ចង់ក្លាយជាមេដឹកនាំស្រីដ៏ពូកែម្នាក់ ដាច់ខាតត្រូវមានចំនុចទាំង ៥ នេះ
- 2017-08-10 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជាមេដឹកនាំស្រីដ៏ពូកែម្នាក់ ដាច់ខាតត្រូវមានចំនុចទាំង ៥ នេះ
ពេលបច្ចុប្បន្ននេះ ស្ត្រីត្រូវបានគេឲ្យតម្លៃថាជាមនុស្សមានភាពខ្លាំងពូកែ និងមានសមត្ថភាពខ្ពស់អាចក្តោបក្តាប់ការងារធំៗបានមិនចាញ់បុរសឡើយ។ ដោយឆ្លុះបញ្ចាំងតាមរយៈភាពខ្លាំងពូកែ ទេពកោសល្យនិងភាពជឿជាក់នៅក្នុងសង្គមការងារ តើស្ត្រីក្នុងនាមជាមេដឹកនាំមួយរូបគួរមានលក្ខណៈសម្បត្តិអ្វីខ្លះ?
**១. រៀបចំយុទ្ធសាស្ត្រផ្ទាល់ខ្លួន៖** ស្ត្រីគួរដឹងពីរបៀបនៃការដឹកនាំរបស់ខ្លួន ចេះរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចឱ្យត្រូវតាមបរិបទដែលខ្លួនកំពុងតែសម្រប។
២. គោរពពេលវេលា៖ ស្ត្រីជាមេដឹកនាំត្រូវបំពេញតួនាទីជាគំរូល្អដើម្បីបង្ហាញទៅអ្នកដែលស្ថិតក្រោមឱវាទ ជាពិសេសគឺការកំណត់ពេលវេលាឱ្យបានត្រឹមត្រូវនិងច្បាស់លាស់។ នៅពេលដែលអ្នកគោរពពេលវេលាបានល្អ នោះលទ្ធផលការងារដែលចេញមកក៏បានល្អដូចគ្នាដែរ។
៣. ចូលរួមគ្រប់សកម្មភាព៖ មិនមែនពាក្យថាមេដឹកនាំត្រូវតែជាអ្នកនៅចាំត្រួតក្បាលអ្នកដទៃទេ ប៉ុន្តែត្រូវចូលរួមធ្វើគ្រប់សកម្មភាពជាមួយគេ មិនប្រកាន់ខ្លួន ហើយនេះក៏ជាការបំផុសគំនិតឱ្យអ្នកនៅក្រោមឱវាទមានកម្លាំងចិត្តក្នុងការបំពេញការងារផងដែរ។
៤. លើកទឹកចិត្ត៖ ស្ត្រីជាមេដឹកនាំគួរជៀសវាងឱ្យបានដាច់ខាតនូវការស្តីបន្ទោស ហើយត្រូវប្រើវិធីសាស្ត្រលួងលោមឱ្យអ្នកនៅក្រោមឱវាទទទួលយកកំហុសនិងកែប្រែឱ្យល្អសារជាថ្មី។
៥. មានសាមគ្គីភាពក្នុងក្រុម៖ មិនថាអ្នកមានឋានៈខ្ពង់ខ្ពស់យ៉ាងណាទេ ដាច់ខាតកុំមានចរិតក្រអើតក្រទមតាំងខ្លួនចេះតែម្នាក់ឯង ត្រូវជួយយកអាសា និងបង្ហាត់បង្រៀនការងារដល់អ្នកនៅក្នុងក្រុម៕
ចុចអាន៖ចង់ធ្វើជានារីមានភាពច្បាស់លាស់ក្នុងការងារ គួរចេះក្បួនទាំង ៦ នេះ