៥ យ៉ាងពន្យល់ពី​សំណួរ «ហេតុអ្វី​បាន​ជា​ស្រី​ៗ​គួរ​ធ្វើ​ដំណើរ​កម្សាន្ត​តែ​ម្នាក់ឯង?»

  • 2017-06-06 03:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ស្រី​ៗ ការដើរលេង​ម្នាក់ឯង មិនមែន​ជា​រឿង​អាក្រក់​អ្វី​នោះ​ទេ តែ​មាន​ប្រយោជន៍​ច្រើន​ទៅ​វិញ​។ ហេតុផល​ខាងក្រោម​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ថា «ហេតុអ្វី​ដែល​ស្រី​ៗ​គួរ​ធ្វើ​ដំណើរ​កម្សាន្ត​តែ​ម្នាក់ឯង» ល្អ​ប៉ុណ្ណា៖

.នារី​ៗ​គួរ​ធ្វើដំណើរ​តែ​ម្នាក់ឯង គឺ​ដើម្បី​ឲ្យ​ខ្លួនឯង​ដឹង​ថា យើង​ជា​មនុស្ស​ដែល​មាន​ភាព​រឹងមាំ​កម្រិត​ណា។ ក្នុង​ការ​ទៅ​កម្សាន្ត​ដោយ​​គ្មាន​មិត្តភ័ក្ដិ ឬ​គ្រួសារ​អាច​ជួយ​ស្ត្រី​កាន់តែ​យល់​ដឹង​ពី​សមត្ថភាព​ ហើយ​អាច​សម្រេច​អ្វី​ដោយ​ជោគជ័យ​បាន​គ្មាន​ការ​ការពារ ឬ​ជំនួយ​ពី​នរណា​ម្នាក់។

.ប្រសិនបើ​ក្រុមហ៊ុន​បញ្ជូន​ឲ្យ​ទៅ​ក្រៅ មនុស្ស​ស្រី​គួរ​ហ៊ាន​ទៅ​ណា​មក​ណា​ម្នាក់ឯង ព្រោះ​យើង​នឹង​រីករាយ​ជាមួយ​បេសកកម្ម​ដែល​ខ្លួន​កំពុងធ្វើ។ នោះ​យើង​នឹង​ថា​អ្វី​ដែល​ខ្លួនឯង​គិត​ថា​ពិបាក មិន​អាច​ឆ្លងកាត់​បាន ​ពេល​ទៅ​ម្នាក់​ឯង​នោះ, មិនមែន​ជា​ការពិត​ឡើយ ហើយ​ទាំង​នេះ​ជា​គន្លឹះ​ដើម្បី​ឲ្យ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​កាន់តែ​ច្រើន។ ម្យ៉ាង​ទៀត​អាច​ជួយ​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ពឹងផ្អែក​លើ​អ្នក​ដទៃ​ទៀត​ទេ ព្រោះ​យើង​ក៏​មាន​សមត្ថភាព​ដែរ។

.យើង​គួរ​ធ្វើដំណើរ​តែឯង គឺ​ដើម្បី​ទទួល​បាន​បទពិសោធ​ជីវិត​ថ្មី។ បទពិសោធ​ទោះ​ល្អ ឬ​អាក្រក់​នឹង​ធ្វើឲ្យ​យើង​កាន់​តែ​មាន​ភាព​ចាស់ទុំ និង​ផ្ដល់​ឲ្យ​យើង​នូវ​ទស្សនៈ​ផ្សេងគ្នា​អំពី​ជីវិត។

.មនុស្ស​ស្រី​គួរ​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង ដើម្បី​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ខ្លួនឯង និង​ការ​រស់នៅ​ខ្លួនឯង។ ដោយ​សូម្បី​តែ​ការ​ធ្វើដំណើរ​នោះ​ត្រឹម ២-៣ ថ្ងៃ​ក៏​អាច​បង្រៀន​យើង​ពី​របៀប​គ្រប់គ្រង​ពេលវេលា និង​ប្រាក់កាក់​បាន​ដែរ។

.ការ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​អាច​ឲ្យ​យើង​ដឹង​ថា​ពិភពលោក​ខាងក្រៅ​គួរឲ្យ​ខ្លាច ឬ​ស្រស់​ស្អាត​ប៉ុណ្ណា ប៉ុន្តែ​យើង​នឹង​ចេះ​ដោះស្រាយ​បញ្ហា​ដែល​នៅ​ចំពោះ​មុខ​បាន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​នឹង​ក្លាយ​ជា​ស្ត្រី​ដែល​មាន​ការ​សម្រេចចិត្ត​ឯករាជ្យ ព្រោះ​យើង​បាន​ទៅ​ឃើញ​ហេតុការណ៍​ផ្ទាល់​ៗ ហើយ​យើង​ក៏​រៀន​ចេះ​ពី​វិធី​គ្រប់គ្រង​អារម្មណ៍​កុំ​ឲ្យ​ភ័យ​តក់ស្លុត និង​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល ព្រោះ​តែ​ភាព​ក្លាហាន។

សរុប​ទៅ​ជីវិត​គឺ​ខ្លី​ណាស់ ដូចនេះ​យើង​គួរតែ​ទៅ​ណា​ម្នាក់​ៗ​ឯង​ខ្លះ ទើប​អាច​សម្រេច​ការងារ និង​ក្លាយ​ជា​មនុស្ស​ស្រី​អស្ចារ្យ​បាន៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម