មិនគួរឲ្យជឿ! ហិុន លីដា ពាក់ខោអាវឡើងឆាកសុទ្ធតែ...
- 2017-02-08 03:39:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ហិុន លីដា ពាក់ខោអាវឡើងឆាកសុទ្ធតែ...
អតីតបេក្ខជន TOP3 ក្នុងកម្មវិធី Cambodia Idol season 2 យកខោអាវជជុះមកឆ្នៃម៉ូដពាក់ចូលរួមសឹងគ្រប់កម្មវិធី ។ ថ្លែងប្រាប់កញ្ញាទាំងញញឹម លីដាថា៖ «ជជុះមានអីមិនល្អ បើយើងចេះច្នៃវាឲ្យប្លែក មិនពិបាកទេ គ្រាន់តែថែមប៉ាក់ ឌិន ឬថែមស្បៃតែបន្តិចស្អាតមិនចាញ់ថ្មីទេ ណាមួយអាចច្នៃវាបានច្រើនម៉ូដ ឯតម្លៃថោក ពេលឈប់ប្រើ ឬម៉ូដហួសសម័យបោះចោលក៏មិនសូវស្ដាយ» ។
លីដាបន្តទាំងសើចថា «ឲ្យតែទំនេរៗអត់រៀន ឬឡើងឆាកច្រៀង ខ្ញុំតែងតែបបួលមិត្តភក្តិទៅផ្សាររើសខោអាវជជុះ ហើយឧស្សាហ៍ទៅជាងគេគឺផ្សារបឹងកេងកងហ្នឹងហ្មង»។ អតីតបេក្ខជនTOP3 រូបនេះបានបន្តទៀតថា៖ មិនថាតែអ្នកសិល្បៈទេ ឲ្យតែជាមនុស្សស្រី គួរចេះឆ្នៃប្រឌិតម៉ូដសម្លៀកបំពាក់ខ្លះ អាចយករបស់ចាស់មកកែធ្វើថ្មី ដើម្បីកាត់បន្ថយការចំណាយ ព្រោះលុយឥលូវពិបាករកណាស់។ កញ្ញាបានបញ្ជាក់ទៀតថា សម្រាប់សម្លៀកបំពាក់ថ្មី អាចនិងទិញលុះត្រាតែមានម៉ូដថ្មីហើយប្លែក។