តាមពិតសត្វចិញ្ចឹមផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពស្ត្រីមិនគួរឲ្យជឿ
- 2017-08-07 08:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតសត្វចិញ្ចឹមផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពស្ត្រីមិនគួរឲ្យជឿ
សត្វចិញ្ចឹមដូចជាឆ្កែ ឬ ឆ្មាជាដើមមិនត្រឹមតែជាសត្វដែលគួរឲ្យស្រឡាញ់ប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ល្អរបស់មនុស្សផងដែរ។ តាមការសិក្សាថ្មីៗនេះបានបង្ហាញថាការមានសត្វចិញ្ចឹមនៅក្នុងផ្ទះគឺអាចផ្ដល់អត្ថប្រយោជន៍ដល់សុភាពយ៉ាងច្រើនមិនគួរឲ្យជឿ៖
១. ជួយស្ត្រីកាត់បន្ថយអត្រានៃជំងឺលើសឈាម៖ ហេតុផលមួយសំខាន់គឺថាសត្វចិញ្ចឹមអាចជួយកាត់បន្ថយភាពតានតឹងបណ្ដាលមកពីអារម្មណ៍ឯកកោដែលជាមូលហេតុសំខាន់ធ្វើឲ្យមានជំងឺលើសឈាម។ មិនតែប៉ុណ្ណោះ សត្វចិញ្ចឹមក៏ជួយឲ្យម្ចាស់មានភាពសកម្មជាងមុនផងដែរ។
២. កាត់បន្ថយស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព៖ សត្វចិញ្ចឹមគឺជាមិត្តដ៏ស្មោះស្ម័គ្រមិនថាម្ចាស់វាមានបញ្ហាយ៉ាងណានោះទេ វានៅតែស្រឡាញ់ម្ចាស់គ្មានថ្ងៃប្រែឡើយ។ ក្ដីស្រឡាញ់របស់ពួកវាអាចកាត់បន្ថយទុក្ខកង្វល់យើងបានយ៉ាងពូកែ និងធ្វើឲ្យមានអារម្មណ៍ធូរស្រាលឡើង។
៣. ជួយឲ្យជីវិតកាន់តែមានន័យ៖ រស់នៅជាមួយសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់អាចធ្វើឲ្យជីវិតយើងមានភាពរីករាយជាប្រចាំ។ មិនតែប៉ុណ្ណោះ ការសិក្សាក៏បានបង្ហាញថាសត្វចិញ្ចឹមគឺជាចំណែកយ៉ាងសំខាន់ជួយឲ្យម្ចាស់មានអាយុវែងផងដែរ៕
ចុចអាន៖ ចង់នៅក្មេងជាងវ័យ រស់បានយូរ គួរញ៉ាំគ្រាប់ជីជាប្រចាំ
ចុចអាន៖ ឧស្សាហ៍ភ្លេចភ្លាំងមែនទេ កុំបារម្ភអាហារទាំង ៥ នេះអាចកែខៃបាន