បង្ហាញតួស្រីម្នាក់មានមុខមាត់ស្រដៀង Kimberly
- 2017-07-19 10:36:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញតួស្រីម្នាក់មានមុខមាត់ស្រដៀង Kimberly
តារាសម្ដែងស្រីវ័យក្មេង សយ រចនា ហៅ ប៉ុប រចនា កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសម្រស់ និងមុខមាត់របស់នាងថា ស្រដៀងទៅនឹងតារាសម្ដែងថៃ Kimberly ។
ប៉ុប រចនា បានប្រាប់ Sabay ថាមានអ្នកគាំទ្រ និងអ្នកសិល្បៈមួយចំនួនតែងតែនិយាយថា នាងមានទម្រង់មុខស្រដៀង Kimberly ខ្លាំងទាំងស្នាមញញឹម និងការសើច ជាពិសេសនៅពេលសិតសក់សេះមកមុខហើយបួងសក់ទៅលើ បើអ្នកមិនធ្លាប់ស្គាល់ និងមិនដែលជួបពីមុនមកប្រហែលជាគិតថា នាងជាបងប្អូនបង្កើត Kimberly តែម្ដង។
ទោះបីជាមានការលើកឡើងថា ប៉ុប រចនា មានមុខមាត់ស្រដៀង Kimberly ក្ដីតែនាងហាក់មានអារម្មណ៍ដូចសប្បាយចិត្តបន្តិចដូចអត់បន្តិចព្រោះ កន្លងមកមានសារព័ត៌មានមួយចំនួនចុះផ្សាយថា Kimberly មានទម្រង់មុខដូចភេទទី៣ ទើបមានការព្រួយបារម្ភថា ខ្លាចគេថាខ្លួនដូចភេទទី៣។
“ក្នុងអារម្មណ៍ខ្ញុំពេលហ្នឹងដូចសប្បាយចិត្តបន្តិច និយាយរួមគឺស្ទើរសប្បាយស្ទើរអត់បង ពេលពួកគាត់សរសើរខ្ញុំថាមានមុខមាត់ដូច Kimberly ព្រោះកន្លងមកមានអ្នកខ្លះថាគាត់មុខដូចខ្ទើយ ដូច្នេះខ្ញុំមិនចង់ឲ្យគេថាខ្ញុំដូចខ្ទើយទេ"។ តួឯកស្រីក្នុងរឿង "ផ្កាព្រៃស្រទាប់មាស" និយាយ។
ប៉ុប រចនា ចូលប្រឡូកសិល្បៈមុនដំបូងតាមរយៈការដើរម៉ូដនៅចុងឆ្នាំ២០១៥ ក្រោយមកទៀតក៏មានផលិតកម្មមួយចំនួនទាក់ទងឲ្យថតខ្សែភាពយន្តជាបន្តបន្ទាប់ រឿងដែលនាងធ្លាប់ថតកន្លងមកមានដូចជារឿង "ភ្លើងស្នេហ៍ភ្លើងឫស្យា" “ហង្សបាក់ស្លាប" “ម្ចាស់ចម្ការ" “ខ្សែកពេជ្រ" “ផ្ទះចិញ្ចឹមខ្មោច"។
"ចាសបងតាំងពីថតរឿងមក ខ្ញុំបានសម្ដែងជាតួឯក២រឿង គឺរឿង ម្ចាស់ព្រែក និងរឿងផ្កាព្រៃស្រទាប់មាស ផុតពីហ្នឹងជាតួរងបង"៕