សុខ វរល័ក្ខណ អត់ខ្លាចខ្មៅ តែហែលទឹកធ្វើឲ្យខ្លួនខ្លាំង ស្រឡូនស្អាត
- 2017-07-13 07:26:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ វរល័ក្ខណ អត់ខ្លាចខ្មៅ តែហែលទឹកធ្វើឲ្យខ្លួនខ្លាំង ស្រឡូនស្អាត
កីឡាការិនីហែលទឹកអាយុ១៥ឆ្នាំ សុខ វល័ក្ខ បានក្លាយជាក្មេងស្រីដ៏រឹងមាំ និងមាឌធំដំបង ព្រមទាំងជាប់ជម្រើសជាតិកម្ពុជា បន្ទាប់ពីហាត់ហែលទឹកបានប្រមាណ៧ឆ្នាំកន្លង។
កញ្ញាបានហាត់ហែលទឹកតាំងពីអាយុ៨ឆ្នាំដែលរហូតដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ។ កត្តាដែលជំរុញឲ្យកញ្ញាចាប់អាជីពកីឡាហែលទឹកគឺដោយសារតែឪពុករបស់នាងជាកីឡាករហែលទឹកកាលពីជំនាន់មុន ហើយស្របតាមចំណងចំណូលចិត្តរបស់នាងតាំងពីតូចស្រាប់ហើយ។ ការហ្វឹកហាត់ហែលទឹករយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះបានធ្វើឲ្យកាន់តែមានសុខភាពល្អ និងកម្លាំងកាយមាំមួន។
វល័ក្ខបានរៀបរាប់ថា ៖«ស្រីៗខ្លះ ចង់ចេះហែលទឹកដែរ ក៏ប៉ុន្តែអ្នកខ្លះខ្លាចអត់ស្អាត ខ្លាចខ្មៅ។ តែខ្ញុំចង់និយាយថា កុំស្អប់ហែលទឹក ខ្មៅមែន តែធ្វើឲ្យខ្លួនយើងខ្លាំង។ អីចឹងហើយបើចង់ហាត់ហែលទឹក អាចចូលរួមហាត់ជាមួយពួកខ្ញុំបាន។ យើងហាត់ ភាគច្រើនហាត់នៅក្រោមកម្តៅថ្ងៃ ពេលចុះទឹក ឡើងគោកប៉ះកម្តៅថ្ងៃធ្វើឲ្យយើងខ្មៅដែរ។ យ៉ាងណា ការហែលទឹកនេះធ្វើឲ្យរាងកាយយើងស្រឡូនស្អាត មាំមួន»។
កីឡាការិនីហែលទឹករូបនេះទទួលបានការកោតសរសើរពីលោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធកីឡាហែលទឹកកម្ពុជា និងកញ្ញា ហែមថុន វិទីនី កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាថាកីឡាការិនីវ័យក្មេងម្នាក់ដែលមានសមត្ថភាព និងក្លាយជាធនធានកីឡាការិនីហែលទឹកកម្ពុជាដ៏សំខាន់នាពេលខាងមុខ៕