បះសក់​បើដឹង​ទ្រព្យ​សម្បត្តិ​ដ៏​សែន​ស្ដុកស្ដម្ភ​របស់​បវរកញ្ញា​​​ប្រចាំ​ប្រទេស​វៀតណាម​ម្នាក់​នេះ

  • 2017-08-09 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​មាន​វ័យ​នៅ​ក្មេង​ខ្ចី តែ​ទ្រព្យ​សម្បត្តិ​របស់​បវរកញ្ញា​លេខ​២​វៀតណាម​ឆ្នាំ​២០១៤ Nguyen Tran Huyen My ធ្វើ​ឲ្យ​អ្នក​ដទៃ​អត់​នឹង​មិន​ច្រណែន​មិន​បាន។

Nguyen Tran Huyen My គឺ​ជា​បវរកញ្ញា​ជាប់​ចំណាត់​ថ្នាក់​លេខ​​២​ក្នុង​កម្មវិធី​ប្រលង​បវរកញ្ញា​ប្រចាំ​ប្រទេស​វៀត​ណាម​ក្នុង​ឆ្នាំ​២០១៤។ កាល​ពី​ថ្មី​ៗ​នេះ ស្រី​ស្អាត​អាយុ​២២​ឆ្នាំ​ទើប​តែ​ត្រូវ​បាន​ក្រសួង​វប្បធម៌​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​តំណាង​ទៅ​ប្រលង​ក្នុង​កម្មវិធី Miss Grand International ដែល​វៀតណាម​ជា​ម្ចាស់​ផ្ទះ​តែ​ម្ដង។

មាន​សម្រស់​ស្អាត​ហើយ Huyen My ក៏​ជា​កូន​អ្នក​មាន​ម្នាក់​ទៀត ដោយ​មាន​ឪពុក​ធ្វើ​ការ​ក្នុង​ក្រសួង​អប់​រំ និង​ម្ដាយ​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ហាណូយ។ ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ស្រី​ស្អាត​រាង​ខ្ពស់​ស្រឡះ​បាន​មក​ទី​ក្រុង​ហូជីមិញ​ដើម្បី​ទិញ​ផ្ទះ​កន្លះ​លាន​ដុល្លារ។

គេហដ្ឋាន​ដែល​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៥ កំពុង​ស្នាក់​នៅ​គឺ​មាន​ទំហំ​៨០០​ម៉ែត្រការ៉េ និង​ស្ថិត​នៅ​កណ្ដាល​ក្រុង​ហាណូយ​តែ​ម្ដង។ ក្រៅ​ពី​នោះ នាង​ក៏​មាន apartment លំដាប់​ខ្ពស់​មួយ​ទៀត​ដែល​ស្ថិត​នៅ​ជាន់​ទី​១៧ នៃ​អគារ​ទំនើប​មួយ។

ខែ​១០​ឆ្នាំ​២០១៥ Huyen My ទិញ​រថយន្ត​ម៉ាក Mercedez-Benz S400 តម្លៃ​ជិត​១៧​ម៉ឺន​ដុល្លារ។ មុន​នោះ​ដែរ ពេល​ទៅ​ណា​មក​ណា​នាង​ត្រូវ​បាន​តៃកុង​ឡាន​របស់​ឪពុក​ជូន​ទៅ។ ២​ខែ​មុន​នេះ ស្រី​ស្អាត​កម្ពស់​១,៧៦ម បន្ត​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ពេល​បង្អួត​ចិញ្ចៀន​ពេជ្រ​តម្លៃ​៥​ម៉ឺន​ដុល្លារ។

ដើម​ឆ្នាំ​២០១៦ ពេល​ចូល​រួម​ក្នុង​កម្មវិធី​១ បវរកញ្ញា​រូប​នេះ​បាន​ពាក់​ក្រវិល​ពេជ្រ​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ។

នាឡិកា Chopared (ខាង​ឆ្វេង) មាន​តម្លៃ​៧៥០០០​ដុល្លារ និង​នាឡិកា Royal Oak មាន​តម្លៃ​១៥០០០​ដុល្លារ​ក៏​ជា​របស់​ដែល​នាង​ចូល​ចិត្ត​ពាក់​ដែរ។ រីឯ​ម៉ាក​កាបូប​ដែល​នាង​ចូលចិត្ត​ប្រើ​គឺ Berkin និង Hermes ដែល​មួយ​មាន​តម្លៃ​២៥០០០​ដុល្លារ។ ចុង​បញ្ចប់​គឺ​ទូរសព្ទ Vertu របស់​បវរកញ្ញា​នេះ​គឺ​មាន​តម្លៃ​១ម៉ឺន​ដុល្លារ ៕

ប្រភព៖ Vietnamnet ប្រែសម្រួល៖ Caramel