កីឡាការិនីប្រដាល់កូនកាត់ថៃ-ជប៉ុន ក្រៅពីចេះក្បាច់គុន តែសម្រស់ស្អាតញាក់សាច់
- 2017-07-23 01:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីប្រដាល់កូនកាត់ថៃ-ជប៉ុន ក្រៅពីចេះក្បាច់គុន តែសម្រស់ស្អាតញាក់សាច់
កីឡាការិនីប្រដាល់ MMA ដែលជាកូនកាត់ថៃ-ជប៉ុន ឈ្មោះថា ริกะ อิชิเกะ ឬគេតែងហៅ Tinydoll បានទាក់ទាញចំណាប់អារម្មណ៍បុរសៗជាច្រើននៅតាមបណ្ដាញអ៊ីនធើណិត ដោយសារតែរូបរាងដ៏សិចស៊ី ស្រស់ស្អាតមិនចាញ់តារាម៉ូដែលរបស់នាង។
Tinydoll ធំធាត់ឡើងនៅប្រទេសថៃ ហើយអាចនិយាយបានថា មានចំណូលចិត្តប្លែកពីនារីដទៃ ដោយសារនាងចូលចិត្តផ្នែកក្បាច់គុណតាំងពីនៅអនុវិទ្យាល័យមកម្ល៉េះ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ Tinydoll ក៏បានចាប់ផ្ដើមហ្វឹកហាត់កីឡា ការ៉ាត់តេ និងអៃគីដូរហូតមក និងធ្លាប់ចូលរួមការប្រកួតច្រើនដងមកហើយ។
បច្ចុប្បន្ន Tinydoll កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញសម្រាប់ការប្រកួតប្រដាល់ ONE: KINGS & CONQUERORS នៅប្រទេសចិនក្នុងខែសីហាខាងមុខនេះ។ ក្រៅពីការងារជាកីឡាការិនីប្រដាល់ Tinydoll ក៏ជាគ្រូបង្វឹកប្រដាល់ តារាម៉ូដែល និងតារាសម្ដែងឯករាជ្យផងដែរ។
តោះមកមើលរូបភាពរបស់ Tinydoll ថាតើសមត្ថភាពប្រដាល់ និងសម្រស់របស់នាងអស្ចារ្យយ៉ាងណា៖
មិនគួរឲ្យជឿថា សម្រស់តួឯកស្រី "និស្ស័យស្នេហ៍ដាវទេព” ខាងក្រៅស្អាតជាងក្នុងរឿងទៅទៀត!
បង្ហាញតួស្រីម្នាក់មានមុខមាត់ស្រដៀង Kimberly