ហេតុអ្វីអ្នកគួរចាកចេញពី Comfort Zone របស់ខ្លួនឯង?
- 2017-06-06 09:43:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីអ្នកគួរចាកចេញពី Comfort Zone របស់ខ្លួនឯង?
ការចាកចេញពី Comfort Zone គឺបានន័យថាយើងចេញទៅក្រៅ ឆ្លងកាត់ការតស៊ូ ឬការលំបាកដើម្បីរៀនអ្វីថ្មីៗឲ្យរីកចម្រើន មិនមែននៅតែផ្ទះក្រោមការមើលថែរបស់ឪពុកម្ដាយនោះទេ។ ប៉ុន្តែ តើអ្នកដឹងទេថាហេតុអ្វីការចាកចេញពី Comfort Zone បែបនេះជារឿងសំខាន់?
១. ធ្វើឲ្យយើងចេះតស៊ូ៖ ការស៊ូទ្រាំនឹងការលំបាកគឺប្រៀបដូចជាការលុតដំយើងឲ្យកាន់តែរឹងមាំបន្ថែមអញ្ចឹង។
២. ហានិភ័យនាំមកនូវការអភិវឌ្ឍន៍៖ គឺដូចក្មេងៗដែលតែងចង់សាកអ្វីថ្មីៗដែរ។ កាន់តែប្រថុយ កាន់តែស្គាល់អ្វីថ្មីៗ។
៣. មានគំនិតច្នៃប្រឌិត៖ ដោយសារតែយើងទទួលបានបទពិសោធន៍ និងគំនិតថ្មីៗ ការច្នៃប្រឌិតក៏ខ្ពស់ទៅតាមនោះដែរ។
៤. មានទំនាក់ទំនងកាន់តែប្រសើរ៖ ពេលយើងកាន់តែភ្ជាប់ខ្លួនទៅកាន់សង្គមច្រើនប៉ុណ្ណា ទំនាក់ទំនងក៏កាន់តែល្អទៅដែរ។
៥. ទោះយ៉ាងណា កុំប្រឹងជំរុញខ្លួនឯងជ្រុលពេក៖ ត្បិតថាការចាកចេញពី Comfort Zone អាចជំរុញការអភិវឌ្ឍខ្លួនមែន តែវាក៏អាចនាំមកនូវភាពបរាជ័យដែរ។ មិនត្រូវបង្ខំខ្លួនឯងខ្លាំងពេកទេ តែត្រូវរៀនទទួលយកវាតាមសម្រួល៕
អាន៖ ៥ យ៉ាងពន្យល់ពីសំណួរ «ហេតុអ្វីបានជាស្រីៗគួរធ្វើដំណើរកម្សាន្តតែម្នាក់ឯង?»
អាន៖ រឿងដែលស្រីៗ Single គួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យខ្លួនឯងរីករាយ
អាន៖ ឈប់បានឈប់ទៅ! ទម្លាប់អាក្រក់៥យ៉ាងដែលធ្វើឲ្យអ្នករៀនមិនចេះ