គួរបត់ជើងតូចប៉ុន្មានដងក្នុងមួយថ្ងៃ ដើម្បីឱ្យមានសុខភាពល្អ?
- 2017-08-09 01:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរបត់ជើងតូចប៉ុន្មានដងក្នុងមួយថ្ងៃ ដើម្បីឱ្យមានសុខភាពល្អ?
ជាធម្មតា មនុស្សត្រូវបញ្ចេញចោលតាមរយៈការបត់ជើងតូចពី ៦ ទៅ ៧ ដងក្នុងមួយថ្ងៃ ដោយវាអាស្រ័យទៅតាមទម្លាប់ ការជះឥទ្ធិពលពីអាកាសធាតុខាងក្រៅ ព្រមទាំងកត្តាសុខភាពជាដើម។
តម្រងនោមគឺជាកន្លែងសម្រាប់ច្រោះសារជាតិពុលចេញពីរាងកាយ រួចបំលែងទៅជាជាតិអ៊ុយរ៉េដែលជាតិអ៊ុយរ៉េនេះ ធ្វើដំណើរចេញពីតម្រងនោមតាមរយៈបំពង់បង្ហួរនោមទៅស្តុកទុកក្នុងប្លោកនោម។ ប្លោកនោមអាចស្តុកទឹកនោមពី ២ ទៅ ៥ ម៉ោង ប៉ុន្តែអ្នកក៏គួរតែប្រុងប្រយ័ត្នដែរដោយមិនត្រូវបង្អក់ទល់តែឈឺនោមខ្លាំងទើបទៅនោះទេ។ សម្រាប់បុរសឬស្ត្រីដែលមានសុខភាពល្អគួរគប្បីបត់ជើងតូចពី ៦ ទៅ ៧ ដងក្នុងមួយថ្ងៃ ហើយអ្វីដែលគួរតែកត់សម្គាល់នោះគឺ ប្រសិនបើអ្នកបត់ជើងតូចលើសពីម្តងក្នុងមួយយប់ វាបញ្ជាក់ថាតម្រងនោមអ្នកកំពុងតែចុះខ្សោយហើយ៕
ចុចអាន៖ទម្លាប់មិនល្អប្រចាំថ្ងៃ ដែលអាចឲ្យសុខភាពអ្នកទ្រុឌទ្រោមដោយមិនដឹងខ្លួន
ចុចអាន៖មករដូវម្តងៗមហាសែនធុញថប់និងឈឺចាប់ ដឹងថាមានវិធីអ្វីជួយឲ្យបាត់បានទេ?
ចុចអាន៖បញ្ហាសុខភាពទាំង ៦ ដែលនារីភាគច្រើនមិនអើពើ តែបែរជាមានគ្រោះថ្នាក់ខ្លាំងទៅវិញ