ក្នុង​​ជីវិត​​ពេល​ខ្លះ​អ្នក​អាច​ដើរ​​​ទៅ​មុខ​យឺត ​តែ​មិន​ត្រូវ​ឈប់​ដាច់​ខាត

  • 2017-08-02 09:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ចាំ​បាច់​ដែល​អ្នក​ត្រូវ​តែ​ដើរ​ទៅ​មុខ​ជា​និច្ច​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ ក្នុង​ការ​រស់​នៅ​ពេល​ខ្លះ​អ្នក​អាច​មាន​អារម្មណ៍​ថា​ហត់​នឿយ​ ចង់​ឈប់ និង​ចង់​បោះបង់​ចោល​ប៉ុន្តែ​បើ​​អ្នក​​ធ្វើដូច្នេះ​មែន​អ្នក​នឹង​បរាជ័យ​។ សុខចិត្ត​ឈាន​ទៅ​មុខ​យឺត​តែ​កុំ​បោះ​បង់​ឲ្យ​សោះ។

១. ព្យាយាម​ធ្វើ​អ្វី​ៗ​ឲ្យ​អស់​ពី​លទ្ធភាព៖ បើ​ទោះ​ជា​លទ្ធផល​មិន​បាន​គាប់ចិត្ត​ក៏​អ្នក​​ដឹង​ថា​អ្នក​​​បាន​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​ហើយ​ មិន​មាន​ការ​សោក​ស្ដាយ​ទេ។

២. គ្មាន​នរណា​ល្អឥតខ្ចោះ​ទេ៖ ពេល​ខ្លះ​ការ​ប្រព្រឹត្ត​កំហុស​អាច​កើត​ឡើង​។ អ្វី​ដែល​សំខាន់​គឺ​​ត្រូវ​ទទួល​ស្គាល់​និង​កែ​កំហុស​នោះ។

៣. ប្រណាំង​​នឹង​ខ្លួន​ឯង​រាល់​ថ្ងៃ៖ កុំ​ចង់​ធ្វើ​អ្វី​ដែល​ស្រួល ឬ​ងាយ​ឲ្យ​សោះ​ព្រោះ​វា​នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វី​សម្រាប់​​អ្នក​ទេ។ ត្រូវ​រៀន​ស្វែង​យល់​អ្វី​ដែល​ថ្មី​ជា​និច្ច។

៤. រៀន​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង៖ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​រៀន​រស់​ដោយ​ឯង​រាជ្យ។ ត្រូវ​ហ៊ាន​ធ្វើ​អ្វី​ៗ​ដោយ​មិន​ចាំ​បាច់​ពឹង​ពាក់​អ្នក​ដទៃ។

៥. ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​៖ តើ​អ្នក​កំពុង​ស្ថិត​ក្នុង​កម្រិត​ណា​? តើ​ពេល​ណា​ដែល​ត្រូវ​សម្រាក​ដើម្បីយក​កម្លាំង​បន្ត​ទៅ​មុខ​ទៀត? ការ​ធ្វើ​បែប​នេះ​​អាច​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​មុខ​មិន​ចុះចាញ់៕

ចុច​អាន៖ ដើរ​លេង​បែប​ឆ្លាតវៃ របស់​ខ្លះ​មិន​ចាំបាច់​ដាក់​នាំ​ធ្ងន់​វ៉ាលី​ទេ

ចុច​អាន៖ សញ្ញា​ទាំង​ ៦ បញ្ជាក់​ថា​អ្នក​គួរ​តែ​ឈប់​ពី​ការងារ​បច្ចុប្បន្ន​នេះ​ហើយ

ប្រភព៖ empowher ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម