្នាក់ ដាច់ខាតត្រូវមានចំនុចទាំង ៥ នេះ