ល្បិច​រើស​វ៉ែនតា​ខ្មៅ​ឲ្យ​សម​នឹង​ទម្រង់​មុខ​ មើល​ទៅ​ស្អាត​ពេល​ដើរ​លេង

  • 2017-08-03 07:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​អ្នក​កំពុង​គិត​ថា​វ៉ែនតា​ខ្មៅ​មួយ​អាចពាក់​បាន​គ្រប់​ទម្រង់​មុខ​ឲ្យ​មើល​ទៅ​ស្អាត​​នោះ​ អ្នក​កំពុង​គិត​ខុស​ហើយ។ ការ​ជ្រើសរើស​វ៉ែនតា​​មិន​ត្រឹម​ត្រូវ​​តាម​ទម្រង់​មុខ​​អាច​ធ្វើ​ឲ្យ​មើល​ទៅ​មិន​សម​ ឬ​មិន​ស្អាត​បាន។​ ​ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​ទម្រង់​មុខ​ និង​ប្រភេទ​វ៉ែនតា​ដ៏ត្រឹម​ត្រូវ​ដែល​អ្នក​គួរ​ដឹង​ដើម្បី​ឲ្យ​ពាក់​ទៅ​ស៊ី​គ្នា៖

១. មុខ​​រាង​មូល៖ អ្នក​គួរ​ជ្រើស​រើស​វ៉ែនតា​ដែល​មាន​កែម​រាង​ជ្រុង​បន្តិច​ទើប​សម។

វ៉ែនតា​ដែល​ត្រូវ​នឹង​មុខ​មូល

២. មុខ​រាង​ជ្រុង៖ គួរ​រើស​ផ្ទៃ​រាង​មូល​បន្តិច​និង​មាន​កញ្ចក់​ទំហំ​រាង​ស្មើ​លើ​ក្រោម។​

វ៉ែនតា​ដែល​ត្រូវ​នឹង​មុខ​ជ្រុង

៣. មុខ​ពង​ក្រពើ៖ អ្នក​គួរ​តែ​ជៀសវាង​វ៉ែនតា​ដែល​មាន​​ផ្ទៃ​កញ្ចក់​ធំ​ជ្រុល។

វ៉ែនតា​ដែល​ត្រូវ​នឹង​មុខ​ពង​ក្រពើ

៤. មុខ​រាង​បេះដូង៖ អ្នក​គួរ​រើស​វ៉ែន​តា​ម៉ូដដែល​មាន​កញ្ចក់​ខាង​លើ​ធំ​ជាង​ខាង​ក្រោម​ទើប​មើល​ទៅ​ស្អាត​៕

វ៉ែនតា​ដែល​ត្រូវ​នឹង​មុខ​រាង​បេះដូង

ចុច​អាន៖ ក្នុង​​ជីវិត​​ពេល​ខ្លះ​អ្នក​អាច​ដើរ​​​ទៅ​មុខ​យឺត ​តែ​មិន​ត្រូវ​ឈប់​ដាច់​ខាត

ចុច​អាន៖ មាន ៧ ​ចំណុច​ទាំង​នេះ ធ្វើឲ្យ​អ្នក​ក្លាយជា​​នារី​ ​គ្មាន​អ្នក​ណា​យក​ភ្នែក​មើល

ប្រភព៖ Huffingtonpost ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម