មាន ៧ ​ចំណុច​ទាំង​នេះ ធ្វើឲ្យ​អ្នក​ក្លាយជា​​នារី​ ​គ្មាន​អ្នក​ណា​យក​ភ្នែក​មើល

  • 2017-08-02 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការពិត​មនុស្ស​យើង​ល្អ ឬ អាក្រក់​គឺ​នៅ​លើ​ខ្លួន​យើង​ជា​អ្នក​ធ្វើ​នោះ​ទេ ហើយ​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត​នោះ ក៏​គ្មាន​អី​ពិបាក​ដែរ ឲ្យ​តែ​យើង​ចេះ​រៀប​ចំ​អត្តចរិត ឬកពារ ឲ្យ​បាន​ល្អ កុំ​ឆ្មើងឆ្មៃ ធ្វើ​ឬក​ធ្វើ​ពារ​ទៅ​បាន​ហើយ។ ម្យ៉ាង​ទៀត គួរ​តែ​ចៀស​ពី​ចំណុច​ខាង​ក្រោម​នេះ បើ​មិន​ចង់​ឲ្យ​ខ្លួន​ឯង​គ្មាន​អ្នក​យក​ក្រសែ​ភ្នែក​មើល៖

១. យល់តែ​អារម្មណ៍​ខ្លួន​ឯង ៖ អ្នក​គិត​តែ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ មិន​ខ្វល់​ពី​អ្នក​ផ្សេង​មាន​រឿង​អី សំខាន់​គឺ​អ្នក​បាន​សុខ បាន​សប្បាយ​ចិត្ត។

រូបតំណាង

**២.ស្អាត​តែ​រូប តែ​ចិត្ត​មិន​ល្អ ៖​** អ្នក​ណា​ក៏​ចង់​ស្អាត​ដែរ តែ​អ្នក​មិន​អាច​ចង់​ស្អាត​រហូត​ភ្លេចភាព​ស្អាត​នៃ​ចិត្ត​នោះ​ទេ។ ភាព​ស្អាត​ពិត​ប្រាកដ​មិន​មែន​ស្ថិត​នៅ​ខាង​ក្រៅ​នោះ​ទេ​ ប៉ុន្តែ​វា​ចេញ​ពី​ខាង​ក្នុង​ ចិត្ត​គំនិត​ ក្នុង​ការ​សម្ដែង​របស់​អ្នក​ ។

៣. ចង់​ចាញ់​ចង់​ឈ្នះ​ជាមួយ​អ្នក​ដទៃ ៖ អ្នក​មាន​តែ​​គំនិត​ចង់​ចាញ់​ ចង់​ឈ្នះ ហើយ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ល្អ​ជាង​ខ្លួន​ឡើយ។​ អ្នក​គួរ​តែ​កែ​ប្រែ​វា​ចេញ​ ហើយ​អបអរ​ពល​ដែល​​ឃើញ​គេ​ជោគជ័យ ទើប​ជា​មនុស្ស​ស្រី​ល្អ​បំផុត។

៤. តែង​ចង់​ធ្វើ​ជា​មេ​គេ ៖​ ទោះ​ជា​នៅ​ក្នុង​ ក្រុម​ ឬ​ក៏​មាន​ការងារ​អ្វី​ក៏​ដោយ​ អ្នក​តែង​ចង់​ឲ្យ​ខ្លួន​ឯង​ធំ​ជាង​គេ​ និង​ ចង់​ឲ្យ​គេ​គ្រប់​គ្នា​ស្ដាប់​អ្នក។ ចរិត​បែប​នេះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ សុខចិត្ត​ឲ្យ​គេ​លើក​អ្នក​ឡើង​វិញ​ កុំ​លើក​ខ្លួន​ឯង​បែប​នេះ​អី​ គ្មាន​អ្នក​ណា​ចូល​ចិត្ត​ទេ។

5. អ្នក​ជា​មនុស្ស​មិន​ស្មោះ​ត្រង់ ៖​ ភាព​ស្មោះត្រង់​គឺ​សំខាន់​ណាស់​សម្រាប់​​មនុស្ស​ បើ​សិន​ជា​អ្នក​ជា​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​ហើយ​នោះ​ គ្មាន​អ្នក​ណា​ចង់​ក្បែរ​ និង​ចង់​ស្រឡាញ់​រាប់​អាន​អ្នក​ទេ។

៦. ជា​មនុស្ស​ដែល​សោះ​កក្រោះ ៖​ ជា​មនុស្ស​ដែល​គ្មាន​ជាតិ​ចូវ​ គ្មាន​មនោសញ្ចេតនា​ និយាយ​គំរោះគំរើយ​ ហើយ​មិន​ចេះ​គោរព​អ្នក​ដទៃ។​ មនុស្ស​បែប​នេះ​ កុំ​ថា​ឡើយ​សង្សារ​ ទោះ​មិត្តភ័ក្ដិ​ក៏​គេ​មិន​ចង់​ដើរ​ជាមួយ​ដែរ។

រូបតំណាង

៧. តែង​តែ​គិត​អវិជ្ជមាន ៖​ ក្នុង​ខួរ​ក្បាល​របស់​អ្នក​មើល​ឃើញ​តែ​ភាព​អាក្រក់​ បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ហើយ​មិន​ដែល​គិត​អ្វី​ឲ្យ​ល្អ​ៗ​នោះ​ទេ​ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ព្យាយាម​ឲ្យ​ខ្លួន​ឯង​មាន​គំនិត​វិជ្ជមាន​វិញ​បើ​សិន​ជា​មិន​ចង់​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ដុនដាប។

ចុចអាន៖៦ វិធី​អាច​កែប្រែ​​​ខ្លួនមនុស្ស​ស្រី​ពូកែ​អៀន ទៅជា​មនុស្ស​ស្រី​ដ៏​រឹងមាំ​ម្នាក់​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម